💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« ទៅឬមិនទៅជារឿងរបស់ឯង.! យើងផ្តល់គំនិតអោយប៉ុណ្ណឹងហើយឯងមិនធ្វើតាម យើងក៏មិនដឹងធ្វើយ៉ាងមិចដែរ »Jiminញាក់ស្មាញាត់សាច់មាន់ចូលមាត់ធ្វើមិនដឹង ចំណែកជុងហ្គុកគិតបន្តិចមុននឹងងើបឡើងឆ្ងក់។

« ទៅជាមួយយើង »Jungkookថាហើយក៏ដើរមកទាញដៃរបស់ជីមីនអោយមកជាមួយនឹងនាយដើម្បីទៅរកមិត្តទាំងពីររបស់ថេយ៉ុង។

« អូ.! សួស្តី »Yoongiងើបមុខឡើងមើលទៅគូសត្រូវទាំងពីរបន្ទាប់ពីបានឃើញស្រមោលអ្នកណាមិនដឹងមកឈរជិតគេទើបដឹងថាសត្រូវទាំងពីរសោះប៉ុន្តែនាយនៅតែប្រកាន់ឥរិយាបថរួសរាយដដែល។

« ... »Bogumពេបមាត់បែបជ្រេញមុននឹងងាកមុខចេញពីពួកគេ គេគុំជុងហ្គុកមិនទាន់បាត់ទេអំពីរឿងដែលជុងហ្គុកដាល់មិត្តគេថ្ងៃមុននោះ។

« មួយរយៈនេះហេតុអ្វីក៏ថេយ៉ុងមិនមករៀន? »Jungkookខ្ចិលស៊ាំញ៊ាំច្រើនក៏សួរតែម្តង ចំណែកយ៉ុនហ្គីក្រោយឮសម្តីរបស់សត្រូវនាយស្រឡាំងកាំងបន្តិចមុននឹងឆ្លើយ។

« គេឈឺ.! ដេកស្តិកលើគ្រែពីរ_បីថ្ងៃហើយ »Yoongiខ្ចិលសួរនាំច្រើនក៏ឆ្លើយប្រាប់ធម្មតាប៉ុន្តែនាយមិនបានដឹងនោះទេថាជុងហ្គុកជាអ្នកធ្វើបាបមិត្តរបស់គេព្រោះថេយ៉ុងមិនព្រមប្រាប់។

« ចុះពេលនេះគេយ៉ាងមិចហើយ? »Jungkookសួរទាំងទឹកមុខបារម្ភប៉ុន្តែក៏សប្បាយចិត្តនៅពេលដែលដឹងថាថេយ៉ុងមិនបានបាត់ខ្លួន។

« បានធូរច្រើនហើយ »Yoongiនិយាយតែមាត់ប៉ុន្តែភ្នែកបែរជាសម្លឹងទៅកាន់ជីមីនដែលកំពុងតែឈរអេនអនក្រោយជុងហ្គុកទៅវិញ។

« យ៉ាងមិច? គ្មានអ្នកឈ្លោះជាមួយទើបអត់សុខមែនទេ? ឯងគួរតែសប្បាយចិត្តនៅពេលដែលសត្រូវរបស់ឯងឈឺដេកលើគ្រែងើបមិនរួចបែបហ្នឹង.! »Bogumកំហ៊កដាក់ជុងហ្គុកបន្ទាប់ពីអង្គុយទ្រាំស្តាប់ពួកគេសន្ទាគ្នាជាយូរហើយនោះ។

« Bogum... »Yoongiហៅឈ្លោះមិត្តតិចៗបែបតឿននិងចង់អោយគេមានសុជីវធម៌ជាងនេះ។

« យ៉ាងមិច? ឯងកាន់ជើងពួកវាមែនទេ? »Bogum សួរទៅកាន់Yoongiទាំងខឹងដោយទាំងមិត្តខ្លួនឯងទៀត។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now