💜យានអវកាសស្នេហ៍✨

Mulai dari awal
                                    

« យ៉ាងមិច? ជម្រះបញ្ជីស្អី? ខ្ញុំជំពាក់លុយឯងតាំងពីពេលណា »Taehyungបង្ហាញខ្លួនក្រោយខ្នងរបស់សាងហ៊ុនដោយមានផ្លែប៉ោមមួយកាន់ញ៊ាំនៅនឹងដៃ ធ្វើអោយសាងហ៊ុនក្តៅឆេវតែម្តងគ្រាន់តែឃើញមុខភ្លាមនាយក៏ស្ទុះទៅវៃថេយ៉ុងភ្លែតប៉ុន្តែប៉ះមិនបានព្រោះថេយ៉ុងជាវិញ្ញាណ។

« យើងនឹងសម្លាប់ឯងអោយងាប់2តង់តែម្តង »

« អេ? កើតឆ្កួតស្អីឯង? សុខៗមកចង់ប្រើអំពើហិង្សាដាក់គ្នាបែបនេះចាញ់កូនមែនទេ »Taehyung យកផ្លែប៉ោមខាំធ្វើមុខឌឺដាក់សាងហ៊ុនថែមទៀតព្រោះតែអាងគេវាយខ្លួនមិនបាន។

« ហ៊ើយ~...ហិកៗ...ហេតុអ្វីឯងកុហកយើង »សាងហ៊ុនខឹងពេកធ្វើអ្វីមិនបាននាយក៏យំចេញមកតែម្តង ចំណែកថេយ៉ុងធ្វើភ្នែកម៉ក់ៗដាក់សាងហ៊ុនរួចក៏និយាយ៖

« យំស្អី? ខ្ញុំមានបានវាយឯងឯណា? »Taehyung បោះប៉ោមចោលរួចក៏ដាក់ខ្លួនអង្គុយចុះជិតសាងហ៊ុនដែលកំពុងតែអង្គុយយំនោះ។

« ...ហិកៗ អាចង្រៃ »សាងហ៊ុនមិនមាត់តែក៏យំធ្វើអោយថេយ៉ុងចាប់ផ្តើមធុញម្តងទៀត។

« ក្រែងថាចង់និយាយជាមួយខ្ញុំមែនទេ? ខ្ញុំមកហើយបែរជាយំទៅវិញ...ហ៊ើស~ ទៅដេកអោបប្តីវិញល្អជាង »Taehyungក្រោកឈរឡើងលើកដៃកេះក្រចកធ្វើចរឹកឡើងខ្មើតដាក់សាងហ៊ុនដែលមានអាយុបងគេរហូតដល់ទៅ6ឆ្នាំនោះ។

« អោបប្តី? »សាងហ៊ុនងើបមុខឡើងសួរទៅកាន់ថេយ៉ុងទាំងចម្ងល់ ឃើញមកតែម្នាក់ឯងស្មានតែនៅម្នាក់ឯងទេតើ។

« ប្តីយើងជុងហ្គុកនឹងហើយ.! បានហើយយើងឈប់លេងសើចហើយចូលសាច់ការក៏បាន »Taehyung អោបដៃក្រោមទ្រូងរួចក៏ដើរក្រវ៉ែលសាងហ៊ុនមួយជុំ គេដើរមើលមួយតួខ្លួនមុននឹងបន្ត៖

« ខ្ញុំសុំទោសបើសិនជាយើងកុហកឯង.! ប៉ុន្តែខ្ញុំនឹងជុងហ្គុកអស់សិទ្ធទៅលើរាងកាយនេះតទៅទៀតហើយ ទោះជាគ្មានពួកឯងទាំងពីរក៏ខ្ញុំនៅតែចាកចេញដដែល.! ខ្ញុំគ្រាន់តែចង់អោយឯងរៀនរស់នៅលើរាងកាយនេះដោយខ្លួនឯង ចង់អោយឯងស្វែងយល់ពីខ្ញុំអោយច្បាស់ព្រោះឯងនឹងគ្រប់គ្រងរាងកាយនេះរហូតហើយ.! ខ្ញុំចង់អោយឯងដឹងថាកាលពីខ្ញុំរស់នៅក្នុងរាងកាយមួយនេះជីវិតខ្ញុំវាលំបាកប៉ុណ្ណារ »Taehyungនិយាយទាំងរលីងរលោងចង់យំនៅពេលដែលនឹកឃើញរឿងរ៉ាវអតីតកាលម្តងៗ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Tempat cerita menjadi hidup. Temukan sekarang