💜យានអវកាសស្នេហ៍✨

Start from the beginning
                                        

« គេមកសួរសុខទុក្ខថេយ៍ធម្មតាសោះ.! ឯងចាំបាច់ធ្វើចរឹកអីបែបហ្នឹង? »Yoongiនិយាយកាន់ជើងអ្នកទាំងពីរដែលកំពុងតែឈរស្ងៀមមិនហ៊ានតវ៉ា។

« មិនដឹងមានគោលបំណងអ្វីអោយប្រាកដទេ.! ខួរក្បាលសុទ្ធតែឈ្លើងផងក៏មិនដឹង »Bogumរអ៊ូក្តៅចិត្តស្ទើរតែវះផែនដីជាពីរបំណែក។

« សុំទោសជំនួសគេផង.! គេគ្រាន់តែមួលម៉ៅមួយពេលប៉ុណ្ណោះ »Yoongiងាកមកសុំទោសអ្នកទាំងពីរដែលកំពុងតែឈរស្ងៀមទាំងរអៀសខ្លួន។

« មិនអីទេ.! មកពីខ្ញុំដោយខ្លួនឯង..តោះជីមីនយើងទៅវិញ »Jungkookញញឹមបន្តិចរួចក៏ទាញដៃជីមីនទៅជាមួយ រីឯយ៉ុនហ្គីមិនបាននិយាយអ្វីបានត្រឹមតាមសម្លឹងមើលពួកគេបណ្តើរគ្នាចេញទៅ។

Skip✨

ថ្ងៃថ្មីក៏បានឈានមកដល់ហើយក៏ត្រូវជាថ្ងៃដែលសិស្សអគារAនិងអគារBត្រូវហាត់កីឡានឹងលេងហ្គេមជុំគ្នាផងដែរព្រោះសាលានេះតែងតែប្រព្រឹត្តបែបនេះជារាងរាល់អាទិត្យ ថ្ងៃសៅរ៍អគារAនិងBថ្ងៃអាទិត្យសម្រាប់អគារCនិងD។

Jungkookស្លៀកពាក់ជាអាវកីឡាបាល់បោះហើយមានបូរក្រណាត់ពណ៌សលាយក្រហមនៅលើថ្ងាស់យ៉ាងស្រស់សង្ហារ ធ្វើអោយស្រីៗតាមសម្លឹងនាយដោយមិនអាចដាក់ភ្នែកទៅអ្នកណាផ្សេងបាន។

« ថេយ៍? »Jungkookនិយាយឡើងទាំងភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញថេយ៉ុងដើរចូលមកខាងក្នុងសាលាជាមួយសម្លៀកបំពាក់ដូចជាគេដែរគ្រាន់តែខុសពណ៌គ្នាព្រោះថេយ៉ុងជាកីឡាករអគារA។

Taehyungដើរខ្សឺកៗដូចអត់កម្លាំងជាមួយនឹងទឹកមុខស្លេកចូលទៅខាងក្នុងសាលា នាយក្រលែកមកក៏ឃើញជុងហ្គុកដើរប្រុងមករកគេទើបនាយរហ័សអោនមុខចុះរត់ត្រុយចូលទៅខាងក្នុងបាត់តែម្តងចំណែកជុងហ្គុកក៏តាមមិនទាន់ព្រោះត្រូវស្រីៗចាប់សួរនាំបាត់ទៅហើយ។

*តាមការពិតនៅមន្ទីពេទ្យនោះគ្មានអ្នកណាចាប់ថេយ៉ុងទៅណាឡើយ គឺជាកូនចៅរបស់ប៉ាថេយ៉ុងនឹងឯង យប់នោះកូនចៅរបស់លោកគីមទើបតែមកពីឃ្លាំងទើបបណ្តាលអោយគេមានគ្រោះថ្នាក់នៅតាមផ្លូវតិចតួច គេថាទៅលាងរបួសបន្តិចនឹងបានទៅភូមិគ្រិះគីមវិញប៉ុន្តែក៏ប្រទះឃើញអ្នកប្រុសតូចរបស់គេកំពុងតែត្រូវបុរសមិនស្គាល់មុខនាំទៅមន្ទីពេទ្យទើបនាយខលប្រាប់លោកគីម បន្ទាប់មកលោកគីមក៏បានបញ្ជាអោយគេយកថេយ៉ុងទៅផ្ទះវិញ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now