ផាច់~
សម្លេងបាតដៃក្រាស់ទះសាច់ថ្ពាល់ម៉ត់រលោងឮរហឹងពេញភូមិគ្រិះសារជាថ្មី លោកគីមលើកដៃទះកូនប្រុសមួយដៃស្ទើរផ្ងារក្រោយធ្វើអោយអ្នកស្រីគីមដែលបានឃើញក៏រហ័សចូលទៅជួយលើកកូនប្រុសឡើង។
« ហ៊ើយ~ បើយើងនៅទៀតយើងច្បាស់ជាបាញ់បំបែកខួរក្បាលល្ងង់ៗរបស់ឯងមិនខាន »លោកគីមថាហើយក៏ដើរចេញទៅទាំងកំហឹងកូនចៅរបស់គាត់ក៏ប្រាប់ដើរទៅតាមអស់ទៅនៅដល់តែអ្នកបំរើពីរបីអ្នកនិងម្តាយកូនទាំងពីរប៉ុណ្ណោះ។
« កូនយ៉ាងមិចហើយ? »អ្នកស្រីគីមក្រសោបមុខកូនប្រុសសួរដោយសេចក្តីបារម្ភ ចំណែកថេយ៉ុងក៏ស្ទុះទៅអោបម្តាយទាំងទឹកភ្នែក។
« កូនឈឺ »Taehyungពេបមាត់យំរំអួយដាក់ម្តាយមួយរំពេចមិញនេះគេទ្រាំខ្លាំងណាស់ព្រោះតែចង់ធ្វើខ្លាំងដាក់លោកគីម។
« ឈប់ក្បាលរឹងទៀតឮទេ? កូនឃើញលិទ្ធផលទេ? កន្តួលសាច់កូនម៉ាក់អស់ហើយ »អ្នកស្រីគីមថើបស្មាកូនប្រុសតិចៗដោយក្តីអាណិតជាពន្ធពេក ខ្លួនតូចញ័រទទ្រើតអោបម្តាយណែនដៃទាំងទឹកភ្នែកច្រោកៗ។
« កូនអាក្រក់ណាស់មែនទេ? ហេតុអ្វីក៏លោកប៉ាតែងតែធ្វើបែបហ្នឹងដាក់កូនទាំងគ្មានហេតុផល?...ហិកៗ..ខ្ញុំស្អប់ប៉ា »Taehyungយំដង្ហក់ក្នុងដៃម្តាយរហូតដល់សន្លប់បាត់មាត់ឆឹង អ្នកស្រីគីមក៏បានអោយអង្គរក្សយករាងតូចទៅបន្ទប់រួចគាត់យកថ្នាំទៅលាបអោយកូនប្រុសតាមក្រោយ។
« វាយ៉ាងមិចហើយ? »លោកគីមចូលមករកប្រពន្ធដែលកំពុងតែអង្គុយលាបថ្នាំអោយកូនប្រុសទាំងទឹកភ្នែកដក់ពេញរង្វង់ភ្នែកជាម្តាយ។
« ក៏ឃើញនឹងភ្នែកស្រាប់.! »អ្នកស្រីគីមនៅមានចិត្តខឹងនឹងស្វាមីនៅឡើយទើបឆ្លើយទាំងមិនចង់ប្រាប់។
« បងគ្រាន់តែចង់អោយវាល្អប៉ុណ្ណោះ »
« ចង់អោយគេល្អ? ហើយបងក៏វាយគេរហូតជិតស្លាប់បែបហ្នឹងឬ? ពាក្យនេះខ្ញុំឮបងនិយាយឡើងសឹកត្រចៀករបស់ខ្ញុំទៅហើយ »អ្នកស្រីគីមស្រែកដាក់ស្វាមីទាំងទឹកភ្នែក ម្តាយឯណាដែលទ្រាំមើលកូនឈឺស្ទើរស្លាប់មិនអើរពើនោះ គាត់ឈឺខ្លាំងណាស់នៅពេលដែលឃើញស្វាមីធ្វើដាក់កូនបែបនេះ។
YOU ARE READING
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanfictionបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...
💜យានអវកាសស្នេហ៍✨
Start from the beginning
