💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« ពួកឯងទៅវិញទាំងអស់ទៅ.! ខ្ញុំមានមិត្តអាចជួយមើលខ្ញុំបានហើយ »Taehyungងាកមកដេញអង្គរក្សដែលប្រុងចូលទៅតាមគេដែរនោះ សិស្សជាច្រើនសម្លឹងមើលថេយ៉ុងក្នុងន័យខុសៗគ្នា អ្នកខ្លះច្រណែន អ្នកខ្លះក៏លួចសរសើរពីភាពលូយឆាយរបស់នាយ។

« ថេយ៉ុងយើងនៅខាងនេះ.! »Yoongiលើកដៃឡើងហៅមិត្តបញ្ចាក់ថាគេកំពុងតែនៅទីនោះចំណែកថេយ៉ុងក៏ញញឹមរួចក៏ប្រុងនឹងរត់ទៅរកយ៉ុនហ្គីទៅហើយប៉ុន្តែស្របពេលនោះជុងហ្គុកស្រាប់តែដើរមកឈរបាំងផ្លូវរបស់គេ។

« ថ្ងៃនេះជាថ្ងៃអ្វី ហេតុអ្វីក៏ទេពបុត្រចុះមកលេងមនុស្សលោកបែបហ្នឹង? »Jungkookឈរជ្រែងហោប៉ៅនិយាយទៅកាន់រាងតូចទាំងទឹកមុខច្រលឺម។

« ទេពបុត្រមកពីណា? មើស៎ ជៀសផ្លូវខ្ញុំ »Taehyungខំប្រឹងដើរត្បុលសម្រុកអោយជុងហ្គុកជៀសផ្លូវប៉ុន្តែរាងក្រាស់បែរជាឈរថ្មឹងផ្គើនទៅវិញ។

« ឯងនឹងហើយស្អាតដូចជាទេពបុត្រដើរដីយ៉ាងអញ្ចឹង.! »Jungkookនិយាយចប់ផងថេយ៉ុងក៏រុញជុងហ្គុកចេញមួយទំហឹងដែលជាហេតុធ្វើអោយនាយក្រាស់ដួលអុកគូតនឹងដី ហេតុការទាំងនេះគ្មានអ្នកណាខ្វល់ច្រើននោះទេព្រោះវាជាទម្លាប់ទៅហើយដែលកម្លោះសង្ហារទាំងពីរចូលចិត្តវាយគ្នាជាការស្វាគមណ៍សម្រាប់គ្នាបែបនេះ។

« ចំជាទើសទាល់មែន.! »Taehyungសម្លក់មុខជុងហ្គុកបន្តិចមុននឹងរត់ទៅរកយ៉ុនហ្គីបាត់ ចំណែកជុងហ្គុកបានត្រឹមក្រោកឈរសម្លឹងផែរខ្នងរាងតូចទាំងអន់ចិត្ត នាយតែងតែគិតថាថេយ៉ុងជាសាងហ៊ុនទោះជាពេលនេះថេយ៉ុងមិនមែនក៏ដោយ។

« ឯងមិនអីទេឬ? »Yoongiសួរទៅកាន់រាងតូចនៅពេលដែលគេដើរមកឈរក្បែរខ្លួន។

« មិនអីទេ.! កុំខ្វល់អី »Taehyungធ្វើធម្មតារួចក៏អូសដៃយ៉ុនហ្គីទៅដើរលេងក្នុងបរិវេណសាលាដែលមានការរៀបចំយ៉ាងល្អឥទ្ធខ្ចោះ។

ងាកមកមើលជុងហ្គុកឯងនេះវិញនាយបានមកអង្គុយញ៊ាំអីលេងជុំគ្នាជាមួយមិត្តរួមថ្នាក់របស់គេដោយមានSallyនៅអង្គុយជិតម្ខាងនិងជីមីននៅអង្គុយម្ខាងទៀត រាងក្រាស់អង្គុយទាំងទឹកមុខស្ងួតៗមិនសូវមានជីវជាតិប៉ុន្មានឡើយ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now