💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« ឯណាមិត្តរបស់ខ្ញុំ? គីម ថេយ៉ុង »Jiminច្រឡោតមកទាញកអាវរបស់រាងតូចទាំងកម្រោល រីឯថេយ៉ុងក៏ភាំងមិនស្ទើរដែរ។

« មុនខ្ញុំចេញមក គេនៅគេងលើគ្រែនេះទេតើ »Taehyungចង្អុលទៅគ្រែពេទ្យទាំងញ័រដៃ កែវភ្នែកឡេឡឺមិនដឹងខ្យល់អ្វីរបស់គេបង្ហាញប្រាប់ជីមីនថាគេមិនបានធ្វើអ្វីឡើយ។

« យើងមិនជឿរ.! ពួកឯងរួមដៃគ្នាធ្វើបាបមិត្តយើងមែនទេ? ពួកឯងចាំមើលចុះបើមិត្តយើងមានគ្រោះថ្នាក់ពួកឯងគឺជាដើមហេតុមុនគេបង្អស់ »Jimin ចង្អុលមុខយ៉ុនហ្គីនិងថេយ៉ុងឆ្លាស់គ្នាមុននឹងរត់ចេញទៅរកមិត្តគេបាត់ទៅ គេគិតថាវាជាផែនការរបស់ពួកគេទើបសុខៗយ៉ុនហ្គីអូសគេចេញក្រៅបែបហ្នឹង។

« ជុងហ្គុកនៅឯណា? »Yoongiសួរទៅកាន់ថេយ៉ុងហាក់ដូចជាមិនទុកចិត្តមិត្តខ្លួនឯងដូចគ្នា។

« យើងមិនដឹងពិតមែន..ហិកៗ...មុនយើងចេញមកគេនៅគេងនៅឡើយទេ »Taehyungនិយាយទាំងយំព្រោះភ័យខ្លាចជុងហ្គុកធ្វើអ្វីកាន់តែផ្តេសផ្តាស់លើសមុនទៀត។

« សង្ឃឹមថាមិនមានរឿងអ្វីកើតឡើងទៅចុះ.! តោះយើងទៅវិញ »Yoongiថាហើយក៏ដើរជ្រែងហោប៉ៅយ៉ាងសង្ហារចាកចេញពីមន្ទីពេទ្យដូចគ្នា។

ត្រឡប់មកមើលJiminវិញនាយបានមកមើលនៅបន្ទប់ជួលរបស់ជុងហ្គុកក្រែងគេមកទីនេះព្រោះជុងហ្គុកមិនស្គាល់ផ្លូវទៅណាក្រៅពីបន្ទប់ជួលនិងសាលាឡើយ។

« ជុង? »Jiminបើកទ្វាចូលមកខាងក្នុងទាំងភ័យស្លេកមុខ មកដល់ខាងក្នុងក៏បានឃើញជុងហ្គុកកំពុងតែនៅក្នុងបន្ទប់ជួលរបស់គេពិតមែនគ្មានទៅណាឆ្ងាយពីទីនេះឡើយ។

« មានការអ្វីមែនទេJimin? »Jungkookសួរធ្វើធម្មតាខណៈពេលដែលដៃនឹងភ្នែករបស់នាយកំពុងតែសកម្មក្នុងការរៀបចំបន្ទប់អោយបានស្អាត ទង្វើររបស់នាយធ្វើអោយJiminស្ទើរតែបោកក្បាលព្រោះគេនេះខំបារម្មណ៍សឹងស្លាប់ប៉ុន្តែមិត្តរបស់គេវិញបែរជារត់ចេញពីពេទ្យមករៀបចំបន្ទប់ទៅវិញ។

« ហេតុអ្វីក៏ឯងរត់ចេញពីពេទ្យ? ងាប់ដឹងទេ? ស្គាល់ពាក្យងាប់ឬអត់? »Jiminដើរមកស្តីអោយជុងហ្គុកកោកៗទាំងខឹងចិត្ត រីឯជុងហ្គុកវិញមិនខ្វល់ដៃញាប់ឆ្មេរធ្វើនេះធ្វើនោះធ្វើមិនដឹងមិនឮអ្វីទាំងអស់។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now