💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« នែៗ.! ពួកមេរោគចេញអោយឆ្ងាយ..មិនអោយអង្គុយទេ »Jiminលើកដៃរុញរាងកាយយ៉ុនហ្គីចេញព្រោះមកអង្គុយកៀកគេពេក ចំណែកជុងហ្គុកក្រោយឮសម្លេងរញេរញៃពេកនាយក៏ងាកមកវិញតែក៏ត្រូវភ្ញាក់ព្រឺតក្រោយឃើញថេយ៉ុងកំពុងតែអង្គុយជិតគេហើយថែមទាំងសម្លឹងមុខនាយថែមទៀត។

« ហ៊ើយ »Taehyungធ្វើជាដកដង្ហើមធំរួចក៏ងាកមុខចេញពីជុងហ្គុកវិញព្រោះត្រូវម្ចាស់គេចាប់បានថាលួចមើលមុខកូនកម្លោះគេ🌚។

« ឯងមិនបើកភ្នែកមើលទៅថានៅសល់ទុកអង្គុយឬអត់? »Yoongiជ្រួញចញ្ចើមចាប់ដៃជីមីនចេញពីខ្លួន ពេលកាចៗជ្រុល ដល់ពេលស្លូតវិញឈរអោយគេដៀលដល់ហត់ក៏មិនតបអ្វីដែរ។

« ថ្ងៃនេះមិនដឹងជាស៊យអ្វីទេត្រូវមកអង្គុយរួមតុជាមួយពួកអាកូនអ្នកមាន »Jiminនៅតែរអ៊ូមិនឈប់ កាន់តែស្អប់កាន់តែជួបពិតជាស៊យពិតមែន។

« ជីមីនបានហើយ »Jungkookនិយាយឃាត់ជីមីនអោយឈប់និយាយ ចំណែកជីមីនក្រោយឮបែបនេះនាយក៏ឈប់មាត់ព្រោះមិចចង់អោយទាស់ចិត្តជុងហ្គុក។

មួយសន្ទុះម្ហូបពួកគេក៏បានមកដល់ ម្នាក់ៗអង្គុយញ៊ាំយ៉ាងស្ងៀមស្ងាត់ ខុសអ្វីតែថេយ៉ុងដែលគិតតែពីអង្គុយជ្រំបាយចុះឡើងៗគ្មានបានបាយចូលពោះសម្បីមួយម៉ាត់។

« ឯងកើតអ្វីឬអត់? »Jungkookអង្គុយសុខៗស្រាប់តែខិតកៅអីចូលទៅកៀកនឹងថេយ៉ុងរួចក៏សួរព្រោះឃើញអង្គុយជ្រំបាយមួយសន្ទុះហើយតាំងពីរមកដល់ ចំណែកយ៉ុនហ្គីក៏ងើបមុខពីចានរួចសម្លឹងទៅកាន់ជុងហ្គុកទាំងមិនបានថាអ្វីឡើយ នាយក៏ចង់អោយទំនាក់ទំនងពួកគេដូចពីរមុនដែរប៉ុន្តែគ្រាន់តែមិនអាចទៅរួច លុះត្រាតែជុងហ្គុកស្រឡាញ់មិត្តគេក្នុងនាយជាថេយ៉ុងមិនមែនសាងហ៊ុនទើបអាច។

« មានអ្វីពាក់ព័ន្ធនឹងលោក? »Taehyungឆ្លើយបែបឈ្លើយមកវិញ។

« មិនមានអ្វីពាក់ព័ន្ធឡើយគ្រាន់តែបារម្ភ »Jungkookថាហើយក៏ញាក់ចញ្ចើមញញឹមកំហូចដាក់ថេយ៉ុង។

« យើស៎.! គ្មានខ្ញុំគិតចង់ញ៉ែរប្រុសក្មេងផងឬ? ចាំមើលចុះ »Taehyungគិតក្នុងចិត្តទាំងក្រឺតជុងហ្គុកមិនស្ទើរ ពេលគ្មានគេគិតចង់ញ៉ែរអ្នកផ្សេងផងឬ?

« មិនបាច់លោកត្រូវបារម្ភពីខ្ញុំឡើយ.! ខ្ញុំចេះដឹងដោយខ្លួនឯងហើយ »Taehyungឆ្លើយទាំងមុខក្រញូវបូករួមជាមួយអារម្មណ៍ប្រច័ណ្នជុងហ្គុកទៀតកាន់តែឆេះតែម្តង។( ប្រច័ណ្នខ្លួនឯងជាមួយខ្លួនឯង🌚🔥)

« ពេលធ្វើមុខបែបហ្នឹង.! ហេតុអ្វីក៏គួរអោយស្រឡាញ់ម្លេះ? »Jungkookធ្មេចភ្នែកសម្លឹងមុខថេយ៉ុងលក្ខណៈចង់ញ៉ែរអោយបានក្នុងមួយនាទី។

« ... »Taehyungធ្វើមុខមាំប៉ុន្តែក៏លួចសើចក្នុងចិត្តមិននឹកស្មានថាយ៉ុនហូចេះតាមញ៉ែរគេសោះ។

« ហ៊ឹសៗ »Yoongiសើចឈ្លួកបាយព្រួសចូលពេញចានបាយនិងស្លាព្រារបស់ជីមីន ខណៈពេលនោះជីមីនមិនបានចាប់អារម្មណ៍នាយក៏ដួសដាក់ចូលមាត់ផ្លុក។

« អាយ~ អាឡប់ »Jiminស្រែកចាចក្រោយអោនមកឃើញយ៉ុនហ្គីកំពុងតែសើចផងឈ្លួកផងសឹងតែដាច់ខ្យល់ ហើយនៅមានបាយខ្ទៀតពេលតុបាយជាពិសេសក្នុងចានគេតែម្តងទើបធ្វើអោយជីមីនត្រូវខ្ចាក់បាយចេញមកវិញទាំងអស់។

« សុំទោសៗ.! យើងទប់មិនឈ្នះ »Yoongiពោលឡើងទាំងមុខឡើងក្រហមព្រោះឈ្លួកបាយអម្បាញ់មិញ នាយផ្ទុះសំណើចដោយសារតែជុងហ្គុកអម្បាញ់មិញនេះឯង។

« អួកៗ »Jiminក្អួតយកៗតែម្តង កំពុងតែខ្ពើមមនុស្សផងមកញ៊ាំដដែលមាត់គ្នាទៀត មិនក្អួតក៏ត្រូវតែក្អួតអោយចេញដែរពេលនេះ។

TO BE CONTINUED
✨Thank for support✨

@Ju Xiu-ជូស៊ី

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now