💜យានអវកាសស្នេហ៍✨

2.6K 256 0
                                    

Episode 17 : យើងសុំទោស.!

នៅពេលដែលJungkookបើកទ្វាមកស្រាប់តែប្រទះឃើញរាងតូចកំពុងតែដេកសន្លប់ក្នុងស្លុកឈាមយ៉ាងគួរអោយអាណិត ក្រោយឃើញបែបនេះនាយក៏ស្ទុះទៅលើកបីកាយតូចឡើង។

« ថេយ៍.! ឯងយ៉ាងមិចនឹង? ឆាប់ដឹងខ្លួនឡើង »Jungkookលើកដៃទះថ្ពាល់រាងតូចតិចៗទាំងភ័យស្លន់ស្លោប៉ុន្តែរាងតូចមិនកម្រើកទាល់តែសោះ មាត់ក៏ស្លេកខ្លួនក៏ឡើងត្រជាក់ដូចជាទឹកកក។

« កុំកើតអីអោយសោះណា៎.! យើង...យើងសុំទោស »Jungkookពោលទាំងញ័រមាត់មុននឹងបីរាងកាយស្រាលរត់ចេញទៅខាងក្រៅបន្ទប់ ឈាមស្រស់ក៏បានហូរចេញមកពីក្បាលរបស់រាងតូចតក់ៗស្រក់នៅតាមផ្លូវជាហូរហែរ។

Jungkookបានយកលុយដែលនៅសល់ក្នុងហោប៉ៅតិចតួចដើម្បីជិះTaxiជូនថេយ៉ុងទៅមន្ទីពេទ្យអោយបានលឿនបំផុតតាមដែលអាចធ្វើបាន។

10នាទីក្រោយមកពួកគេក៏បានមកដល់ខាងមុខមន្ទីពេទ្យបានសម្រេច ជុងហ្គុកក៏បានបីកាយតូចយកទៅខាងក្នុងមន្ទីពេទ្យ ក្រុមគ្រូពេទ្យក៏រហ័សដៃរហ័សជើងមកទទួលរាងតូចយកទៅបន្ទប់សង្គ្រោះបន្ទាន់។

« ហឹម.! តើយើងមានលុយឯណាអោយថ្លៃពេទ្យទៅ? គួរតែCallទៅសុំជំនួយពីJiminល្អជាង »Jungkookគិតបន្តិចមុននឹងសម្រេចចិត្តចុចទូរស័ព្ទCallទៅJiminអោយជួយ មួយសន្ទុះក្រោយJiminក៏បានលើក។

« អាឡូជុងហ្គុក.! Callស្អីកណ្តាលយប់នឹង? »សម្លេងក្រង៉ួរៗមិនទាន់ស្វាងរបស់ជីមីនបានបន្លឺឡើងពីខាងក្នុងទូរស័ព្ទ។

« ជួយយើងបន្តិចមកណា.! ពេលនេះយើង..យើងនៅមន្ទីពេទ្យ »Jungkookនិយាយទាំងសម្លេងស្រាលៗបែបអង្វរក ចំណែកជីមីនគ្រាន់តែឮបែបនេះភ្លាមនាយក៏រហ័សសួរបកវិញទាំងបារម្ភ។

« ឯងឈឺមែនទេ? ឯងនៅពេទ្យណាចាំយើងទៅមើល.! កុំទៅណាអោយសោះ »Jiminសួររកតែដកដង្ហើមមិនទាន់ នាយគ្រាន់តែឮជុងហ្គុកប្រាប់បែបនោះភ្លាមនាយស្វាងងងុយភ្លែតតែម្តង។

« មិនមែនយើងទេគឺថេយ៉ុង.! ឯងជួយគេបន្តិចទៅណាព្រោះយើងខ្វះលុយ យើងនៅពេទ្យដដែល ឆាប់ឡើងJimin »Jungkookតឿនមិត្តបន្តិចមុននឹងចុចបិទទូរស័ព្ទទៅ បន្ទាប់មកនាយក៏បានចុះទៅចាំJiminនៅខាងមុខមន្ទីពេទ្យព្រោះខ្លាចJiminមករកមិនឃើញ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now