💜យានអវកាសស្នេហ៍✨

2.7K 246 1
                                    

Episode 19 : លក្ខណអភ័យទោស.!

ដោយទ្រាំមើលTaehyungយំមិនបានជុងហ្គុកក៏បានចូលទៅអោបរាងកាយតូចយ៉ាងរហ័សដែលជាហេតុធ្វើអោយនាយតូចរើចេញមិនទាន់ទើបអង្គុយខ្ទប់មុខយំក្នុងទ្រូងរបស់នាយក្រាស់តែម្តង។

« ហិកៗ...ចេញទៅ.! ខ្ញុំស្អប់លោកឯងណាស់..ឮទេ? »Taehyungយំរង៉ូវៗក្នុងទ្រូងរបស់រាងក្រាស់ ទឹកក្រៅអ៊ុនៗហូរចេញពីភ្នែកមូលក្រឡង់ស្ទើរតែជោកអាវរបស់Jungkook។

« កុំយំអី.! យើងសុំទោសពិតមែន »Jungkook ក្រសោបមុខតូចយកមកជូតទឹកភ្នែកចេញថ្នមៗប៉ុន្តែក៏ត្រូវនាយតូចរុញចេញវិញ។

« ធ្វើល្អដាក់ខ្ញុំធ្វើស្អី? ចង់អោយខ្ញុំទន់ចិត្តហើយក៏មកជាន់ឆ្លីខ្ញុំតាមចិត្តអញ្ចឹងឬ? ខ្ញុំដឹងពីលោកច្បាស់ណាស់ តាំងពីយប់នោះមកម្លេះ »Taehyungស្រែករ៉េរដៃមិនអោយជុងហ្គុកចូលមកជិតខ្លួនបាន នាយប្រឹងស្រែកស្ទើរតែដាច់បំពង់កទៅហើយគ្រាន់តែមើលមកក៏ដឹងថាខឹងខ្លាំងប៉ុណ្ណារដែរ។

« មិនមែនអញ្ចឹងទេ..ថេយ៍ »Jungkookប្រុងប្រកែកប៉ុន្តែក៏ត្រូវរាងតូចស្រែកកាត់ម្តងទៀត។

« ឈប់និយាយ.! ខ្ញុំមិនចង់ស្តាប់ »Taehyungថាហើយក៏ក្រោកឈរឡើងទាំងមុខក្រញូវ មុខឡើងក្រហមព្រោះយំខ្លាំង។

« ឯងចង់ទៅណា? »Jungkookសួរនៅពេលដែលឃើញនាយតូចដើរត្រុយចូលទៅខាងក្នុងបន្ទប់ទឹកដោយមិននិយាយរកគេសម្បីមួយម៉ាត់។

« ប្រុងមិនអោយខ្ញុំចូលបន្ទប់ទេឬយ៉ាងមិច? តាមនោះតាម »Taehyungរអ៊ូហើយក៏ដើរចូលបន្ទប់ទឹកបិទទ្វាគ្រាំងស្ទើរតែប្រេះទ្វាសាលាជាពីរ ចំណែកជុងហ្គុកបានត្រឹមឈររេរ៉ចាំនៅខាងក្រៅ។

មួយសន្ទុះក្រោយTaehyungក៏ចេញមកវិញព្រោះគេគ្រាន់តែចូលទៅលុបមុខប៉ុណ្ណោះ ហើយណាមួយគេមិនទាន់ស្រួលខ្លួនប៉ុន្មានទេទើបចេះតែវិលមុខចង់សន្លប់ជារឿយៗ។

« ហ៊ើយ~ »Taehyungដកដង្ហើមធំទាំងធុញទ្រាន់បន្ទាប់ពីបានឃើញJungkookកំពុងតែឈរផ្អែកខ្នងនៅជញ្ជាំងបន្ទប់ទឹកចាំគេមិនព្រមទៅណា នៅតាមទាមគេដូចជាឈ្លើង។

« ថេយ៍ »Jungkookគ្រាន់តែឃើញរាងតូចភ្លាមនាយក៏រហ័សឈរត្រង់ជើងវិញទាំងដែលអម្បាញមិញឈរឡើងកាងដូចជាបងធំអោយភ្នែកស្រីៗមិនស្ទើរនាក់ ប៉ុន្តែនៅពេលដែលឃើញរាងតូចបែរជារៀបរឹកដូចជាកូនមាន់ទៅវិញ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now