💜យានអវកាសស្នេហ៍✨

2.9K 294 0
                                    

Episode 6 : រិះគន់ខ្លួនឯង.!

បន្ទាប់ពីត្រូវTaehyungទាត់ចំអាអូនតូចរបស់នាយរួចមក ជុងហ្គុកក៏បានដើរទៅរកថ្នាក់របស់នាយវិញទាំងលំបាកព្រោះអួលមិនទាន់បាត់។

« យ៉ាងមិចហើយញ៉ែរបានសម្រេចឬអត់? »Jiminសួរទៅកាន់មិត្តបន្ទាប់ពីឃើញគេដើរចូលទៅខាងក្នុងថ្នាក់ទាំងទឹកមុខមើលមិនយល់។

« សម្រេចស្អី? ឈឺស្ទើរស្លាប់.! »Jungkookរអ៊ូតិចៗប្រាប់ជីមីនរួចក៏ដើរទៅអង្គុយតុរបស់នាយវិញ ខណៈពេលនោះសិស្សស្រីដែលនៅអង្គុយតុខាងមុខរបស់ជុងហ្គុកស្រាប់តែងាកមកនិយាយជាមួយនឹងនាយ។

« ជុងហ្គុក.! ល្ងាចនេះតើលោកទៅចូលរួមកម្មពិធីជួបលាងសាលាឬអត់? »កញ្ញាSallyច្រត់ចង្ការនឹងកៅអីញញឹមញញែមរាយមន្តស្នេហ៍ដាក់ជុងហ្គុកដែលកំពុងតែសម្លឹងមើលមុខរបស់នាងដូចគ្នា។( Note : Sallyលួចស្រឡាញ់Jungkookយូរមកហើយ នាងស្រឡាញ់ជុងហ្គុកមុនថេយ៉ុងទៅទៀតប៉ុន្តែជុងហ្គុកមិនដែលចាប់អារម្មណ៍នឹងនាងឡើយ ហើយនៅមានអ្វីជាច្រើនទៀតដែលញាក់ញ័ន្ធនឹងនាង )។

« កម្មពិធីនៅឯណាវិញ? ដូចជាគ្មានអ្នកណាប្រាប់ខ្ញុំសោះ »Jungkookសួរបកទៅនាងវិញធម្មតាទាំងដែលជុងហ្គុកពីមុនស្អប់មុខនាងខ្លាំងណាស់។

« នៅសាលានេះឯង.! ប្រារម្ភនៅពេលល្ងាច បើលោកចូលរួមខ្ញុំក៏មកចូលរួមដូចគ្នា »Sallyញញឹមសប្បាយចិត្តបន្ទាប់ពីឃើញជុងហ្គុកនិយាយជាមួយនាងធម្មតាវិញ។

« អឹម.! ខ្ញុំនឹងមក »Jungkookញញឹមងក់ក្បាលឆ្លើយយល់ព្រមជាមួយនឹងនាងដោយមិនបានចាប់អារម្មណ៍នឹងអ្នកខាងក្រៅដែលកំពុងតែឈរមើលនាយឡើយ។

« ហ៊ឹស.! ហេតុផលនេះទេដឹង? »Taehyungអោបដៃឈរមើលសកម្មភាពរបស់ពួកគេពីខាងក្រៅថ្នាក់ទាំងសើចចុងមាត់បែបបញ្ឈឺខ្លួនឯង ថេយ៉ុងខំដើរពីអគាររបស់គេមករកអគាររបស់ជុងហ្គុក គោល បំណងរបស់នាយគ្រាន់តែចង់មកមើលជុងហ្គុកប៉ុណ្ណោះព្រោះចង់ដឹងថានាយយ៉ាងមិចហើយបន្ទាប់ពីត្រូវគេធ្វើបាបយ៉ាងចាស់ដៃបែបនេះប៉ុន្តែក៏មកចំសកម្មភាពរបស់ពួកគេល្មម។

ចំណែកជីមីនវិញនាយអង្គុយក្រាបក្បាលនឹងតុសុខៗក៏បានប្រទាក់ភ្នែកនឹងថេយ៉ុងដែលកំពុងតែឈរនៅខាងក្រៅថ្នាក់នោះ នាយមិនមាត់តែក៏សម្លឹងមុខថេយ៉ុងទាំងមិនយល់។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now