💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

បន្ទាប់មកកន្តឹងចូលរៀនក៏បានបន្លឺឡើងថេយ៉ុងក៏រហ័សរត់ទៅអគាររបស់គេវិញព្រោះគេរៀនអគារAចំណែកឯJungkookរៀនអគារB។

« ដល់ម៉ោងគ្រូសម្អុយនឹងទៀតហើយ »Jungkookលើកដៃអេះក្បាលឆ្វោកៗក្រោយឃើញមុខគ្រូដែលបានឈ្លោះជាមួយគេព្រឹកមិញនោះមកបង្រៀនដដែល គ្រាន់តែឃើញមុខភ្លាមក៏ក្រពុលមុខមុនបាត់ទៅហើយ។

« អាសិស្សកម្ចិលចេះចូលរៀនដែរឬ? »លោកគ្រូកម្លោះសួរទៅកាន់Jungkookបែបឌឺដងព្រោះឃើញព្រឹកមិញដូចជាខ្លាំងដៃដល់ហើយ។

« .... »Jungkookមិនមាត់រួចក៏គេងក្រាបក្បាលនឹងតុធ្វើមិនដឹង ធ្វើមិនឮអ្វីទាំងអស់។

« ចន ជុងហ្គុកឡើងមកឆ្លើយសំណួរលើក្តារខៀន »លោកគ្រូគោះក្តារខៀនខ្លាំងៗព្រោះខឹងនឹងចរឹតសិស្សរបស់គាត់ ពីមុនជុងហ្គុកខ្លាចគាត់ណាស់ព្រោះមុខវិជ្ចានេះគេខ្សោយជាងគេ។

« ហ៊ើយ.! ស្អីទៀតហើយមនុស្សកំពុងតែដេកស្រួលផង »Jungkookទាញកៅអីថយក្រោយបុកនឹងតុអ្នកខាងក្រោយឮសូរផាំងលាន់ឮពេញថ្នាក់ បន្ទាប់មកនាយក៏ឡើងទៅឈរមើលសំណួរលើក្តារខៀន។

« បើមិនចេះ ត្រូវកត់100ចប់.! »លោកគ្រូអោបដៃចាំមើលជុងហ្គុកឆ្លើយចម្លើយព្រោះគាត់ដឹងស្រាប់ទៅហើយថាជុងហ្គុកមិនចេះទើបចង់ធ្វើបាប។

« ... »Jungkookលើកជញ្ចើមស៊កដៃមួយជំហៀងចូលហោបៅនិងមួយជំហៀងទៀតកាន់ហ្វឺតសរសេរចម្លើយលើក្តារខៀនដោយមិនគិតយូរនោះទេ បន្ទាប់ពីសរសេរចប់នាយក៏ដាក់ហ្វឺតលើតុរបស់អោយគ្រូវិញទាំងទឹកមុខញញឹមឌឺដងព្រោះចម្លើយរបស់គេត្រូវជ្រៅជាងគ្រូបង្រៀនទៅទៀតដែលជាហេតុធ្វើអោយសិស្សនៅក្នុងថ្នាក់នាំគ្នាស្រែកហូរទាញដៃទាញជើងជុងហ្គុកពេញនឹងបែបលេងសើចនិងបញ្ឃឺគ្រូជំនួសជុងហ្គុកផងដែរ។

« គ្រាន់បើច្រើនណាស់.! អញ្ចឹងតើស៎ទើបចរឹតខ្មើតដាក់យើងបែបហ្នឹង »លោកគ្រូថាហើយក៏លុបសំណួរចោលវិញព្រោះត្រូវបន្តមេរៀនទៀតបើនៅតែបន្តធ្វើបាបសិស្សទៀតអស់មួយម៉ោងអត់ប្រយោជន៍ឥឡូវហើយ។

គ្រូក៏ចាប់ផ្តើមបន្តមេរៀនចំណែកជុងហ្គុកក៏បន្តការគេងរបស់នាយដូចគ្នា ពេលវេលាចេះតែកន្លងទៅរហូតដល់កន្តឹងចេញទៅផ្ទះទើបជុងហ្គុកក្រោកវិញ។

« ជុងហ្គុក.! »Jiminរត់មកកៀកកជុងហ្គុកពីក្រោក ខណៈពេលដែលជុងហ្គុកកំពុងតែរៀបចំកាតាបបម្រុងនឹងចាកចេញពីថ្នាក់។

« ហឹម? »Jungkookញញឹមងាកមកសម្លឹងមុខរបស់ជីមីនរួចក៏បន្តដំណើរទៅជាមួយគ្នា គិតៗទៅជីវិតក្មេងវិទ្យាល័យពិតជាសប្បាយខុសពីជីវិតរកស៊ីច្រើនណាស់ នៅក្មេងគ្មានបន្ទុកច្រើន ញញឹមថ្ងៃនេះរងចាំថ្ងៃស្អែកមិនដូចជីវិតជាអ្នកវិទ្យាសាស្រ្តរបស់គេ មួយថ្ងៃៗស្រាវជ្រាវឈឺក្បាលស្ទើរផ្ទុះ មួយថ្ងៃពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ជីវិតជាអ្នកវិទ្យាសាស្រ្ត។

« ថ្ងៃមិញយើងបានឃើញថេយ៉ុងមកថ្នាក់របស់ពួកយើង និយាយអោយចំយើងឃើញមើលឯង »Jiminប្រាប់មិត្តតាមអ្វីដែលគេមើលឃើញ។

« គេមកតាំងពីពេលណា? ហេតុអ្វីក៏យើងមិនដឹង? »Jungkookស្ទុះបើកភ្នែកធំៗសួរទៅកាន់អ្នកម្ខាងទាំងភ្ញាក់ផ្អើល។

« ពេលដែលឯងកំពុងតែនិយាយជាមួយSally.! »Jiminលើកដៃរុញមុខជុងហ្គុកចេញកុំអោយសម្លឹងគេរួចក៏និយាយបន្ត៖

« ពួកនាងនេះមើលនោះមើល.! ហ៊ើយ~ យើងធុញឯងណាស់ ដើរជាមួយឯងស្រីមើលអត់ឈប់ »Jiminរអ៊ូទាំងធុញព្រោះពួកស្រីៗក្នុងសាលានេះអ្នកណាក៏Crushជុងហ្គុកដែរ មានទាំងអាក្រក់មានទាំងស្អាតគ្រប់ទម្រង់ ពួកនាងសម្លឹងមើលមិត្តរបស់គេសឹងតែលានភ្នែកដូចក្តាមទៅហើយ។

« ធ្វើដូចម្តេចបើមិត្តរបស់ឯងកើតមកសង្ហារអញ្ចឹងនោះ.! ធម្មតាទៅហើយ »Jungkookនិយាយទាំងវៃជញ្ចើមឌឺមិត្តទាំងភាពជឿរជាក់។

« យើងមិនដឹងថាមើលជ្រុងណាឃើញសង្ហារឡើយ.! »Jiminពេបមាត់ចាប់ទាញករបស់ជុងហ្គុកអោយស្មើរនឹងកម្ពស់របស់ខ្លួន ធ្វើអោយជុងហ្គុកខំប្រឹងអោនតាមស្ទើរបាក់ក។

« មិត្តរបស់ឯងចរឹតយ៉ាប់ណាស់.! សង្ហារតែរូបទេតែមិនបាច់មើលចរឹត បន្ទប់ប្រុសស្អាតឯណាកក្រិចដូចមិត្តឯងនោះ.! វិញបង្វិចដើរសួរទៅគ្មានអ្នកណាដូចមិត្តឯងឡើយ យើងមកនៅនេះត្រូវកែតាមពីក្រោយគេទៀត »Jungkookរអ៊ូថាអោយខ្លួនឯងដែលជាជុងហ្គុកពីមុន😹។

« បានហើយឈប់រិះគន់ខ្លួនឯងទៀតទៅយើងហត់ជំនួស »Jiminងក់ក្បាលចាប់ទាញដៃជុងហ្គុកទៅមុខបន្ត ចំណែកថេយ៉ុងវិញនាយក៏បានដើរកាត់នេះដូចគ្នាដោយឃើញជុងហ្គុកនឹងជីមីនកំពុងឈរនិយាយគ្នានៅទីនោះ នាយសុខចិត្តដើរវាង20ម៉ែត្រមិនអោយជុងហ្គុកឃើញដាច់ខាត។

TO BE CONTINUED
✨Thank for Support✨

@Ju Xiu-ជូស៊ី

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now