💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« ហឹស.! ឯងបន្លំថើបយើងមែនទេ? »Yoongiសួរទាំងទឹកមុខស្មើរទាំងដែលនាយជាអ្នកអោនមកជិតរាងតូចដោយខ្លួនឯងសោះ។ តាមពិតអ្នកទាំងពីរមិនបានត្រូវជាអ្វីនឹងគ្នាដូចដែលឃើញឡើយ គ្រាន់តែមួយរយៈនេះយ៉ុនហ្គីចេះតែចាប់ជីមីនអោយមកដើរលេងជាមួយនាយតែប៉ុណ្ណោះ។

« ឆ្កួត.! »Jiminញញឹមទាំងអៀនរួចក៏រត់ចេញបាត់ទៅ រីឯយ៉ុនហ្គីក៏លើកដៃទៅអង្អែលថ្ពាល់របស់ខ្លួនឯងតិចៗទាំងញញឹមចេញមកដោយមិនដឹងខ្លួន។

ងាកមកមើលJungkookឯនេះវិញនាយក៏បានរត់តាមថេយ៉ុងរហូតដល់ខាងក្រោយសាលា នាយតូចងក់ងរមិនព្រមស្តាប់សម្តីរបស់នាយសម្បីបន្តិច។

« បេប៊ី.! »Jungkookស្ទុះទៅទាញកាយតូចយកមកផ្អឹបជាប់ដើមទ្រូងហាប់ណែនរបស់នាយ។

« យ៉ាងមិច? »Taehyungសម្លក់មុខរាងក្រាស់បន្តិចរួចក៏ឆ្លើយ មិនដឹងជាខឹងរឿងអ្វីទៀតហើយទេ។

« ខឹងបងរឿងអ្វី..ហឹម?... »

« មិនដឹង »

« បើអូនមិនប្រាប់បងថាខឹងរឿងអ្វីផង បងម្តេចនឹងលួងអូនកើតទៅ? »Jungkookអោនសម្លឹងមុខនាយតូចទាំងញញឹមនៅពេលដែលឃើញនាយតូចពេបមាត់ចង់សើចបន្តិចចង់យំបន្តិច។

« បងទុកអូនជាអ្វី? »Taehyungសម្លឹងកែវភ្នែកនាយក្រាស់មឹសៗ ខណៈពេលដែលដៃលើកទៅអោបករបស់នាយក្រាស់វិញយ៉ាងណែន។

« ទុកជាប្រពន្ធ ជាហានី បេប៊ី សង្សារ សំណព្វចិត្ត បេះដូង និងកែវភ្នែក.! នៅខ្វះអ្វីទៀតទេ? បេប៊ី... »Jungkookរៀបរាប់គ្រប់សព្វបែបយ៉ាងធ្វើអោយនាយតូចសើចចេញមកទាំងសប្បាយចិត្ត។

« ហិសៗ...អូនស្រឡាញ់បង »Taehyungសើចរួចថើបមាត់រាងក្រាស់បន្តិចមុននឹងប្រលែងខ្លួនចេញពីនាយក្រាស់វិញព្រោះខ្លាចគេមកឃើញ។

« ក្មេងចម្កួត.! ពូកែងរណាស់ »Jungkookលើកដៃអង្អែលសក់រាងតូចតិចៗ ខណៈពេលនោះនាយតូចក៏រហ័សលើកដៃទាញដៃនាយក្រាស់ចេញវិញ។

« ខូចសក់អូនអស់ហើយ.! »Taehyungលើកដៃរៀបចំសក់អោយបានរៀបរយមុននឹងនិយាយបន្ត៖

« អូនទៅការិយាល័យដោះស្រាយជាមួយស្រីមុខដែកនោះសិន.! បងទៅថ្នាក់មុនអូនចុះ »Taehyung ញញឹមលើកដៃក្រវីលាជុងហ្គុកបន្តិចមុននឹងរត់ទៅការិយាល័យបាត់ទៅ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now