💜យានអវកាសស្នេហ៍✨

Start from the beginning
                                        

សិស្សអគារAនិងអាគារBក៏បានមកជុំគ្នានៅទីធ្លាខាងក្រោយសាលាព្រោះថ្ងៃនេះពួកគេត្រូវហាត់កីឡាពេញមួយថ្ងៃ ប៉ុន្តែសិស្សដែលលេងបាល់បោះគឺមានតែប៉ុន្មានអ្នកប៉ុណ្ណោះក្នុងនោះក៏មានថេយ៉ុង ជុងហ្គុក ជីមីន យ៉ុនហ្គី និងBogumពួកគេសុទ្ធតែជំនាញបាល់បោះទាំងអស់។

« ពួកឯងទៅរកញ៊ាំអាហារពេលព្រឹកសិនទៅកុំអោយកើតខ្យល់នៅម៉ោងកីឡា.! ប៉ុន្តែត្រូវប្រញាប់មកវិញឮទេ? »លោកគ្រូកីឡាកាន់មេក្រូនិយាយប្រាប់ទៅកាន់សិស្សក្នុងសាលទាំងអស់ បើអោយគាត់និយាយមាត់ទទេរគាត់និយាយគ្មានអ្នកណាស្តាប់ឮទេទាល់តែមេក្រូទើបអាចជួយបាន។

« ... »Jungkookឈររារែកភ្នែកសម្លឹកថេយ៉ុងមិនឈប់ ចំណែកថេយ៉ុងវិញធ្វើធម្មតាហើយក៏មិនមើលមុខរបស់នាយសម្បីតែម្តងធ្វើដូចមិនធ្លាប់ស្គាល់គ្នាសោះអញ្ចឹង។

« តោះថេយ៍.! ពួកយើងទៅ »Bogumដើរមកកៀកកថេយ៉ុងអោយទៅជាមួយខ្លួនចំណែកថេយ៉ុងក៏ញញឹមក្សោះមុននឹងតប៖

« យើងទៅបន្ទប់ទឹកបន្តិចសិន.! ពួកឯងទៅចាំយើងនៅរោងអាហារមុនទៅបន្តិចទៀតយើងទៅតាមក្រោយ »Taehyungថាហើយក៏ដើរបំបែកពីមិត្តទៅបន្ទប់ទឹកចំណែកជុងហ្គុកក្រោយឃើញបែបនេះនាយក៏រហ័សដើរទៅតាម។

មិនទាន់បានចូលបន្ទប់ទឹកផងជុងហ្គុកស្រាប់តែរត់មកអោបចង្កេះថេយ៉ុងពីក្រោយធ្វើអោយនាយតូចភ្ញាក់ព្រឺតប៉ុន្តែក្រោយដឹងថាអ្នកណាហើយនាយក៏ព្យាយាមធ្វើធម្មតាវិញ។

« ឯងឈឺមែនទេ? ឥឡូវជារឬនៅ? »Jungkook សួរខណៈពេលដែលមាត់ថើបកញ្ចឹងករាងតូចខ្សឺត រីឯថេយ៉ុងក៏រហ័សរើខ្លួនចេញពីរង្វង់ដៃរបស់នាយប៉ុន្តែមិនរបេះទាល់តែសោះ។

« ... »Taehyungមិននិយាយប៉ុន្តែក៏ប្រឹងបេះដៃជុងហ្គុកចេញពីចង្កេះរបស់គេ ដោយសារតែគេរើពេកទើបជុងហ្គុកចាប់ទាញគេអោយបែរមុខមករកនាយរួចក៏ចាប់ថើបបំបិទមាត់តែម្តង។

« អឹម.! »Taehyungរើកាន់តែខ្លាំងរួចលើកដៃគោះស្មាជុងហ្គុកខ្លាំងៗប៉ុន្តែនាយក្រាស់មិនព្រមលែងដាច់ខាតទើបនាយសម្រេចចិត្តឈប់រើរួចឈរស្ងៀមអោយគេថើបខ្លួនតាមចិត្តប៉ុន្តែទឹកភ្នែកក៏ហូរមកដូចជាទឹកភ្លៀងយ៉ាងអញ្ចឹង ខ្លួនក៏ទន់ល្អូក។

« ហិកៗ...លោកចង់យ៉ាងមិចជាមួយខ្ញុំ.! និយាយមកថាចង់យ៉ាងមិច?...ទាល់តែខ្ញុំស្លាប់ទើបលោកអស់ចិត្តឬយ៉ាងមិច...ហិកៗ »Taehyungទន់ជង្គង់អង្គុយលើឥដ្ឋស្រែកយំសួរជុងហ្គុកទាំងទឹកភ្នែករហាមបន្ទាប់ពីជុងហ្គុកប្រលែងពីការថើបវិញ ចំណែកជុងហ្គុកក៏ឈរថ្មឹងមួយកន្លែងសម្លឹងមើលទៅរាងតូចដែលកំពុងស្រែកយំដោយក្តីឈឺចាប់។

« ថេយ៍.! »Jungkookហៅឈ្មោះរបស់រាងតូចខ្សាវៗរួចប្រុងនឹងចូលទៅរកគេទៅហើយប៉ុន្តែក៏ត្រូវរាងតូចដេញអោយចេញ។

« ហិកៗ...ចេញទៅ.!...ខ្ញុំឈប់និយាយរកលោកឯងទៀតហើយ...ខ្ញុំស្អប់...ស្អប់បំផុត »Taehyung យំដេញជុងហ្គុកហើយនិយាយថាឈប់និយាយរកគេដូចជាកូនក្មេងឈ្លោះគ្នាយ៉ាងអញ្ចឹង។

TO BE CONTINUED
✨Thank for Support✨

@Ju Xiu-ជូស៊ី

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now