💜យានអវកាសស្នេហ៍✨

Start from the beginning
                                        

« ហេតុអ្វីក៏ឯងមកទីនេះ? អ្នកណាកើតអ្វីមែនទេ? »Jiminដើរមកអង្គុយជិតមិត្តទាំងញញឹមខ្សោះមិនសូវមានជាតិ ខានជួបគ្នាច្រើនថ្ងៃបែរជាមកជួបគ្នានៅពេទ្យទៅវិញ។

« ថេយ៍មិនស្រួលខ្លួន.! ចុះឯងមកទីនេះធ្វើអ្វី? ហើយមុខក៏ស្លេកស្លាំងទៀត ឯងឈឺមែនទេមីន? »Jungkookចាប់មុខមិត្តមើលរួចក៏សួរទាំងបារម្ភ បារម្ភពីថេយ៍មិនទាន់បាត់ឥឡូវមកថែមមិត្តម្នាក់ទៀត។

« មុខយើងស្លេកឬ? យើងមានកើតអីឯណា...យើងឈឺក្បាលធម្មតាទើបមកផ្សំថ្នាំលេបនឹងណា »Jimin ក្រសោបមុខខ្លួនឯងសួរទៅជុងហ្គុក តាមពិតនាយមិនបានឈឺអ្វីពិតមែន គឺនាយគ្រាន់តែមកពិនិត្យធម្មតាប៉ុណ្ណោះព្រោះមួយរយៈនេះគិតច្រើនពេក។

« ស្អែកទំនេរទេ.! យើងមានរឿងចង់អោយឯងជួយគិត »Jiminថាហើយជុងហ្គុកក៏យល់ព្រម ពួកគេក៏បន្តនិយាយគ្នាលេងរហូតដល់គ្រួសារKimមក។

« ជម្រាបសួរអ៊ុំប្រុសនិងអ៊ុំស្រី.! »Jiminងើបឈរអោនគោរពគាត់ទាំងខ្លាចរអា។

« ប្រពៃណាស់.! »លោកKimញញឹមរួចដើរមកអង្គុយជិតជុងហ្គុកជាមួយនឹងភរិយា។

អ្នកទាំងបួនបានអង្គុយរងចាំពេទ្យជាមួយគ្នា មួយសន្ទុះក្រោយមកក្រុមគ្រូពេទ្យក៏បានចេញមកវិញដោយភ្ជាប់ជាមួយនឹងទឹកមុខរីករាយ។

« អបអរសាទរ.! អ្នកជំងឺមានផ្ទៃពោះ2សប្តាហ៍ហើយ...មូលហេតុដែលបណ្តាលអោយហូរឈាមចេញមកពីផ្នែកខាងក្រោមដោយសារតែស្វាមីធ្វើការបង្ខំពេក...ក្នុងកំឡុងពេលនេះស្វាមីមិនគួរធ្វើរឿងបែបនេះឡើយ បើអាចកុំទាន់អីល្អជាង »លោកគ្រូពេទ្យនិយាយរួចធ្វើអោយជុងហ្គុកគាំងសរសៃរកម្រើកលែងចេញតែម្តង ថេយ៍មានកូន?

« អរគុណលោកគ្រូពេទ្យ.! »លោកKimឆ្លើយជំនួសនៅពេលដែលឃើញជុងហ្គុកសប្បាយចិត្តពេកដល់ថ្នាក់ហូរទឹកភ្នែក ប៉ុន្តែគាត់មិនបានចម្លែកចិត្តឡើយព្រោះគាត់ដឹងថានឹងមានរឿងនេះកើតឡើង។

« ហ៊ឹស.! ថេយ៍មានកូន?...យើងស្តាប់ច្រឡំមែនទេមីន? »Jungkookសួរទាំងសើចចេញទឹកភ្នែក ចំណែកឯជីមីនក្រោយឮមិត្តសួរបែបនេះនាយក៏អោបជុងហ្គុករួចនិយាយទាំងញញឹមសប្បាយចិត្តដូចគ្នា។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now