💜យានអវកាសស្នេហ៍✨

2.6K 258 0
                                    

Episode 21 : ខ្ញុំមានសង្សារហើយ.!

« មែនខ្ញុំដេកជាមួយគេ.!..ហិកៗ...ប៉ុន្តែលោកប៉ាក៏គ្មានសិទ្ធហៅគេថាអារហាមបែបហ្នឹងដែរ »Taehyungស្រែកតបជាមួយឪពុកវិញទាំងតឹងសរសៃ.កខណៈពេលដែលខ្លួនកំពុងតែស្ថិតនៅក្នុងកណ្តាប់ដៃរបស់ឪពុកនៅឡើយសោះ។

« ឯងហ៊ានស្រែកដាក់យើងដោយសារតែវាមែនទេ? កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃហើយមែនទេអាកូនអត់កំណើត.! ថ្ងៃនេះបើយើងមិនវាយឯងអោយរាងទេកុំហៅយើងថាឪឯង »លោកគីមថាហើយក៏យកផ្តៅវាត់លើខ្នងរបស់រាងតូចកាន់តែខ្លាំងគាត់ខឹងរហូតទប់អារម្មណ៍លែងបាន សម្លេងផ្តៅប៉ះសាច់ឮរហឹងពេញភូមិគ្រិះប៉ុន្តែគ្មានអ្នកណាហ៊ានចូលជួយថេយ៉ុងឡើងបានត្រឹមតែឈរមើលទាំងអាណិតអាសូរ។

« បានហើយបង.! កូនគេឈឺ »អ្នកស្រីគីមចូលទៅចាប់ដៃរបស់ប្តីអោយបញ្ឈប់ប៉ុន្តែក៏ត្រូវលោកគីមរុញចេញអោយដួលទៅលើសាឡុង។

« អូននៅអោយឆ្ងាយទៅ.! ប្រយ័ត្នខ្ទៀតឈាម »លោកគីមខាំមាត់សម្លឹងមើលកូនប្រុសដ៏សែនក្បាលរឹងមិនដាក់ភ្នែក ចំណែកថេយ៉ុងវិញនាយអង្គុយអោបខ្លួនយំរហូតស្ទើរដាច់ខ្យល់ស្លាប់ម្តងៗប៉ុន្តែក៏មិនបានហារមាត់សុំអង្វរឪពុកអោយបញ្ឃប់ដែរ។

« ថេយ៉ុង.! សុំទោសប៉ាទៅកូន...ស្តាប់ម៉ាក់ណា៎...សុំទោសប៉ាកូនភ្លាមទៅ...ហិកៗ »អ្នកស្រីគីមយំប្រាប់ទាំងអាណិតកូនប្រុសខ្លោចចិត្ត។

« បើគាត់ចង់វាយអោយគាត់វាយទៅ.! ព្រោះខ្ញុំមិនមែនជាកូនគាត់ស្រាប់ហើយ »Taehyungងាកមុខចេញចិត្តខ្លាំងមិនចាញ់ឪពុកប៉ុន្មានឡើយ។

« យើងវាយឯងប៉ុណ្ណឹងឯងចង់កាត់កាលយើងចោលឬ? អាកូនអកតញ្ញូ..ចរឹកឯងនេះកាត់ទៅរកអ្នកណា? ម៉ែឪឯងក៏មិនមែនចរឹតរឹងទទឹងដូចជាឯងនេះដែរ...ឬក៏ឯងចេះតាមអាអត់មេបានោះមែនទេ? »លោកគីមកំហ៊កដាក់កូនប្រុសទាំងភ្នែកឡើងក្រហមរួចក៏បោះផ្តៅចោលក្បែរខ្លួនរបស់ថេយ៉ុង។

« ខ្ញុំប្រាប់ហើយថាលោកប៉ាគ្មានសិទ្ធដៀលគេទេ.! ទោះគេក្ររហាមឬគ្មានមេបាក៏គ្មានអ្វីពាក់ព័ន្ធនឹងលោកប៉ាដែរ.! គំនិតប៉ានៅចាស់កំរិលណាស់ »Taehyungនិយាយការពារជុងហ្គុកមិនឈប់នៅពេលដែលលោកគីមនិយាយដៀមដាមដល់មនុស្សដែលគេស្រឡាញ់។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now