💜យានអវកាសស្នេហ៍✨

Start from the beginning
                                        

Skip✨

នៅក្នុងការិយាល័យមានសភាពរញេរញៃដោយសារតែឪពុកនិងកូនពីរអ្នកកំពុងតែអុកឡុកលោកនាយកសាលាអោយជួយសោះស្រាយអោយ។

« អ្នកណាហ៊ានវៃកូនខ្ញុំ? លោកនាយកឆាប់ហៅវាមកដោះស្រាយជាមួយខ្ញុំភ្លាមមក »លោកJungដែលត្រូវជាឪពុកចុងរបស់ជុងហ្គុកកំពុងតែស្រែកអុកឡុកពេញការិយាល័យអោយជួយរកយុត្តិធម៌អោយកូនស្រីរបស់គាត់ មើលសភាពនាងចុះជាំមុខជាំមាត់រញរញៃដូចជាខ្មោចទៅហើយ។

« រកខ្ញុំមែនទេ? »Taehyungអោបដៃចូលមករកអ្នកទាំងបីទាំងក្រសែរភ្នែកមុទស្រួច ចំណែកទឹកមុខក៏ស្មើរខុសពីនៅជាមួយជុងហ្គុកឆ្ងាយណាស់។

« Kim Taehyung? »លោកJungស្រឡាំងកាំងនៅពេលដែលឃើញវត្តមានរបស់ថេយ៉ុងនៅទីនេះ។ មូលហេតុដែលគាត់ស្គាល់ថេយ៉ុងព្រោះកត្តាទី1 មកពីថេយ៉ុងជាកូនរបស់លោកគីមដែលគេល្បីល្បាញស្គាល់គ្រប់គ្នា កត្តាទី2 មកពីគាត់ធ្លាប់ចូលរួមកម្មវិធីសម្ភោធគ្រប់ហ៊ុននៅភូមិគ្រិះKim ណាមួយថេយ៉ុងក៏ជាអ្នកស្នងទ្រព្យសម្បត្តិបន្ទាប់ពីលោកKimផងដែរ។ ហើយគាត់ក៏ធ្លាប់មានចិត្តចង់ផ្សំផ្គុំកូនគាត់ជាមួយថេយ៉ុងដែរប៉ុន្តែឈោងមិនដល់ ហើយឥឡូវនេះបែរជាមកវាយគ្នាទៀត ព្រហ្មលិខិតពិតជាអាក្រក់ចំពោះគាត់ពិតមែន។

« មែនគឺខ្ញុំ.! យ៉ាងមិច? អម្បាញមិញដូចជាស្រែករកខ្ញុំក្តែងៗមិនអញ្ចឹង? »TaehyungដើរមកទាញSally ចេញពីកៅអីរួចក៏ដាក់គូថអង្គុយទាំងទឹកមុខឌឺដង ចំណែកលោកនាយកបានត្រឹមតែអង្គុយមើលតែមិនហ៊ានលូកមាត់។

« អាយ~ លោកប៉ាមើលវាចុះ.! ហិកៗ..វាធ្វើបាបកូនទៀតហើយ »Sallyយំរំអួយដាក់ឪពុកដែលកំពុងតែអង្គុយសម្លឹងមុខថេយ៉ុងមិនដាក់ភ្នែក។

« បានមើលចំបែបនេះពិតជាសង្ហារខ្លាំងណាស់.! ហីយ៉ា...គ្នាឯងសោះសម្រួលគ្នាទៅណាក្មួយ »លោកJungសរសើររួចក៏និយាយជាមួយថេយ៉ុងអោនៗហាក់ដូចជាខ្លាចអំណាចយ៉ាងអញ្ចឹង។

« លោកប៉ា?? »Sallyស្រែកហៅឈ្មោះឪពុកទាំងចម្ងល់ ហេតុអ្វីក៏ឪពុករបស់គេទៅសរសើរសត្រូវគេទៅវិញ ក្រែងថាមកដោះស្រាយមិនអញ្ចឹង?

« កូនលោកពូឈ្លើយដាក់ខ្ញុំមុន »Taehyungច្រត់កែងដៃលើតុនិងបាត់ដៃទ្រចង្ការសម្លឹងមើលមេឃមើលផ្កាយធ្វើមិនដឹង។

« ប៉ុន្តែក្មួយជាប្រុសមិនគួរវាយស្រីទេណា.! វាមិនល្អ »លោកJungនិយាយទាំងញឹមៗហើយក៏លួចសម្លក់មុខកូនស្រីជារឿយៗ។

« ចង់យ៉ាងមិចជាមួយខ្ញុំ? និយាយមក.! »

« ពូសង្ឃឹមថាក្មួយនឹងមិនប្រកាន់កូនពូទៅចុះ.! កូនពូវានៅក្មេងមើលមិនដឹងសខ្មៅ »លោកJung និយាយបណ្តើរថេយ៉ុងងក់ក្បាលបណ្តើរ នាយសឹងតែសើចអោយស្លាប់ទេស្មានតែខ្លាំង:( ។

« មិនអីទេ.! ប៉ុន្តែត្រូវតែអោយនាងសុំទោសខ្ញុំសិន »Taehyungញញឹមបែបអ្នកឈ្នះដាក់Sally។

« ទេ.! យើងមិនព្រម »Sallyប្រញាប់ប្រកែកដាច់មាត់ចោល ទោះជាយ៉ាងណាក៏នាងមិនសុំទោសថេយ៉ុងដែរព្រោះនាងមិនបានខុស។

« Sally~ »លោកJungទាញដៃកូនស្រីអោយសុំទោសថេយ៉ុង គាត់មិនចង់មានរឿងដល់ថ្នាក់ដឹងឮដល់លោកKimឡើយ។

« លោកប៉ា..ហិកៗ...យើងសុំទោស.! ឮទេថាសុំទោស »Sallyយំផងសុំទោសថេយ៉ុងផងព្រោះខឹងនឹងឪពុកដែលបង្ខំនាង។

« ហីយ៉ា.! គួរអោយអាណិតខ្លាំងណាស់ »Taehyungធ្វើជាលើកដៃបាំងភ្នែកខ្លួនឯងទាំងញញឹមសប្បាយចិត្តព្រោះលើកនេះនាយជាអ្នកឈ្នះទៀតហើយ។

TO BE CONTINUED
✨Thank for support✨

@Ju Xiu-ជូស៊ី

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now