💜យានអវកាសស្នេហ៍✨

2.7K 233 0
                                    

Episode 29 : សុំទោស.!

បន្ទាប់ពីគេយកSallyចេញទៅបាត់ ថេយ៉ុងក៏ឈប់រើដូចគ្នា នាយតូចដកដង្ហើមវែងៗព្រោះវាយSally រហូតដល់ហត់ខ្លួនឯង។

« ហេតុអ្វីក៏អូនធ្វើបែបហ្នឹង? វាយស្រីបែបនេះមិនល្អដល់ឈ្មោះទេ »Jungkookចាប់បង្វិលកាយតូចអោយសម្លឹងមុខនាយចំរួចក៏លើកដៃទាំងសងខាងក្តោបលើស្មារបស់រាងតូចទាំងព្រួយបារម្ភ។

« យ៉ាងមិច? បារម្ភពីស្រីរបស់បងមែនទេ? »Taehyungខាំមាត់សម្លក់មុខជុងហ្គុកថ្មែរ។

« មិនមែនបែបហ្នឹងទេ.! បងគ្រាន់តែបារម្ភខ្លាចគេនិយាយមិនល្អពីអូន »Jungkookនិយាយចប់ក៏លើកដៃរបស់រាងតូចយកមកអង្អែលតិចៗ។

« វាយនាងមុខដែកនោះឈឺដៃសឹងស្លាប់.! មុខក្រាស់អញ្ចឹងសោះទើបតោងហានីយើងមិនលែងបែបនេះ »Taehyungរអ៊ូមាត់ជីបអូចៗខណៈដែលចិត្តខឹង Sallyមិនទាន់បាត់នៅឡើយ។

« អ្នកណាហានីអូន? »Jungkookសើចចុងមាត់លើដៃច្បិចច្រមុះនាយតូចបន្តិចទាំងក្រឺតខ្នាញ់។

« លោកឯងនឹងហើយ.! អ៎..មែនហើយភ្លេចគិតថាគេមិនបានទុកយើងជាសង្សាររបស់គេទេ »Taehyungរុញជុងហ្គុកចេញរួចក៏ដើរចេញទៅទាំងងរខ្ទើត ហើយនៅឆ្លៀតសម្លក់ពួកស្រីៗដែលកំពុងឈរមើលនោះទៀត។

« បេប៊ី.! ចាំបងផង »Jungkookថាហើយក៏រត់តាមថេយ៉ុងបាត់ទៅ ចំណែកជីមីនបានត្រឹមអេះក្បាលទាំងឆ្ងល់ម្នាក់ឯង ហានី បេប៊ី? ត្រូវគ្នាតាំងពីពេលណាហេតុអ្វីក៏គេមិនដឹងរឿងសោះអញ្ចឹង?

« អាពីរអ្នកនេះត្រូវគ្នាវិញគ្មានប្រាប់ឯងសម្បីមួយម៉ាត់ »Jiminនិយាយរង៉ូវៗម្នាក់ឯងខណៈពេលដែលភ្នែកសម្លឹងមើលទៅគូស្នេហ៍ទាំងពីរដែលកំពុងតែរត់តាមគ្នានោះ។

« គេត្រូវគ្នាវិញមានពាក់ព័ន្ធអីនឹងឯង? »Yoongiស៊កដៃចូលហោប៉ៅអោនមុខមកជិតថ្ពាល់នាយតូចរួចក៏សួរក្រោយឮសម្តីរបស់ជីមីនអម្បាញ់មិញរួច។

« ហ៊ើយ~ កុំមកជិតពេក »Jiminងាកមុខមករកប្រភពសម្លេងធ្វើអោយមាត់របស់គេប៉ះនឹងថ្ពាល់របស់យ៉ុនហ្គីដែលជាហេតុធ្វើអោយបេះដូងរបស់នាយចាប់ផ្តើមលោតញាប់ខុសធម្មតា។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now