💜យានអវកាសស្នេហ៍✨

Start from the beginning
                                        

« យ៉ាងមិច? »Taehyungដងដង្ហើមចោលមួយខ្សាកមុននឹងងើបមុខមកតតាំងជាមួយនឹងជុងហ្គុកវិញ ធម្មតាធ្លាប់តែជួបវាយៗប៉ុន្តែពេលនេះបែរជាហៅគ្នាដូចមិត្តភក្តិទៅវិញដែលជាហេតុធ្វើអោយសិស្សមួយចំនួនដែលឈរនៅម្តុំនេះនាំគ្នាខ្សឹបខ្សៀវគ្នាទាំងចម្លែកចិត្ត។

« នឹកម្ចាស់ចិត្ត.! »Jungkookនិយាយឮៗដូចជាមានបំណងចង់អោយសិស្សផ្សេងៗបានឮយ៉ាងអញ្ចឹង ខណៈពេលនោះថេយ៉ុងក៏បើកភ្នែកធំៗរួចក៏ស្ទុះទៅយកដៃបិទមាត់របស់ជុងហ្គុកព្រោះនិយាយគ្មានរបៀបពេក។

« មាត់ចង្រៃ.! ឆាប់បិទគម្របហើយមកតាមខ្ញុំ »Taehyungសម្លក់មុខជុងហ្គុកនឹងពួកនាងៗដែលកំពុងតែសម្លឹងមកគេនោះមុននឹងដើរចេញទៅ ជុងហ្គុកក៏ព្រមដើរតាមគេពីខាងក្រោយរហូតដល់អគារចាស់មួយខ្នងគ្មានសិស្សនៅ។

« មានការអ្វីនិយាយអោយលឿនៗមក.! ខ្ញុំប្រញាប់ទៅរៀន »Taehyungអោបដៃងាកមកសួរជុងហ្គុកបន្ទាប់ពីមកដល់ទីតាំងដែលបានកំណត់។

« គ្មានការអ្វីទេ.! គឺយើងគ្រាន់តែនឹកម្ចាស់ចិត្តតែប៉ុណ្ណោះ ម្ចាស់ចិត្តមិននឹកបងទេឬ? បាត់មួយនាទីនឹកសឹងស្លាប់ហើយដឹងទេ »Jungkookនិយាយទាំងទឹកមុខកំហូច ដៃរបស់នាយសរសៀរៗចង់តែប៉ះថេយ៉ុង មុខសង្ហារញញឹមបែបព្រាននារីគួរអោយទាក់ទាញសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែទាក់ទាញកំដាប់ដៃសម្រាប់ថេយ៉ុង។

« ប្រុសចង្រៃ »Taehyungខាំមាត់ខឹងនឹងសម្តីរបស់រាងក្រាស់មុននឹងលើកដៃប្រុងដាល់អ្នកម្ខាងទៅហើយប៉ុន្តែស្របពេលនោះជុងហ្គុកស្រាប់តែចាប់ដៃរបស់គេជាប់។

« សឺត.! ដៃប្រពន្ធនរណាគេណ៎.! ហេតុអ្វីក៏ក្រហូបយ៉ាងហ្នឹង? »Jungkookចាប់ដៃTaehyungយកមកថើបខ្សឺតយ៉ាងលឿនរកតែអ្នកម្ខាងដកដៃមិនទាន់ រួចថែមទាំងលាន់មាត់សរសើរបែបចែចង់ថែមទៀត។

« ហ៊ើយ~ ឡប់.! ឡប់ពិតមែនហើយ »Taehyungរើដៃចេញពីជុងហ្គុកប៉ុន្តែនាយក្រាស់ស្រាប់តែទាញចង្កេះគេយកមកអោបទៅវិញណែនដៃទៅវិញ ខណៈពេលនោះJiminក៏បានដើរមកជុងហ្គុកល្មម។

« ជុងហ្គុក.! ស្អីគេនៅក្រោយឯងនឹង? »Jiminដែលដើររកជុងហ្គុកជាយូរនោះបន្ទាប់ពីបានឃើញមិត្តហើយនាយក៏រហ័សសួរទាំងឆ្ងល់ព្រោះមកដល់ក៏ឃើញអ្វីមិនដឹងប៉ោងស្តុលៗនៅខាងក្រោយអាវរបស់មិត្តគេ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now