💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« អេស៎.! Jimin »Yoongiលើកដៃហៅជីមីនបន្ទាប់ពីបានឃើញនាយដើរកាត់នោះប៉ុន្តែជីមីនក៏រហ័សរត់ចេញទៅយ៉ាងលឿនមិនអោយនាយម្ខាងហៅគេទាន់ឡើយ។

« កុំសង្ឃឹមថាខ្ញុំព្រមអោយលោកឃើញមុខខ្ញុំអោយសោះ »Jiminរអ៊ូពេបមាត់ម្នាក់ឯង គេខឹងខ្លួនឯងខ្លាំងណាស់ដែលមិនអាចកាត់ចិត្តពីYoongiបានក្នុងរយៈពេលមួយអាទិត្យនេះ។

« ចម្លែកមែន.! »Yoongiអេះក្បាលខ្លួនឯងតិចៗទាំងឆ្ងល់នឹងឥរិយាបថរបស់ជីមីនក្នុងមួយរយៈក្រោយនេះ នាយពិតជាមិនយល់ថាហេតុអ្វីបានជាសុខៗរាងតូចក្លាយជាទៅបែបនេះ នាយដឹងតែម្យាងគត់គឺនាយមិនបានធ្វើអ្វីខុស។

ងាកមកមើលជុងហ្គុកឯនេះវិញនាយបានរើមកនៅភូមិគ្រិះKimតាមបំណងរបស់លោកKimសុំ។មួយអាទិត្យកន្លងមកនេះគ្រួសារដ៏តូចមួយនេះតែងតែមានស្នាមញញឹមដាក់គ្នាជានិច្ចប៉ុន្តែទាស់ត្រង់ថាមួយរយៈនេះថេយ៉ុងចាប់ផ្តើមមានអាការៈចម្លែកៗឡើងមក ពេលខ្លះក៏ឈឺក្បាលពេលខ្លះក៏ក្អួតហើយពេលខ្លះទៀតឈឺរហូតចុះពីលើគ្រែមិនរួចក៏មាន។

« ហ៊ឹម.! វិលមុខខ្លាំងណាស់ »Taehyungចុះពីលើគ្រែទាំងធីងធោងតែម្នាក់ឯងព្រោះជុងហ្គុកទៅរៀនការងារជាមួយលោកKimបាត់ហើយទុកអោយគេនៅបន្ទប់តែម្នាក់ឯង។

« ឃ្លានណាស់ចុះទៅរកអ្វីញ៊ាំបន្តិចសិន.! »Taehyungគិតមួយសន្ទុះក៏នឹកឃើញដល់ចំណីដែលនាយចង់ញ៊ាំ នាយតូចញញឹមទាំងសប្បាយចិត្តនៅពេលដែលនឹកឃើញដល់អាហារម្តងៗ។

« ម៉ាក់ហា៎.! កូនឃ្លានទឹកដោះគោស្រស់ខ្លាំងណាស់...ម៉ាក់ជួយអោយគេទៅទិញអោយថេយ៍បន្តិចមកណា »Taehyungចុះពីលើជណ្តើរបណ្តើរស្រែកប្រាប់ម្តាយបណ្តើរ ស្របជាមួយចរឹកខ្ចិលច្រអូសរបស់គេធ្វើអោយអ្នកជាម្តាយខ្នាញ់ជាខ្លាំង។

« មួយថ្ងៃនេះកូនទារញ៊ាំអាហារចម្លែកៗ5ដងហើយដឹងទេ? ញ៊ាំយ៉ាងហ្នឹងៗកើតជាជ្រូកទៅគិតយ៉ាងមិច?...ហឹម? »អ្នកស្រីKimសួរកូនទាំងអស់សំណើចនៅពេលដែលឃើញកូនប្រុសចុះមកទាមទារអាហារម្តងទៀត។

« សម្រេចថាអ្នកម៉ាក់ព្រមអោយគេទៅទិញអោយកូនឬអត់? »Taehyungពេបមាត់សួរម្តាយទាំងកល់ទឹកភ្នែករកយំនៅពេលដែលគាត់មិនព្រមសម្រេចបំណងរបស់ខ្លួនបែបនេះ ខណៈពេលនោះអ្នកស្រីKim ក៏ក្រវីក្បាលជាចម្លើយ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now