« សួស្តីJimin.! ខ្ញុំធ្លាប់ឮយ៉ុនហ្គីនិយាយពីឯងច្រើនណាស់...ជួបផ្ទាល់កាន់តែគួរអោយស្រឡាញ់ »Boraញញឹមរួសរាយដាក់Jiminព្រោះនាងជាមនុស្សចូលចិត្តរាប់អានអ្នកដទៃ។
« សរសើរពេកហើយ.! »Jiminសើចទាំងមិនសូវសមចំណែកដៃក៏ក្តាប់ខ្សែរដៃដែលយ៉ុនហ្គីធ្លាប់អោយជាកាដូដល់គេថ្ងៃមុននោះណែនដៃស្ទើរតែផុងសាច់ចេញឈាមទៅហើយ។
« មើលទៅអ្នកទាំងពីរដូចជាត្រូវគ្នាដល់ហើយណ៎.! »Yoongiញញឹមនៅពេលដែលឃើញគូដណ្តឹងត្រូវរ៉ូវគ្នាជាមួយនឹងមិត្តរបស់គេបែបនេះ។
« ហឹម.! ខ្ញុំសុំទៅមុនហើយណាព្រោះត្រូវទៅខ្ចីសៀវភៅនៅបណ្ណាល័យថែមទៀត...លាសិនហើយ »Jiminថាហើយក៏ប្រញាប់រត់ចេញទៅទាំងទឹកភ្នែកចាប់ផ្តើមស្រក់ចុះ បើគេនៅទៀតគេអាចនឹងស្រក់ទឹកភ្នែកអោយអ្នកទាំងពីរឃើញក៏ថាបានទើបនាយរហ័សចាកចេញជាជម្រើសល្អបំផុត។
« គូដណ្តឹង?...ហិកៗ..លេងសើចជាមួយខ្ញុំពេកហើយMin yoongi.! បើលោកមិនស្រឡាញ់ខ្ញុំផងហេតុអ្វីចាំបាច់ផ្តល់ក្តីសង្ឃឹម? »Jiminរត់មកសង្ងំយំក្នុងបន្ទប់ទឹកម្នាក់ឯង មានគូដណ្តឹងរួចហើយចាំបាច់មកស្និតស្នាលផ្តល់ក្តីសង្ឃឹមអោយគេធ្វើអី?
« ហេតុអ្វីក៏ខ្ញុំមិនអាចកាត់ចិត្តពីលោកបាន? Park Jiminឯងក៏ដឹងស្រាប់ថាគេជាកូនអ្នកមាន គេមានមុខមានមាត់ក្នុងសង្គម គេម្តេចមកយកមនុស្សសម្រែដូចជាឯងបានទៅ?...ហិកៗ...ឈប់ល្ងង់ទៅគេមិនបានស្រឡាញ់ឯងទេ »Jiminលើកដៃទះមុខខ្លួនឯងខ្លាំងៗអោយស្វាងឡើង នាយខឹងខ្លួនឯងខ្លាំងណាស់ដែលមិនអាចកាត់ចិត្តពីYoongiបាន។
« សុំទោសបើខ្ញុំយល់ច្រឡំតែម្នាក់ឯង.! ប៉ុន្តែខ្ញុំនឹងព្យាយាមកាត់ចិត្តពីលោកអោយបាន »Jiminដោះខ្សែរដៃដែលYoongiអោយនោះប្រុងនឹងបោះចោលប៉ុន្តែមិនដាច់ចិត្តទើបយកទុកក្នុងកាតាមវិញ។
ពេលវេលាចេះតែកន្លងទៅមុខរហូតដល់រសៀល Jungkookឈរងាកស្តាប់ងាកឆ្វេងរកមើលJimin ព្រោះមិនឃើញគេចូលរៀនមួយព្រឹកហើយទាំងដែលព្រឹកមិញដើរមកសាលាជាមួយគ្នាសោះ។
« បាត់ទៅណាវា? »Jungkookឈរគិតសុខៗស្រាប់តែមានអ្នកណាមិនដឹងលោតមកអោប.ករបស់នាយពីខាងក្រោយ មិនបាច់ងាកមើលក៏ដឹងខ្លិនថាជាអ្នកណាបាត់ទៅហើយ។
YOU ARE READING
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanfictionបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...
💜យានអវកាសស្នេហ៍✨
Start from the beginning
