💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

Skip✨

Jiminមកអង្គុយមើលមិត្តទាំងក្រៀមក្រំ ជុងហ្គុករួចផុតពីគ្រោះថ្នាក់ហើយ សំណាងហើយដែលនាយងើបទាន់បើយឺតជាងនេះបន្តិចច្បាស់ជារឿងធំមិនខានឡើយ រីឯបុរសមាឌធំវិញនាយក៏បានទៅវិញព្រោះត្រូវរៀបចំខ្លួនទៅរៀន។

នៅក្នុងសាលាមានសភាពអ៊ូអរ ម្នាក់ៗសុទ្ធសឹងតែនិយាយអំពីរឿងជុងហ្គុកគ្រប់គ្នា បុរសមាឌធំបានប្រាប់ទៅកាន់មិត្តរបស់គេទើបឆ្លងពីមាត់មួយទៅមាត់មួយរហូតដឹងឮពាសពេញសាលាថាPlay boyនិងជាប្រុសសង្ហារប្រចាំសាលាបានធ្វើអត្តឃាត ហើយដំណឹងនេះក៏ឮដល់ត្រចៀកថេយ៉ុងដូចគ្នា។

« យ៉ុនហ្គី.! គេធ្វើអត្តឃាតមែនឬ? ហិកៗ ពេលនេះគេយ៉ាងមិចហើយ? »Taehyungយំរត់មករកយ៉ុនហ្គីដែលកំពុងតែអង្គុយអានសៀវភៅនៅក្រោមដើមឈើធំមួយក្នុងសាលា។

« យើងឮគេថាអស់អីហើយ.! ហឹម..ប្រហែលចេញពីរៀនរសៀលនេះយើងនឹងទៅមើលគេ ឯងទៅជាមួយយើងទេ? »Yoongiដាក់សៀវភៅចុះពីដៃរួចក៏ងាកមកសម្លឹងមុខតូចច្រមឹចដែលហូរទឹកភ្នែករហាម មិនដឹងលួចយំយូរប៉ុណ្ណារហើយទេទើបដាច់ចិត្តមករកគេនោះ។

« ខ្ញុំ.. »Taehyungទម្លាក់ទឹកមុខចុះក្តាប់ជាយអាវជាប់ មនុស្សដែលគេស្រឡាញ់កំពុងតែចូលពេទ្យទាំងមូលរឿងអ្វីដែលថាគេមិនចង់ទៅនោះ? ប៉ុន្តែកាលៈទេសៈជាអ្នកបង្ខំអោយគេរារែកចិត្ត។

« ខ្ញុំយ៉ាងមិច? ឯងមិនចង់ឃើញសុខទុកគេទេឬ? »Yoongiដកដង្ហើមធំស្មុកស្មាញជំនួសមិត្ត។

« អឹម.! យើងទៅជាមួយឯងប៉ុន្តែយើងសុំមិនចូលទៅខាងក្នុងទេ »Taehyungសម្រាច់ចិត្តថាទៅព្រោះចង់ឃើញសភាពជុងហ្គុកខ្លាំងណាស់ប៉ុន្តែក៏មិនចូលដូចគ្នាព្រោះបើគេចូលទៅដែរជុងហ្គុកច្បាស់ជាចាប់បានថាគេបារម្ភខ្វល់ខ្វាយពីនាយពុំខាន។

« តាមចិត្ត.! ប៉ុន្តែប្រយ័ត្នគេខូចចិត្តម្តងទៀតប្រាប់អោយហើយ...អឺរមែនហើយ.! ដល់ម៉ោងចូលរៀនហើយតោះជូតទឹកភ្នែកអោយស្អាតទៅ »Yoongi លើកដៃមើលម៉ោងទើបនាយរហ័សកៀកកថេយ៉ុងត្រឡប់ទៅថ្នាក់រៀនវិញ។

ម៉ោងសិក្សាក៏ត្រូវបានបញ្ចប់ថេយ៉ុងនិងយ៉ុនហ្គីក៏បានបណ្តើរគ្នាទៅមើលជុងហ្គុកព្រោះជុងហ្គុកសម្រាកនៅពេទ្យក្បែរៗនេះទេ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now