💜យានអវកាសស្នេហ៍✨

2.7K 259 0
                                    

Episode 16 : បងប្រែហើយមែនទេ?

Taehyungទោះជាខំប្រឹងក្រោកយ៉ាងណាក៏មិនរួច រាងកាយតូចញ័រទទ្រើតដូចជាកូនសត្វ បបូរមាត់ឡើងស្លេកគ្មានឈាមសម្បីមួយដំណក់។

« យ៉ុនហូអូនឈឺ.!..ហិកៗ..អូនឈឺខ្លាំងណាស់ជួយអូនផង »Taehyungចាប់ផ្តើមទន់ភ្នែកទប់ស្មារតីលែងជាប់ក៏របូតមាត់ហៅឈ្មោះយ៉ុនហូចេញមកតែម្តង គេទ្រាំលែងបានហើយគេត្រូវការយ៉ុនហូពីមុនរបស់គេមកវិញ។

« ថេយ៍.! »Jungkookបន្ទាប់ពីឮសម្លេងរបស់ថេយ៉ុងហៅឈ្មោះគេពិតបែបនេះនាយក៏រហ័សរត់ចូលទៅខាងក្នុងវិញព្រោះគេមិនបានទៅណាឆ្ងាយចោលរាងតូចឡើងគេនៅឈរត្រឹមមាត់ទ្វាប៉ុណ្ណោះ នាយមិចនឹងអាចដាច់ចិត្តទុករាងតូចចោលបានទៅ?

Jungkookចូលទៅក្រសោបអោបកាយតូចដែលកំពុងតែញ័រទទ្រើតដូចកូនសត្វនោះដោយក្តីបារម្ភ ចំណែកថេយ៉ុងក្រោយឮសម្លេងរបស់ជុងហ្គុកនាយពិតជាសប្បាយចិត្តខ្លាំងណាស់រួចក៏ស្រវ៉ាទៅអោបជុងហ្គុកវិញដូចគ្នា។

« ខ្ញុំឈឺ.! ខ្ញុំខ្លាច..ហិកៗ..នាំខ្ញុំទៅជាមួយលោកផងណា កុំទុកខ្ញុំចោលអី »Taehyungអោបកជុងហ្គុកជាប់ និយាយទាំងមមើរមមារ មាត់ញ័រទទ្រើតដង្ហើមក៏ដកញាប់ៗសឹងតែ1នាទីដង100ដងទៅហើយ។

« យើងមកហើយ.! កុំខ្លាចអីណា..សឺត »Jungkook ក្រសោបមុខតូចយកមកថើបខ្សឺតៗ នាយក្រាស់ ចាប់ផ្តើមមានអារម្មណ៍ដឹងកំហុសនៅពេលដែលឃើញសភាពរបស់រាងតូចដុនដាបដល់ថ្នាក់នេះ។

« ... »Taehyungមិនមាត់ប៉ុន្តែក៏សង្ងំគេងនៅក្នុងរង្វង់ដៃដ៏សែនកក់ក្តៅរបស់រាងក្រាស់ គ្រាន់តែបិទភ្នែកភ្លាមក៏គេងលក់បាត់ទៅហើយមើលទៅប្រហែលជាហត់ខ្លាំងណាស់ហើយ។

ដោយសារតែស្ងាត់ពេកទើបជុងហ្គុកអោនមើលមុខតូចច្រមិចបន្តិចទើបដឹងថាគេលង់លក់ក្នុងរង្វង់ដៃរបស់នាយបាត់ទៅហើយ មើលទៅមុខតូចពិតជាគួរអោយស្រឡាញ់ខ្លាំងណាស់កោតតែជុងហ្គុកដាច់ចិត្តលើកដៃធ្វើបាបទៅរួច។

« បងសុំទោស.! បងស្រឡាញ់អូន »Jungkook ថើបមាត់រាងតូចបន្តិចមុននឹងលើកបីគេឡើងស្លៀកពាក់អោយបានត្រឹមត្រូវទើបបីនាំទៅបន្ទប់ជួលរបស់គេសិន។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now