💜យានអវកាសស្នេហ៍✨

2.7K 262 0
                                    

Episode 14 : មិនរួចខ្លួនទេ.!

Jungkookក៏បានជួយគ្រាថេយ៉ុងរហូតដល់ការិយាល័យទើបប្រលែងនាយតូចអោយអង្គុយលើកៅអីទល់មុខតុនាយករួចនាយក៏អង្គុយតាមក្រោយ។

« មានបញ្ហាអ្វីទៀតហើយ? ហេតុអ្វីក៏ចេះតែវៃគ្នារហូតអញ្ចឹង? ហើយថេយ៉ុងក៏អញ្ចឹងដែរខ្ញុំបានហៅឪពុករបស់ឯងមកប៉ុន្មានដងហើយ? ហ៊ើយ.! ចុះកិច្ចសន្យាមិនដឹងប៉ុន្មានដងហើយទេ »លោកនាយកស្តីអោយសិស្សកំហូចទាំងពីរដែលគិតតែពីអោនមុខចុះ មិនព្រមនិយាយជាមួយគាត់ទាល់តែសោះ។

« គេវាយខ្ញុំមុន »Taehyungខាំមាត់ចង្អុលមុខជុងហ្គុកប្រាប់ទៅកាន់លោកនាយក។

« មកពីវាសម្លក់សង្សារខ្ញុំ.! »Jungkookស្រែកតវ៉ាកាត់សម្តីរបស់នាយតូចទាំងដែលតាមការពិតនាយខឹងនឹងរាងតូចថើបគ្នាជាមួយប្រុសផ្សេងសោះ។

« ខ្ញុំមិនបានសម្លក់ទេ.! សង្សារលោកស្រវាំងភ្នែកដោយខ្លួនឯង »Taehyungនៅតែបន្តស្រែកកំហកតតាំងជាមួយជុងហ្គុកនៅខាងមុខលោកនាយកមិនឈប់ដោយមិនញញើតនឹងវត្តមានរបស់លោកនាយកសម្បីបន្តិច។

« ស្ងាត់ភ្លាមទៅ.! ថេយ៉ុងខ្ញុំនឹងខលហៅឪពុករបស់ឯងអោយមកដោះស្រាយនៅទីនេះ.! ចំណែកឯងជុងហ្គុក ខ្ញុំនឹងពិន័យឯងអោយឈរនៅជិតដងទង់ជាតិរហូតដល់ចេញទៅផ្ទះ »លោកនាយកថាហើយក៏ចាប់ទាញទូរស័ព្ទCallទៅលេខរបស់លោកគីម គាត់ខលនេះគ្មានគោលបំណងអ្វីទេគ្រាន់តែចង់អោយមកយកកូនប៉ុណ្ណោះ ណាមួយថេយ៉ុងជាកូនអ្នកធំទើបគាត់មិនសូវហ៊ានប៉ះពាល់។

« ... »Taehyungមិននិយាយស្តីប៉ុន្តែភ្នែកក៏លួចដៀងទៅសម្លក់មុខរបស់ជុងហ្គុក។

« ខ្ញុំសុំទៅហើយលោកនាយក »Jungkookក្រោកឈរឡើងនិយាយប្រាប់នាយកដែលកំពុងតែនិយាយទូរស័ព្ទជាមួយលោកគីម នាយក្រាស់សុំក្នុងគោលបំណងទៅឈរនៅជិតដងទង់ជាតិតាមការពិន័យ។

« អឹម.! »លោកនាយកងក់ក្បាលយល់ព្រមទើបជុងហ្គុកព្រមដើរចេញទៅដោយមិនភ្លេចងាកទៅសម្លក់មុខរាងតូចវិញដូចជាសត្រូវគ្នាតាំងពីជាតិណាមកអញ្ចឹង។

« នេះថេយ៉ុងប៉ាឯងចង់និយាយជាមួយ »លោកនាយកហុចទូរស័ព្ទទៅអោយនាយតូចដែលកំពុងតែអង្គុយរងចាំស្តាប់ ចំណែកឯថេយ៉ុងវិញកាលដែលឮបែបនេះភ្លាមនាយក៏រហ័សទទួលទូរស័ព្ទពីដៃរបស់លោកនាយកមកនិយាយ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now