💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

ការប្រកួតក៏ប្រព្រឹត្តទៅអស់រយៈពេលកន្លះម៉ោងហើយក៏ដល់ពេលដែលត្រូវសម្រាក5នាទីដងសង្ហើមសិន ក្រុមរបស់ជុងហ្គុកចាញ់គេដល់ទៅ3ពិន្ទុះឯណ្ណោះព្រោះជុងហ្គុកអោយតែឃើញថេយ៉ុងដឹងតែនាយឈរស្ងៀមរហូត ពេលខ្លះក៏ធ្វើជាបោះមិនចូលទៀតទើបចាញ់គេច្រើនគ្រាប់បែបនេះ។

« អោយមានអារម្មណ៍ក្នុងខ្លួនបន្តិចទៅ.! នេះពួកយើងចាញ់គេច្រើនគ្រាប់ណាស់ដឹងទេ? »Jiminនិយាយទាំងសម្លេងរាងតឹងបន្តិចព្រោះតឹងចិត្តទ្រាំមើលមិត្តធ្វើចរឹកស្មឿកៗបែបនេះមិនបាន ក្តារដំបូងទឹកដៃជុងហ្គុកពិតៗប៉ុន្តែក្រោយៗមកទៅជាបោះបាល់លើកដៃមិនចង់រួចទៅវិញ។

« អោយគេឈ្នះទៅ »Jungkookនិយាយហីៗធ្វើអោយជីមីនក្តៅស្ទើរតែហក់ទៅទះអាមិត្តម្នាក់នេះអោយស្វាងទៅហើយ។

« ឆ្កួតទេឬ? រាល់ខែយើងជាប់ដោយសារតែការលេងបាល់បោះនេះឯង បើគ្មានពិន្ទុះបាល់បោះយើងធ្វើម្តេចនឹងជាប់ហាស៎? »Jiminស្រែកច្រឡោតដាក់ជុងហ្គុកដែលកំពុងតែអង្គុយផឹកទឹកធ្វើមិនដឹងមិនឮ។

« កុំភ័យ.! ខែនេះចាំយើងជួយឯងយកនិទេសA »Jungkookលើកដៃគោះស្មាជីមីនតិចៗបន្ទាប់ពីឃើញមិត្តធ្វើមុខរកយំយ៉ាងមិចមិនដឹង។

« តែយើង.. »Jiminពេបមាត់ក្នុងចិត្តគិតរឿងរបស់Crushអោយច្រើនជាងរឿងនិទេស។

« បានហើយ.! ដល់ពេលប្រកួតទៀតហើយតោះ »Jungkookថាហើយក៏អូសដៃជីមីនទៅប្រកួតបន្ត ការប្រកួតក៏ចាប់ផ្តើមម្តងទៀតរហូតដល់បញ្ចប់ហើយក៏ដល់ពេលដែលត្រូវចេញទៅផ្ទះផងដែរ សរុបពិន្ទុះមកក្រុមរបស់ជុងហ្គុករកបានតែ3ពិន្ទុះប៉ុណ្ណោះចំណែកក្រុមថេយ៉ុងរកបានទៅដល់8ពិន្ទុះឯណ្ណោះដែលជាហេតុធ្វើអោយស្រីៗដែលគាំទ្រជុងហ្គុកនាំគ្នាខកចិត្តមិនស្ទើរទេ។

សិស្សគ្រប់គ្នានាំគ្នាចេញពីទីលានអស់គ្មានដល់នៅសល់តែជុងហ្គុកតែម្នាក់ប៉ុណ្ណោះដែលនៅឈរបោះបាល់តែម្នាក់ឯង។

« ជាអ្នកវិទ្យាសាស្រ្តឡើងភព ជាអ្នកបើកយានទាំងមូលរឿងអ្វីគ្រាន់តែរឿងបោះបាល់ប៉ុណ្ណឹងយើងមិនចេះនោះ? »Jungkookនិយាយខណៈពេលដែលដៃបោះបាល់ចូលសំណាញ់ផ្លុកៗគ្មានខុសសម្បីមួយដង នាយបោះតែម្នាក់ឯងសុខៗស្រាប់តែមានអារម្មណ៍ថាមានអ្នកឈរនៅពីខាងក្រោយទើបនាយរហ័សងាកមើលយ៉ាងលឿនទើបដឹងថាជាសំណព្វចិត្តសោះ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now