💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« ហេតុតែគេប្រុសសង្ហារ.! ចូលពេទ្យប៉ុណ្ណឹងស្រីមកមើលដូចស្រមោចរោមស្ក »Yoongiនិយាយទាំងក្រវីក្បាលបន្ទាប់ពីបានឃើញស្រីៗមួយក្រុមធំនាំគ្នាមកសួរនាំជុងហ្គុក រួចថែមទាំងទិញនេះទិញនោះអោយស្ទើរតែណែនបន្ទប់ពេទ្យ។

« ឆឺស »Taehyungពេបមាត់បែបចំអន់ អ្នកណាទៅសប្បាយចិត្តបានទៅនៅពេលដែលឃើញមនុស្សដែលខ្លួនឯងស្រឡាញ់ត្រូវបានស្រីៗតាមញ៉ែរជាហូរហែរបែបហ្នឹងនោះ។

បន្ទាប់ពីពួកនាងៗចេញអស់ទើបយ៉ុនហ្គីចូលទៅតាមក្រោយដោយទុកអោយថេយ៉ុននៅឈរលួចមើលតាមកញ្ចក់ទ្វាពីខាងក្រៅតែម្នាក់ឯង។

« សួស្តី.! យ៉ាងមិចហើយលោកប្រុសPlay boy.! នឹកឃើញអ្វីបានជាចង់ងាប់អញ្ចឹង? »Yoongiនិយាយបែបលេងសើចព្រោះមនុស្សគេមិនសូវចេះផ្អែមស្រាប់ហើយ មាត់ឆៅសួរក៏ឆៅៗដែរ។

« មិនដឹងយ៉ាងមិចវាទេ.! បើខ្ញុំក្រោកមិនទាន់ច្បាស់ជាបានស៊ីបបរបុណ្យវាមិនខាន »Jiminឆ្លើយជំនួសជុងហ្គុកព្រោះឃើញមិត្តអង្គុយលើកគ្រែពេទ្យទាំងមុខមិនរីក មុខស្លេកៗគ្មានឈាមមួយដំណក់ ភ្នែកក៏ងាករ៉េរកថេយ៉ុងដែលអាចមកជាមួយនឹងយ៉ុនហ្គី ប៉ុន្តែគេគិតខុសហើយថេយ៉ុងមិនមកមើលគេទេ។

« ត្រូវហើយ.! ខ្ញុំនៅតែមិនសំខាន់..ស្រឡាញ់គ្នាច្រើនឆ្នាំមកនេះបងទើបតែស្គាល់ចរឹតអូនឥឡូវនេះច្បាស់.! បើអូនមិនប្រែទុកអោយបងជាអ្នកប្រែសាងហ៊ុន.! បងនឹងប្រែអោយអូនមើល »Jungkookគិតក្នុងចិត្តទាំងទឹកភ្នែកដក់ពេញរង្វង់ភ្នែកទាំងអស់ គេឈឺចិត្តស្ទើរតែស្លាប់នៅពេលដែលមិនឃើញថេយ៉ុងមកមើលគេ គេយំអស់មួយយប់ដល់ថ្ងៃទៀតទៅហើយភ្នែកក៏ល្មមហើមខ្លាំងណាស់ដែរ។

« ឯងមិនអីទេឬ? »Yoongiហៅដាស់អារម្មណ៍ជុងហ្គុកដែលកំពុងតែស្រក់ទឹកភ្នែក អណ្តែតអណ្តូងដល់ណាហើយក៏មិនដឹង។

« ខ្ញុំមិនអីទេ.! »Jungkookមិនដឹងយ៉ាងមិចបន្ទាប់ពីក្រលែកទៅមើលទ្វារួចនាយស្រាប់តែឆ្លើយជាមួយយ៉ុនហ្គីជាលើកដំបូងព្រោះតាំងពីគេដឹងខ្លួនមកគេមិននិយាយរកអ្នកណាទាំងអស់ សម្បីតែជីមីនក៏គេមិននិយាយរកដែរ គេគិតតែពីអង្គុយស្ងៀមដូចគល់ឈើយ៉ាងអញ្ចឹង។

« យី.! វាមិនឆ្លើយជាមួយមិត្តវា វាបែរជាឆ្លើយជាមួយសត្រូវទៅវិញ...យ៉ាប់មែន.! »Jiminលួចរអ៊ូតិចៗប៉ុន្តែក៏ធ្វើអោយជុងហ្គុកនិងយ៉ុនហ្គីឮដែរ។

« មនុស្សយើងមានបរមីខ្ពស់.! ទៅដល់ទីណាក៏មានអំណាចដែរ យល់? »Yoongiនិយាយដាក់ជីមីនទាំងអំណួត រីឯជីមីនក៏ពេបមាត់បែបចំអកចំអន់។

« ឯងមកតែម្នាក់ឯងទេឬ? »Jungkookនិយាយកាត់ជីមីនដែលប្រុងនឹងឈ្លោះជាមួយយ៉ុនហ្គីទាំងសម្លេងស្អកៗស្តាប់សឹងមិនឮ។

« អឹម.! យើងមកម្នាក់ឯង »Yoongiងក់ក្បាលកុហកទាំងដែលដឹងហើយថាមានកូនស្វាកំពុងតែលួចមើលនៅខាងក្រៅ ពេលនេះយ៉ាងមិចហើយក៏មិនដឹង។

« ហឹម.!! តែយើងឃើញ2អ្នក »

TO BE CONTINUED
✨Thanks for support✨

@Ju Xiu-ជូស៊ី

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now