💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« អាឡូលោកប៉ា »Taehyungពោលឡើងខ្សាវៗហៅឪពុកក្នុងទូរស័ព្ទ។

« យ៉ាងមិចទៀតហើយអាកូនចង្រៃ? ហេតុអ្វីក៏បង្ករឿងក្នុងសាលាទៀតហើយ? យើងបានប្រាប់ឯងយ៉ាងមិចខ្លះ? ខួរនឹងប្រាប់មិនចេះចាំទាល់តែសោះ មុខមាត់យើងប៉ុណ្ណឹងដែរបើគេដឹងថាយើងមានកូនចរឹកដូចជាឯងនេះអោយយើងយកមុខទៅទុកឯណា? »លោកគីមស្រែកខ្លាំងៗចេញមកពីខាងក្នុងទូរស័ព្ទគ្រាន់តែឮក៏ដឹងថាគាត់ខឹងប៉ុណ្ណារដែរ។

« ខ្ញុំ...ខ្ញុំសុំទោស »Taehyungខាំមាត់ឆ្លើយតបជាមួយឪពុកទាំងកល់ទឹកភ្នែកចង់យំនៅពេលដែលដឹងថាឪពុកខឹងនឹងខ្លួនខ្លាំងថ្នាក់ណា។

« ចាប់ពីថ្ងៃនេះតទៅ.! នៅម៉ោង5ល្ងាចយើងនឹងអោយអ្នកបើកឡានទៅទទួលឯងមកផ្ទះវិញហើយយើងទុកពេលអោយគេចាំឯង10នាទីបើមិនឃើញទៅរកអ្នកបើកឡានទេ.! អាកូនចង្រៃឯងដើរទៅផ្ទះដោយខ្លួនឯងទៅ..ហាមមិនអោយជិះអ្វីដាច់ខាតបើយើងដឹងមិនបាច់ចូលផ្ទះទេ »លោកKimដាក់កំណត់កូនប្រុសយ៉ាងម៉ត់ចត់ បើគាត់នៅបណ្តោយទៀតខ្លាចកូនគាត់ខូចអនាគត។

« តែលោកប៉ា.! »Taehyungមិនទាន់បានតវ៉ាផងលោកគីមក៏ចុចបិទទូរស័ព្ទបាត់ សាលាចេញម៉ោង5ហើយទុកពេលអោយគេតែ10នាទីគេមិចនឹងអាចដើរលេងជាមួយមិត្តគេអស់ចិត្តទៅ? ណាមួយផ្ទះនាយក៏នៅឆ្ងាយទៀតបើដើរទៅដោយខ្លួនឯងយ៉ាងហោចណាស់ក៏ចំណាយពេល2ម៉ោងទៅ3ម៉ោងដែរទើបទៅដល់។

« ហ៊ើយ~ »Taehyungដកដង្ហើមធំទាំងតឹងចិត្តមុននឹងហុចទូរស័ព្ទទៅអោយនាយកវិញ ចំណែកលោកនាយកវិញកាលដែលឃើញបែបនេះគាត់ក៏មិនហ៊ានមាត់អ្វីដែរព្រោះជារឿងឪពុកកូនគេ។

« 2នាទីទៀតចេញលេងចាំខ្ញុំហៅមិត្តឯងអោយមកយក »លោកនាយកប្រាប់ទៅកាន់នាយតូចដែលកំពុងអង្គុយអោបដៃពិតខ្នងនឹងកៅអីទាំងមុខក្រញូវ។

« ឆាប់បន្តិចទៅ.! »Taehyungនិយាយកំបុតៗដាក់នាយកសាលា ចរឹករបស់គេតាំងពីដើមមកគឺមិនដែលគោរពនាយកស្រាប់ទៅហើយ។

ម៉ោងចេញលេងក៏បានមកដល់Bogumក៏មកដល់ខាងមុខការិយាល័យល្មម មិនបាច់ហត់ហៅទេមកដោយខ្លួនឯងតែម្តង បន្ទាប់មកនាយក៏មកជួយយកថេយ៉ុងចេញទៅជាមួយគ្នា។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now