💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« ថេយ៍? »Jungkookបន្លឺសម្លេងយ៉ាងស្រទន់ហៅនាយតូចស្រាលៗយ៉ាងផ្អែមល្ហែម។

« អរគុណដែលបានបន្ធូរដៃអោយ.! លាសិនហើយណា ស្អែកជួបគ្នា »Taehyungនិយាយទាំងញញឹមអឹមអៀនរួចក៏រត់ចេញទៅវិញបាត់ព្រោះប្រញាប់ទៅរកអ្នកបើកឡានខ្លាចគាត់ទៅចោល។

« ហឹស.! »Jungkookឈរញញឹមមើលផែរខ្នងរាងតូចរត់ចេញទៅដូចជាកូនក្មេង3ឆ្នាំ។

ងាកមកមើលJiminវិញនាយស្ពាយកាតាបដើរបម្រុងនឹងចេញក្រៅសាលាទាំងមុខឡើងស្អុយដូចប្រហុកជាន់🤣 ស្របពេលនោះYoongiស្រាប់តែរត់មកចាប់ដៃរបស់គេ។

« មានការអ្វីឬ? »Jiminសួរទាំងទឹកមុខឡេឡឺមិនយល់ពីកាយវិការរបស់Yoongi។

« នេះយើងអោយ »Yoongiហុចប្រអប់កាដូធំបួនជ្រុងមួុយទៅអោយនាយតូច ខណៈពេលដែលទឹកមុខរបស់នាយញញឹមជាប់ជានិច្ច។

« អោយខ្ញុំ? »Jiminទទួលហើយទើបសួរតាមក្រោយព្រោះខ្លាចYoongiប្តូរចិត្តវិញ។

« អឹម.! យើងចង់អោយឯង..យើងគិតថាក្រុមរបស់ឯងឈ្នះទើបយើងលេងភ្នាល់បែបនោះដើម្បីបានអោយឯងប៉ុន្តែមិនដឹកស្មានថាក្រុមយើងឈ្នះសោះ.! ដូចច្នេះយើងក៏យកវាមកអោយឯងដដែល »Yoongiប្រាប់ទៅកាន់នាយតូចដែលកំពុងតែក្រញុកកាដូលេងតិចៗឮសូរខ្លុកៗ។ ( គ្រាប់បែក🌚 )

« អរគុណច្រើនណា៎ »Jiminញញឹមក្បួចមាត់ព្រោះសប្បាយចិត្តនៅពេលដែលបានYoongiធ្វើល្អដាក់។

« យើងទៅហើយ.! សំណាងល្អ.! »Yoongiអង្អែលក្បាលជីមីនបន្តិចរួចក៏ដើរចេញទៅបាត់ ចំណែកជីមីនក៏ញញឹមអោបកាដូដើរចេញទៅដូចគ្នា។

Skip✨

Taehyungចូលមកដល់ខាងក្នុងផ្ទះក៏ឃើញអ្នកជាឪពុកនឹងម្តាយកំពុងតែអង្គុយចាំខ្លួនលើសាឡុង ថេយ៉ុងលេបទឹកមាត់ស្អិតបំពង់កមុខនឹងចូលទៅរកពួកគាត់។

« មកហើយឬ? យើងមានរឿងចង់និយាយជាមួយឯង..អង្គុយចុះទៅ »លោកគីមនិយាយទាំងមុខមាំបញ្ជាអោយកូនអង្គុយចុះដាច់ខាត។

« លោកប៉ាមានការអ្វីជាមួយខ្ញុំ? »Taehyungសួរគាត់ទាំងសម្លេងខ្សោយៗ នៅផ្ទះបីបួនថ្ងៃនេះថេយ៉ុងដេកឈឺមិននិយាយរកអ្នកណាទាំងអស់ ទឹកមុខក៏ស្លេកៗមករហូតដល់ឥឡូវ។

« ឯងដេកជាមួយអ្នក? »លោកគីមចាក់មួយសំណួរធ្វើអោយរាងតូចរឹងអណ្តាតតបលែងចេញតែម្តង។ តាមការពិតលោកគីមបានមកមើលថេយ៉ុងបន្ទាប់ពីយកថេយ៉ុងចេញពីមន្ទីពេទ្យរួច គ្រូពេទ្យបានប្រាប់ជំនិតរបស់គាត់ថាដោយសារតែពួកគេធ្វើរឿងលើគ្រែលើសកំរិតនិងថេយ៉ុងហូរឈាមច្រើនផងទើបបណ្តាលអោយបែបនេះ លោកគីមគុំសួរថេយ៉ុងយូរមកហើយប៉ុន្តែដោយសារឃើញគេនៅឈឺទើបគាត់មិនទាន់សួរ។

« ខ្ញុំ... »Taehyungឆ្លើយបានតែមួយម៉ាត់ហើយក៏និយាយលែងចេញ ស្របពេលនោះលោកគិមស្រាប់តែស្ទុះមកសម្លុតគេតែម្តង ចំណែកអ្នកស្រីគីមបានត្រឹមសម្លឹងមើលកូនដោយស្ងៀមស្ងាត់គាត់ក៏ចង់ដឹងដូចគ្នាថាកូនគាត់គេងជាមួយអ្នកណា។

« ឮយើងសួរទេថាឯងដេកជាមួយអ្នកណាអាថេយ៍ »

« ខ្ញុំធំហើយ.! លោកប៉ាមិនបាច់ចង់ដឹងរឿងរបស់ខ្ញុំច្រើនពេកនោះទេ »Taehyungសុខចិត្តនិយាយចាក់ប្រធានជាមួយលោកគីមព្រោះមិនចង់ប្រាប់ថាជានរណា។

« ធំអញ្ចឹងឬ? អាថេយ៍ឯងកុំគិតអោយសោះថាឯងធំហើយយើងមិនហ៊ានវាយឯង »លោកគីមខឹងរហូតញ័រដៃ គាត់ដើរទៅចាប់កាន់ផ្តៅសម្តៅមករករាងតូចជាកូនទាំងទឹកមុខមាំ។

« បង.! កុំធ្វើបាបកូនអីគេមិនសូវស្រួលខ្លួនទេ »អ្នកស្រីគីមលើកសំណើរការពារកូនប្រុសពីឪពុកចិត្តដាច់ ចំណែកថេយ៉ុងបានត្រឹមអង្គុយស្ងៀមសម្លឹងទៅកាន់ឪពុកទាំងភ័យខ្លាច។

« អូនកុំឃាត់បងអី.! បងនឹងប្រដៅគេអោយដឹងម្តង »លោកគីមថាហើយក៏កាន់ផ្តៅវាត់ទៅលើដើមដៃនិងខ្នងរបស់ថេយ៉ុងមួយទំហឹងៗ ឮសូរឆ្វាច់ៗរហូតដល់ថេយ៉ុងបែកឈាមស្រែកយំស្ទើរតែប្រកាច់តែម្តង។

« អ្ហាយ~ ហិកៗ...លោកប៉ាខ្ញុំឈឺ...អឹក »Taehyung អោបខ្លួនស្រែកយំអង្វរឪពុក នាយស្រែកសឹងតែលែងឮសម្លេងព្រោះវាឈឺក្រហាយខ្លាំងពេក ទឹកភ្នែកកូនប្រុសហូរស្រក់កាត់ថ្ពាល់ទាំងញ័រខ្លួនទទ្រើតព្រោះមិនសូវស្រួលខ្លួនស្រាប់។

« ឯងដេកជាមួយ..អារហាមនោះមែនទេ? ឆ្លើយមកអាថេយ៍ »លោកគីមស្រែកសួរសម្តៅទៅលើJungkookចំៗ។

TO BE CONTINUED
✨Thank for support✨

@Ju Xiu-ជូស៊ី

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now