💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« ចេះតែយ៉ាងមិចនឹង? »Taehyungដើរត្រុយកាត់មុខរាងក្រាស់ធ្វើដូចមើលមិនឃើញគ្នាយ៉ាងអញ្ចឹងទើបនាយក្រាស់ប្រញាប់រត់ទៅចាប់ដៃនាយជាប់ បន្ទាប់មកថេយ៉ុងក៏ងាកមកសួរនាយម្ខាងវិញទាំងមុខស្មើរ។

« ព្រមអត់ទោសអោយយើងទៅណា.! យើងសុំទោស »Jungkookចាប់ដៃនាយតូចជាប់លេងទឹកមុខអង្វរក។

« ... »Taehyungមិនមាត់តែក៏សម្លឹងមុខរបស់ជុងហ្គុកបែបកំពុងពិចារណា។

« ណា៎ថេយ៉ុងណា៎ »Jungkookអន្រួនដៃនាយតូចតិចៗសុំអង្វរកអោយគេលើកលែងកំហុស។

« ចុះនៅពេលដែលខ្ញុំស្រែកសុំអង្វរលោកនៅយប់នោះ.! ហេតុអ្វីលោកមិនឈប់? »Taehyungសួរទាំងអួលដើមកនិយាយស្ទើរមិនចេញ សុំអោយគេលើកលែងកំហុស? ចុះមានដែលដឹងអំពីកំហុសខ្លួនឯងឬអត់?

« យើងសុំទោស.! »Jungkook

« សុំទោសៗៗ.! មួយលានសុំទោសហើយ »Taehyungស្រែកស្តីអោយនាយក្រាស់ខណៈពេលដែលដៃឡើងញ័រទទ្រើត។

« អោយយើងធ្វើអ្វីក៏បានអោយតែឯងព្រមអត់ទោសអោយយើង »Jungkookលត់ជង្គង់ចុះចាប់ដៃរាងតូចជាប់មិនលែង ចំណែកថេយ៉ុងក្រោយឃើញបែបនេះនាយរាងភ្ញាក់បន្តិចមុននឹងឆ្លើយ។

« ចុះបើខ្ញុំមិនព្រមលោកគិតយ៉ាងមិច? »Taehyung

« បើឯងមិនព្រមយើងមិនស្រណុកក្នុងខ្លួនឡើយ យើងនឹកឯងណាស់.! អភ័យទោសរឿនកន្លងដែលយើងបានធ្វើដាក់ឯងផងទៅ »Jungkook ចាប់ផ្តើមយំចេញទឹកភ្នែកមកជាលើកទីមួយនៅចំពោះមុខរបស់រាងតូច។

« ល្អ.! បើចង់អោយខ្ញុំអភ័យទោសអោយលោកត្រូវតែធ្វើតាមលក្ខណដែលខ្ញុំបានដាក់អោយ »Taehyungគិតបន្តិចមុននឹងដាក់លក្ខណទៅកាន់នាយក្រាស់។

« លក្ខណ? លក្ខណអ្វី? »

« រយៈពេល2អាទិត្យ លោកត្រូវតែធ្វើតាមសម្តីរបស់ខ្ញុំប្រាប់គ្រប់យ៉ាង.! បើលោកតម្រូវចិត្តខ្ញុំគ្រប់2អាទិត្យខ្ញុំនឹងព្រមអភ័យទោសអោយលោក »Taehyung និយាយទាំងទឹកមុខស្មើរប្រាកដប្រជា ខណៈពេលដែលរាងក្រាស់នៅលត់ជង្គងនៅចំពោះមុខនៅឡើយ។

« យើងព្រម »Jungkookងក់ក្បាលយល់ព្រមយ៉ាងលឿនព្រោះខ្លាចនាយតូចប្តូរចិត្តវិញ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now