« មិនបាច់ទេ.! អូនដឹងចិត្តបងអស់ហើយ...បងមិនស្រឡាញ់អូនទេ បងស្រឡាញ់នាងSallyនោះមែនទេ?..ហិកៗ..ចាំមើលស្អែកអូននឹងទះកំភ្លៀងវា »Taehyungស្រែកលើកដៃលើកជើងធ្វើកាយវិការទះអោយមើលទៀត បើកើតឡើងពិតមែនមិនដឹងសាហាវប៉ុណ្ណារទេ😹។
« បងមិនទាន់បានថាអ្វីអោយអូនមួយម៉ាត់ទេ.! អូនជាអ្នកនិយាយអឺអើរតែអែងតើស៎បេប៊ី »Jungkook ចាប់ស្មានាយតូចអោយមើលមុខគេទាំងសើចចេញមកតិចៗព្រោះទឹកមុខរបស់នាយតូចកំប្លែងពេកចំណែកទឹកភ្នែកវិញឡើងរហាម លួងគេមិនបាត់ទៅយំខ្លួនឯងទៅវិញ។
« ឈប់ខឹងអូនហើយឬ? »Taehyungបើកភ្នែកធំៗរបស់គេសម្លឹងទៅនាយក្រាស់ទាំងថ្ពាល់ឡើងក្រហមព្រោះទើបតែយំរួច មើលទៅពិតជាគួរអោយខ្នាញ់ខ្លាំងណាស់។
« បើមិនឈប់ច្បាស់ជាម៉ែប្រពន្ធយំលេចផ្ទះពុំខាន »Jungkookនិយាយខ្សឹបៗព្រោះខ្លាចនាយតូចឮប៉ុន្តែនៅតែជៀសមិនផុតពីត្រចៀកវាងវ័យរបស់ថេយ៉ុងដដែល។
« និយាយអី? »Taehyungលើកដៃរុញទ្រូងនាយក្រាស់ចេញចង្អុលមុខជុងហ្គុកសួរម្តងទៀត។
« អត់មានអ្វីទេ.! បងស្រឡាញ់អូន »Jungkook ថាហើយក៏អោនទៅខាំថ្ពាល់ប៉ោងៗហ៊ារៗរបស់ថេយ៉ុងលេងតិចៗដោយភាពក្រឺតខ្នាញ់ ខណៈពេលនោះថេយ៉ុងក៏សើចចេញមកខិកៗរួចក៏រួញ.កដូចជាអណ្តើកមិនអោយនាយក្រាស់ខាំបាន។
« រសើបណាស់...ហឹសៗ »Taehyunសើចលើកដៃរុញនាយក្រាស់ចេញ ចំណែកជុងហ្គុកផ្គើនក៏អោនទៅខាំករបស់ថេយ៉ុងបន្តដៃក៏ស្រវ៉ាក្រសោបចង្កេះតូចយកមកអឹបជាប់រាងកាយរបស់នាយ។
« តើបងគួរតែលេបអូនទុកក្នុងពោះល្អទេ? »Jungkookញញឹមមាត់ចេះតែថើបមុខនាយតូចមិនឈប់ នាយមានអារម្មណ៍ថាសាងហ៊ុនរបស់គេរាងប្លែកព្រោះកាលនៅឆ្នាំ2050សាងហ៊ុនមិនមែនជាមនុស្សCuteអីបែបនេះទេ គេម៉ត់ចត់ខ្លាំងណាស់ពិសេសការងារតែម្តង គេពូកែជាងយ៉ុនហូទៅទៀត។
« អត់ទេ.! ឥឡូវអូនឃ្លានហើយ »Taehyungលើកដៃអង្អែលពោះបង្ហាញថាឃ្លានព្រោះគេមិនទាន់បានញ៊ាំអ្វីតាំងពីយប់មិញមកម្លេះ។
« Okeyឥឡូវពួកយើងជួយសំអាតផ្ទះនេះជាមួយគ្នា បន្ទាប់មកបងនឹងនាំអូនទៅញ៊ាំKimbapដែលអូនចូលចិត្ត.! ល្អទេ? »Jungkookសើចលើកដៃក្រសោបមុខនាយតូចដែលកំពុងតែធ្វើមុខជូរដោយសារតែឃ្លាន។
YOU ARE READING
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanfictionបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...
💜យានអវកាសស្នេហ៍✨
Start from the beginning
