💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« អឹម.! អញ្ចឹងក្រោកឡើងមក »Taehyungញញឹមរាងសប្បាយចិត្តបន្តិចវិញមុននឹងបោះដៃអោយរាងក្រាស់ចាប់ក្រោកឡើង។

« អរគុណ »Jungkookស្ទុះទៅអោបនាយតូចទាំងសប្បាយចិត្តចំណែកថេយ៉ុងក៏ឈរស្ងៀមអោយគេអោបទាំងទឹកមុខឡេឡឺរកធ្វើអ្វីមិនត្រូវ។

« បានហើយ.! ខ្ញុំមិនទាន់បានអត់ទោសអោយឯណាប្រញាប់អោបម្លេះ? »Taehyungសួរខណៈពេលដែលដៃរុញទ្រូងនាយក្រាស់ចេញតិចៗ។

« មិនទាន់អត់ទោសអោប អត់ទោសហើយថើប »Jungkookនិយាយទាំងមុខច្រឡឺមទាំងដែលមិញនេះទើបតែយំល្ហេមល្ហាមហើយសោះ។

« ច្រឡឺម.! »Taehyungថាហើយក៏រុញជុងហ្គុកចេញរួចក៏រត់ទៅរោងអាហារបាត់ទៅ ចំណែកជុងហ្គុកក៏ញញឹមបន្តិចមុននឹងដើរទៅតាមក្រោយ។

មកដល់រោងអាហារJungkookស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញJimin កំពុងតែអង្គុយជាមួយក្រុមរបស់Taehyungដោយ Jiminអង្គុយជិតYoongiហើយថេយ៉ុងអង្គុយជិតBogumនិងនៅសល់កៅអីមួយទៀតក្បែរថេយ៉ុង ជុងហ្គុកក៏ដើរទៅទាញកៅអីអង្គុយក្បែរថេយ៉ុង ពេលនេះថេយ៉ុងកំពុងតែស្ថិតនៅចន្លោះកណ្តាលរវាលBogumនិងJungkook។

« ថេយ៍ឯងចង់ញ៊ាំអ្វីដែរទេ? ចាំយើងទៅកម្មងអោយ »Bogumសួរទៅថេយ៉ុងបន្ទាប់ពីស្ងាត់ជាយូរ។

« អឹម? អត់ឃ្លានទេ »Taehyungក្រវីក្បាលឆ្លើយតបជាមួយBogumទាំងញញឹមឡើងស្រស់ដែលជាហេតុធ្វើអោយអ្នកដែលអង្គុយក្បែរនោះកើតទុក្ខមិនសុខចិត្តជាខ្លាំង។

« មាត់ស្លេកៗបែបហ្នឹងមិនញ៊ាំច្បាស់ជាដួលសន្លប់មិនខាន.! ឥឡូវចាំយើងទិញបបរគ្រឿងអោយឯងចុះ »Bogumនិយាយខណៈពេលដែលដៃលើកទៅអង្អែលមាត់របស់រាងតូចថ្នមៗមុននឹងងើបដើរចេញទៅ បន្ទាប់ពីBogumដើរចេញទៅផុតថេយ៉ុងក៏ដាក់ក្បាលដេកក្រាបនឹងតុព្រោះមិនសូវស្រួលខ្លួន។

« ឯងមិនស្រួលខ្លួនឬ? »Jungkookអោនមុខសួរទៅកាន់ថេយ៉ុងតិចៗខ្លាចJiminនិងYoongiឮ ក្រោយឮសម្លេងរបស់ជុងហ្គុកសួរ ថេយ៉ុងក៏ងើបមកមើលមុខរបស់ជុងហ្គុកបន្តិចមុននឹងងាកទៅគេងវិញទាំងមិនខ្វល់អំពីសម្តីរបស់ជុងហ្គុកសម្បីបន្តិច។

ងាកមកមើលJiminវិញនាយអង្គុយក្តៀនៗព្រោះមិនសូវហ៊ានអង្គុយក្បែរYoongi តាមពិតនាយមិនចង់អង្គុយជាមួយក្រុមរបស់Taehyungឡើងប៉ុន្តែដោយសារតែYoongiហៅពេកទើបប្រកែកមិនបាន។

« ពេលប្រកួតតាំងចិត្តអោយល្អផងណា.! ព្រោះយើងមិនបន្ធូរដៃអោយឡើយ...បើសិនជាថ្ងៃនេះឯងឈ្នះក្រុមយើងម្តងទៀត យើងនឹងមានរង្វាន់អោយឯង »Yoongiនិយាយប្រាប់ទៅកាន់ជីមីនដែលកំពុងតែអង្គុយញ៊ាំអាហាររបស់គេព្រោះក្រុមជុងហ្គុកខ្លាំងជាងក្រុមរបស់ពួកគេ និយាយអោយចំប្រកួតលើកណាក៏ក្រុមTaehyungចាញ់ដែរព្រោះក្រុមអគារB មានជុងហ្គុកដែលជាជើងឯកខាងបាល់បោះទើបជាដើមហេតុធ្វើអោយស្រីៗជ្រួលជ្រើមនឹងជុងហ្គុកខ្លាំងដល់ថ្នាក់ហ្នឹងនោះ។

« ល្អ.! ត្រៀមរង្វាន់អោយហើយទៅអញ្ចឹង »Jimin តបជាមួយYoongiវិញទាំងទំនុកចិត្តពេញខ្លួន ដរាបណាមានជុងហ្គុកក្រុមគេគ្មានថ្ងៃចាញ់ឡើយ តែបើគ្មានជុងហ្គុកក្រុមគេច្បាស់ជាចាញ់ព្រោះក្រុមAមាន YoongiនិងTaehyungជាជើងខ្លាំងដូចគ្នា។

ចាញ់ឬឈ្នះ?🥴
TO BE CONTINUED
✨Thank for support✨

@Ju Xiu-ជូស៊ី

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now