💜យានអវកាសស្នេហ៍✨

2.8K 283 0
                                    

Episode 7 : ពិធីជប់លាង.!

Taehyungបានត្រឡប់មកផ្ទះវិញទាំងទឹកមុខស្អុយមើលមិនយល់ ដើរក្រវីដៃក្រវីជើងហាក់ដូចជាគ្មានកម្លាំងក្នុងខ្លួនសោះ។

« មកវិញហើយឬថេយ៉ុង? ប៉ាឮថាឯងវាយគ្នាជាមួយអាPlay boyនោះទៀតហើយមែនទេ? »លោកKim សួរទៅកាន់កូនប្រុសបន្ទាប់ពីបានឃើញនាយតូចដើរចូលមកខាងក្នុងផ្ទះ។

« គ្មានទេ.! ប៉ាកុំគិតអីអំពីវាអី រឿងកូនៗចេះដោះស្រាយហើយ »Taehyungឆ្លើយកំបុតៗរួចក៏ឡើងទៅខាងលើបន្ទប់របស់គេបាត់ទៅ ចំណែកអ្នកស្រីKimបានត្រឹមសម្លឹងមុខគ្នាជាមួយស្វាមីទាំងហួសចិត្តនឹងកូនប្រុសតែមួយគ្រាប់របស់គាត់។

ងាកមកមើលថេយ៉ុងវិញនាយឡើងមកដល់បន្ទប់វិញ នាយក៏រហ័សដើរទៅឈរខាងមុខកញ្ចក់តទល់ជាមួយនឹងមុខរបស់ខ្លួនឯងមុននឹងហារស្តីឡើង៖

« Kim Taehyung.! តើពួកឯងទាំងពីរបែកគ្នាដោយសារជុងហ្គុកមានស្រីមែនទេ? »Taehyung ដកដង្ហើមធំនិយាយទាំងភ័យៗព្រោះខ្លាចខុសប៉ុន្តែគ្រប់យ៉ាងបែរជាគ្មានប្រត្តិកម្មអ្វីទាំងអស់ដូចច្នេះចម្លើយមានន័យថាខុសពិតមែន បើចម្លើយត្រឹមត្រូវនោះថេយ៉ុងពិតប្រាកដនឹងបង្ហាញខ្លួន។

« ហ៊ើយ~ ហេតុអ្វីក៏រញេរញៃយ៉ាងនេះ? ស្នេហារបស់ពួកឯងតែពីរអ្នកសោះហេតុអ្វីក៏មកត្រូវរញេរញៃដល់យើងដែរ? តើយើងគួរតែស្លាប់ឬអត់? »Taehyungលើកដៃឆ្លីក្បាលខ្លួនឯងទាំងស្មុកស្មាញពិបាកចិត្តស្ទើរតែស្រែកយំ នាយក៏ដាក់ខ្លួនគេងមួយភាំងសិនព្រោះត្រូវចូលរួមកម្មពិធីសាលាដែរ។

បន្ទាប់ពីគេងបានមួយសន្ទុះធំថេយ៉ុងបើកភ្នែកឡើងមេឃក៏យប់ល្មម នាយក៏រហ័សក្រោកដើម្បីរៀបចំខ្លួនចូលរួមកម្មពិធីជាមួយនឹងយ៉ុនហ្គី។

« ថេយ៍.! ចាំប៉ាអោយអង្គរក្សជូនទៅ »លោកKim ហៅកាត់ដំណើរកូនដែលប្រុងនឹងដើរចេញទៅទាំងមិននិយាយរកគាត់សម្បីតែមួយម៉ាត់។

« អញ្ចឹងក៏បាន »Taehyungយល់ព្រមព្រោះមិនចង់តវ៉ាវែងឆ្ងាយ នាយក៏ចេញឡានទៅសាលាវិញទាំងមានអង្គរក្សឆ្វេងស្តាំចាំបម្រើដូចស្តេច។

មកដល់ខាងមុខសាលាអង្គរក្សពីរអ្នកស្លៀកសំលៀកបំពាក់ស្លាកឈ្មោះត្រកូលKimបញ្ចាក់ថាជាកូនចៅត្រកូលគីមបានរត់ចុះមកបើកទ្វាឡានអោយថេយ៉ុងចុះតាមក្រោយ ដែលជាហេតុធ្វើអោយសិស្សសាលានាំគ្នាមើលពេញនឹងប៉ុន្តែគ្រប់គ្នាសុទ្ធតែដឹងនឹងឃើញបែបនេះសឹងតែស៊ាំទៅហើយចំពោះកូនចៅត្រូកគីមដូចជាថេយ៉ុងនេះ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now