« ខ្ញុំសុខចិត្តស្លាប់ក៏មិនធ្វើជារបស់លោកឯងដែរ.! ស្តាប់បានទេថាខ្ញុំសុខចិត្តស្លាប់ »Taehyungកាន់តែនិយាយជុងហ្គុកកាន់តែខឹងលើសដើម នាយក្រាស់ទ្រាំលែងបានក៏ស្ទុះទៅច្របាច់ករាងតូចមួយទំហឹងសង្កត់ទៅលើគ្រែតែម្តង។
« អឹម..ហិកៗ »Taehyungយំទន្រ្ទាំជើងនៅពេលដែលជុងហ្គុកច្របាច់ក៏របស់គេហើយថែមទាំងថើបបំបិទមាត់ថែមទៀតទើបបណ្តាលអោយគេពិបាកក្នុងការដកដង្ហើមជាខ្លាំង។
« អូនកុំគិតថាបងមិនដឹងថាអូនជាសាងហ៊ុនអោយសោះ.! ឆាប់ប្រាប់មកថាហេតុអ្វីអូនធ្វើមិនស្គាល់បង »Jungkookប្តូរពីច្របាច់កមកជាចាប់ដៃទាំងពីររបស់នាយតូចឡើងទៅខាងលើសារជាថ្មី។
« ខ្ញុំមិនស្គាល់សាងហ៊ុនណាទេ.! លែងខ្ញុំទៅសូមអង្វរ..ខ្ញុំចង់ទៅផ្ទះវិញ..ហិកៗ..ខ្ញុំឈឺ »Taehyung ពេបមាត់យំសស្រាក់នៅចំពោះមុខរបស់ជុងហ្គុក មាត់តូចញ័រទទ្រើតមុខឡើងស្លេកចំណែកភ្នែកក៏ហើមខ្លាំងព្រោះយំច្រើនពេក។
« ចុះអ្នកណាស្រែកហៅឈ្មោះយើងមុននេះ? និយាយមកគីម ថេយ៉ុង »Jungkookស្រែកទាំងមិនយល់ពីចិត្តរបស់ថេយ៉ុងសោះ បើគេព្រមប្រាប់នាយតែមួយម៉ាត់ថាគេជាសាងហ៊ុន នាយក៏មិនធ្វើបាបគេបែបនេះដែរ នាយនឹងអោបក្រសោបរួចប្រាប់គេថាបងនឹកអូន ប៉ុន្តែរាងតូចនៅតែមិនព្រមទទួលស្គាល់ទោះជាគេធ្វើបាបឬជម្រិតសួរយ៉ាងណាក៏ដោយ។
« ខ្ញុំមិនដឹងទេ.! ហិកៗ..ខ្ញុំមិនដឹងពិតមែន ខ្ញុំជាគីមថេយ៉ុងខ្ញុំមិនមែនជាសាងហ៊ុនណាទាំងអស់ »Taehyungនៅតែប្រកាន់ពាក្យដដែល គេសុខចិត្តអោយជុងហ្គុកធ្វើបាបគេទាំងកាយទាំងចិត្តប៉ុន្តែគេក៏មិនព្រមអោយជុងហ្គុកបាត់ពីលើលោកនេះដែរ បាតភូតចម្លែកនេះបានកើតឡើងមកលើគេរឿងអ្វីដែរគេមិនជឿរថាជុងហ្គុកអាចវិនាសនោះ។
« ច្បាស់ហើយឬថាមិនមែន? »Jungkookសួរបញ្ចាក់ម្តងទៀតទាំងមុខស្មើរគួរអោយខ្លាច ក្នុងចិត្តមិនដឹងគិតអ្វីបន្ទាប់នោះទេ។
« ច្បាស់...ច្បាស់ហើយ »Taehyungនិយាយទាំងរដាបរដុបព្រោះកុហក ចំណែកជុងហ្គុកបន្ទាប់ពីបានឮបែបនេះនាយបែរជាសើចទៅវិញ។
« សុំទោសយើងច្រឡំមនុស្សហើយអញ្ចឹង.! »Jungkookថាហើយក៏ស្ទុះទៅទាញដៃថេយ៉ុងអោយក្រោករួចទាញទម្លាក់ពីលើគ្រែរបស់នាយមួយទំហឹង កាយតូចបោកក្បាលផ្ទុបលើឥដ្ឋការ៉ូមួយទំហឹងរហូតដល់បែកក្បាលហូរឈាមមករឹមៗ។
« អួយ...ហិកៗ.! លោកធ្វើអ្វីនឹង »Taehyungស្រែករើខ្លួនខ្លាំងៗបន្ទាប់ពីត្រូវជុងហ្គុកចាប់បីរាងកាយរបស់គេឡើងដើរសម្តៅទៅរកទ្វា។
« ក្រែងមិនចង់នៅបន្ទប់សម្អុយរបស់យើងមែនទេ.! អញ្ចឹងក៏អញ្ជើញដើរទៅផ្ទះដោយខ្លួនឯងទៅ »Jungkookទម្លាក់កាយតូចខាងមុខបន្ទប់ជួលរបស់នាយរួចក៏បិទទ្វាគ្រាំង~ ចោលថេយ៉ុងអោយនៅខាងក្រៅតែម្នាក់ឯង។
« ហិកៗ..បងប្រែហើយមែនទេ? »Taehyungអង្គុយយំខាងមុខទ្វាបន្ទប់របស់ជុងហ្គុកព្រោះងើបទៅណាមិនរួចឡើយហើយក៏នៅឈឺពេញខ្លួន ឈាមនៅលើក្បាលក៏ចាប់ផ្តើមហូរមកកាន់តែច្រើនមាត់ក៏កាន់តែស្លេករហូតដល់សន្លប់បាត់មាត់ឆឹងនៅខាងមុខបន្ទប់របស់ជុងហ្គុកតែម្តង។
ប្រហែល1ម៉ោងក្រោយមកជុងហ្គុកក៏សម្រាច់ចិត្តទៅយករាងតូចអោយចូលមកក្នុងវិញព្រោះនាយធ្វើនេះគ្រាន់តែចង់អោយរាងតូចសារភាពប៉ុណ្ណោះប៉ុន្តែនៅពេលដែលនាយបើកទ្វាមកស្រាប់តែ.....
TO BE CONTINUED
✨Thank for support✨
@Ju Xiu-ជូស៊ី
DU LIEST GERADE
💜យានអវកាសស្នេហ៍✨( ចប់✔️)
Fanfictionបាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុកគឺជាសត្រូវស្លាប់រស់និងគ្នាចំណែកសាងហ៊ុននិងយ៉ុនហូបែរជាគូស្នេហ៍ទៅវិញ.! តើនឹងមានរឿងអ្វីកើតឡើងរវាងស្នេហា...
💜យានអវកាសស្នេហ៍✨
Beginne am Anfang
