💜យានអវកាសស្នេហ៍✨

2.8K 248 0
                                    

Episode 27 : ជ្រុលមាត់.!

Jungkookចាប់ក្រសោបកាយតូចយកទៅអោបម្តងទៀតព្រោះមិញនេះមិនទាន់បានអោបអស់ចិត្តនៅឡើយទេប៉ុន្តែរាងតូចស្រាប់តែស្រែកធ្វើអោយគេភ្ញាក់តាម។

« បេះដូងលោតញាប់ម្លេះ? អូនភ័យឬ? »Jungkook សួរបន្ទាប់ពីរាងកាយរបស់ពួកគេផ្អឹបជាប់គ្នាអាចអោយគេស្តាប់ឮសម្លេងបេះដូងរបស់រាងតូចបាន។

« អូនមិនអីទេ.! »Taehyungពេបមាត់ដាក់ចង្ការលើស្មាររបស់ជុងហ្គុក រីឯដៃតូចក៏ស្រវ៉ាទៅអោបករបស់ជុងហ្គុកវិញ។

« សឺត.! ក្រអូបខ្លាំងណាស់ »Jungkookថើបថ្ពាល់នាយតូចមួយខ្សឺតមុននឹងប្រលែងគេចេញវិញ អ្នកទាំងពីរញញឹមដាក់គ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែមព្រោះខានបានបែបនេះយូរមកហើយ។

« ហឹម.! អូនគិតចង់ចេញក្រៅបន្តិចសិន..បងចាំអូននៅទីនេះហើយណា.! អូនទៅតែមួយភ្លែតប៉ុណ្ណោះ »Taehyungញញឹមតិចៗដាក់ជុងហ្គុក ខណៈពេលនោះនាយក្រាស់ក៏ចាប់ដៃគេជាប់មិនព្រមលែង។

« អូនគិតចង់ទៅចោលបងមែនទេ? បងនៅជាមួយអូនមិនទាន់អស់ចិត្តនៅឡើយទេបេប៊ី »Jungkook កាន់ស្មារថេយ៉ុងរួចក៏និយាយទាំងមុខស្អុយហាក់ដូចជាខ្លាចបាត់បង់នាយតូចខ្លាំងណាស់អញ្ចឹង។

« អូនមិនទៅណាចោលបងទេ.! អូនទៅក្រៅតែបន្តិចនឹង.! មកវិញអូននឹងបកស្រាយមូលហេតុរបស់អូនម្តងokey? »Taehyungលើកដៃក្រសោបមុខនាយក្រាស់រួចក៏និយាយរៀបរាប់កាយវិការដៃផងជើងផងដូចជាកូនក្មេងរួចចុងក្រោយក៏មិនភ្លេចថើបមាត់មួយខ្សឺតផងដែរ។( ថើបនឹងអត់ភ្លេចសោះ🥴 )

« កុំយូរពេកឮទេ? បងចាំ »Jungkookអង្អែលក្បាលនាយតូចបន្តិចរួចក៏យល់ព្រម បន្ទាប់ពីថេយ៉ុងដើរចេញទៅបាត់នាយក៏ចាប់ផ្តើមរៀបចំផ្ទះដែលមានសភាពកក្រិចសុទ្ធតែធូលីនោះឡើងវិញ។

ងាកមកមើលថេយ៉ុងវិញនាយបានចេញមកខាងក្រោយផ្ទះដើម្បីនិយាយជាមួយនឹងថេយ៉ុងពិតប្រាកដ ទោះជានាយព្យាយាមស្រែកហៅយ៉ាងណាក៏ថេយ៉ុងមិនព្រមចេញមកដែរ។

« គីម ថេយ៉ុងឆាប់ចេញមកភ្លាម.! យើងមានរឿងច្រើនណាស់ដែលត្រូវជម្រះបញ្ជីជាមួយឯង »សាងហ៊ុនស្រែកហៅថេយ៉ុងទាំងខឹងចិត្តនៅពេលដែលមិនឃើញថេយ៉ុងចេញមក។( សុំហៅឈ្មោះពិតថេយ៉ុងក្លែងក្លាយម៉ងទៅកុំអោយអ្នកអានវល់>< )

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now