💜យានអវកាសស្នេហ៍✨

2.7K 282 0
                                    

Episode 12 : បញ្ឃឺ.!

Jungkookងាកទៅមើលទ្វាបន្តិចដើម្បីអោយកាន់តែជឿជាក់ថារាងតូចចេញទៅផុតទើបនាយងើបអង្គុយតាមក្រោយ។

« បងពិតជាមិនយល់ថាហេតុអ្វីបានជាអូនធ្វើបែបនឹងដាក់បង? មានរឿងអ្វី ខឹងរឿងអ្វីនិយាយគ្នាមិនកើតទេឬ? បើអស់ចិត្តគ្រាន់តែប្រាប់មួយម៉ាត់ក៏បងមិនខឹងដែរ.! តែទង្វើររបស់អូនធ្វើចេញមកនេះ វាធ្វើអោយទ្រូងបងគ្រាំស្ទើរស្លាប់ហើយដឹងទេ? »Jungkook លើកដៃជូតថ្ងាស់កន្លែងដែលត្រូវរាងតូចថើបអម្បាញមិញខ្លាំង ភ្នែកកាន់តែក្រហមចំណែកទឹកភ្នែកក៏កាន់តែស្រក់ គេអស់សង្ឃឹមខ្លាំងណាស់ចំពោះទង្វើររបស់រាងតូច មកសុំទោសមកថើបធ្វើអ្វី? ក្រែងថាមិនស្គាល់គ្នាមិនអញ្ចឹង?

« បើបងធ្វើអោយអូនសារភាពមិនបានទេ.! កុំហៅបងថាយ៉ុនហូអោយសោះ »Jungkookនិយាយទាំងទឹកមុខស្មើរ ដៃក្រាស់លើកទៅជូតទឹកភ្នែកចេញពីរង្វង់ភ្នែករបស់ខ្លួនស្រាលៗមុននឹងលើកដៃទាញខ្សែរសារ៉ូមផ្តាច់ចេញពីដៃរួចក៏ចាកចេញពីមន្ទីពេទ្យដោយគ្មានផ្តល់ដំណឹងអោយអ្នកណាទាំងអស់។

Skip✨

ងាកមកមើលJiminឯនេះវិញ នាយកំពុងតែដើរត្រឡប់ទៅមន្ទីពេទ្យវិញជាមួយនឹងយ៉ុនហ្គីប៉ុន្តែក៏បានជួបជាមួយនឹងថេយ៉ុងនៅខាងមុខមន្ទីពេទ្យព្រោះនាយកំពុងឈរចាំឡានភូមិគ្រិះគីមមកយក។

« ថេយ៍? ឯងគិតចង់ទៅវិញហើយឬ? »Yoongiសួរទៅកាន់ថេយ៉ុងទាំងជ្រួញចញ្ចើម ខំទុកអោយនៅតែពីរអ្នកជុងហ្គុកពិននឹងហើយនៅរត់ចោលជុងហ្គុកបានទៀត បើបែបនេះជុងហ្គុកបានអ្នកណាមើល?

« ឯងនៅខាងក្រៅ? អញ្ចឹងមានន័យថាពេលនេះជុងហ្គុកនៅម្នាក់ឯង? ទុកចិត្តមិនបានទេត្រូវតែប្រញាប់ទៅមើលទើបបាន.! »Jiminរាងស្លន់បន្តិចមុននឹងប្រញាប់រត់ទៅខាងក្នុងចំណែកយ៉ុនហ្គីនឹងថេយ៉ុងក្រោយឃើញជីមីនស្លន់បែបនេះពួកគេក៏រត់ទៅតាមមើល។

បន្ទាប់ពីមកដល់បន្ទប់វិញគ្រប់យ៉ាងក៏បានបង្ហាញអោយឃើញបន្ទប់ទទេរស្អាត គ្មានមនុស្សនៅខាងក្នុងឡើយ ឃើញតែឈាមស្រក់តក់ៗនៅលើឥដ្ឋការ៉ូប៉ុណ្ណោះ ដោយសារជុងហ្គុកទាញផ្តាច់ខ្សែរសារ៉ូនៅលើដៃទើបបណ្តាលអោយមានឈាម។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now