💜យានអវកាសស្នេហ៍✨

Start from the beginning
                                        

« ហ៊ឹស.! ស្មានតែមិនចេះអៀន »Yoongiឈរអោបដៃសម្លឹងមើលទៅផែរខ្នងរបស់នាយតូចទាំងអស់សំណើចម្នាក់ឯង។

ងាកមកមើលគូរជម្លោះមួយគូរនេះវិញ បន្ទាប់ពីរត់បានឆ្ងាយបន្តិចTaehyungក៏ត្រូវទាក់ជើងនឹងដុំថ្មធំមួយដួលទៅលើដីទាំងកម្រោល ចំណែកជុងហ្គុកបន្ទាប់ពីបានឃើញបែបនេះនាយក៏ចូលទៅជួយមើលរាងតូចទាំងបារម្ភ។

« យ៉ាងមិចហើយ.! មានឈឺកន្លែងណាទេ? ហ្នឹងហើយលទ្ធផលរត់គេចគ្មានហេតុផល »Jungkookចាប់ដៃចាប់ជើងរាងតូចមើលខ្លាចក្រែងត្រូវរបួសធ្ងន់ធ្ងរ។

« ហិកៗ...បើមកបញ្ជោះដដែលមិនបាច់មកជួយទេ.! ចេញទៅ~ »Taehyungពេបមាត់ចាប់ក្បាលជង្គង់ដែលមានភាពដាច់រលាត់ធំល្មមលើសាច់សខ្លីគ្មានស្លាកស្នាមរបស់ខ្លួននោះយកមកមើល។

« អា៎ៗ.! សុំទោសក៏បាន មោះអោយខ្ញុំមើលបន្តិចមក ឈឺខ្លាំងឬអត់? ហឹម? »Jungkookសួរខណៈពេលដែលភ្នែកកំពុងតែពិនិត្យទៅលើមុខរបួសរបស់រាងតូច នាយចាប់ហែកជាយអាវរបស់ខ្លួនឯងយកទៅរុំលើក្បាលជង្គង់របស់នាយតូចដើម្បីឃាត់ឈាមកុំអោយហូរមកច្រើនជាងនេះ។

« ... »Taehyungមិនមាត់តែក៏សម្លឹងមុខរបស់ជុងហ្គុកភ្លឹសៗទាំងភ្លឹកម្នាក់ឯង គេពិតជាចង់អោបរាងក្រាស់ខ្លាំងណាស់ ចង់អោបអោយណែនហើយប្រាប់នាយថាគេជាសាងហ៊ុន ប៉ុន្តែគ្រប់យ៉ាងបានត្រឹមស្រមៃប៉ុណ្ណោះវាមិនអាចទៅរួចឡើយ។

« នៅឈឺទៀតទេ? កុំយំទៅមើលលែងគួរអោយស្រឡាញ់ឥឡូវហើយ »Jungkookលើកដៃជូតទឹកភ្នែកអោយរាងតូចទាំងញញឹមរលីងរលោងដូចគ្នា។

« ហិកៗ »Taehyungគ្រាន់តែឮសម្តីលួងលោមរបស់បុរសម្ចាស់ចិត្តភ្លាមនាយក៏យំយកៗរួចក៏ស្ទុះទៅអោបជុងហ្គុកទាំងកម្រោលតែម្តង។

« យ៉ាងមិចនឹង? okeyឬអត់? »Jungkookលើកដៃអង្អែលខ្នងរាងតូចស្រាលៗទាំងញញឹមស្ងួត នៅពេលដែលបានអោបថេយ៉ុងបែបនេះអារម្មណ៍របស់នាយគឺហោះទៅរកសាងហ៊ុនអស់ហើយ។

« មិនokeyទេ...ហិកៗ.! »Taehyungយំអោបជុងហ្គុកកាន់តែណែនលើសដើម ពួកគេក៏បន្តអោបគ្នារហូតដល់ថេយ៉ុងស្ងប់ចិត្តទើបពួកគេប្តូរមកជាអង្គុយនិយាយគ្នាលេងវិញ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now