💜យានអវកាសស្នេហ៍✨

Start from the beginning
                                    

« ក៏ទៅញ៉ែរថេយ៉ុងនោះអី.! »Jungkookនិយាយទាំងសើច ចំណែកឯជីមីនឮហើយស្ទើរសន្លប់ដាច់ផ្ងារ ឃើញស្មោះស្មាក់ជាមួយសាងហ៊ុននោះសម្បើមណាស់ដល់ពេលអត់គេរត់រកអ្នកថ្មីបាត់។

« បើយើងបានជួបសាងហ៊ុននោះណា យើងច្បាស់ជាប្រាប់គេអោយសំពោងក្បាលឯងមិនខាន »Jiminនិយាយទាំងក្រឺតមិត្តជំនួសសាងហ៊ុន។

« យ៉ាងណាក៏យើងនៅតែគិតថាថេយ៉ុងជាសាងហ៊ុនព្រោះនៅពេលដែលយើងប៉ះគេយើងមានអារម្មណ៍ដូចប៉ះសាងហ៊ុនយ៉ាងអញ្ចឹង.! ប្រសិនបើមិនមែនជាគេយើងក៏ត្រូវដើរតួជាជុងហ្គុកដើម្បីតាមញ៉ែរថេយ៉ុងនោះហើយ »Jungkookប្រាប់ជីមីនត្រង់ៗព្រោះនាយដូចជាមានអារម្មណ៍ទៅលើថេយ៉ុងយ៉ាងមិចមិនដឹងទោះគេជាសាងហ៊ុនឬថេយ៉ុងពិតក៏ដោយ។

« ធ្វើអ្វីធ្វើទៅ.! តោះយើងនាំឯងដើរលេង »Jiminខ្ចិលខ្វល់ច្រើនក៏អូសដៃមិត្តទៅខាងក្រៅបន្ទប់វិញ នាយក៏បាននាំជុងហ្គុកទៅញ៊ាំអីតាមជញ្ចើមផ្លូវព្រោះពួកគេមិនសូវមានលុយប៉ុន្មានទេ។

« មនុស្សម្នាក់ៗមើលទៅហាក់ដូចជាសប្បាយនឹងជីវិតរបស់ពួកគេដល់ហើយ »Jungkookច្រត់ចង្ការសម្លឹងទៅមនុស្សដែលកំពុងតែដើរតាមដងផ្លូវជាហូរហែរនោះ មើលទៅពួកគេពិតជារីករាយនឹងជីវិតមួយនេះណាស់ខុសអ្វីតែគេដែលត្រូវស្អប់ខ្ពើមវាសនារបស់ខ្លួនឯង។

« កុំគិតច្រើនអី.! អុស »Jiminលើកដៃអង្អែលក្បាលជុងហ្គុកសុខៗស្រាប់តែមានដៃអ្នកណាមិនដឹងមកខោកក្បាលនាយពីក្រោយខ្លោះ ជីមីនក៏រហ័សងាកមើលទើបដឹងថាជាយ៉ុនហ្គីជាអ្នកខោកគេហើយនៅមានថេយ៉ុងឈរក្បែរផងដែរ។

« ... »Taehyungមិនមាត់មិនកតែក៏ដៀងភ្នែកមើលជុងហ្គុកដែលកំពុងតែច្រត់ចង្ការមើលទៅខាងក្រៅដោយមិនបានចាប់អារម្មណ៍នឹងសម្លេងរបស់ពួកគេបន្តិចឡើយ។

« អ៎.! ពួកអ្នកមានដូចជាពួកឯងនេះចេះមកស៊ីអាហារតាមជញ្ចើមផ្លូវដែរឬ? »Jiminលើកដៃអង្អែលក្បាលនិយាយឌឺដងទៅអ្នកទាំងពីរទាំងដែលទើបតែស៊ីមួយក្រញ៉រមិញសោះ។

« អ្នកមានអត់មាត់? »Yoongiថាហើយក៏ស្ទុះទៅទាញកៅអីមកអង្គុយជិតជីមីន ចំណែកថេយ៉ុងក្រោយឃើញបែបនេះនាយក៏ដើរទៅអង្គុយជិតជុងហ្គុកព្រោះតុនេះមានតែបួនកៅអីប៉ុណ្ណោះ។

💜យានអវកាសស្នេហ៍✨( ចប់✔️)Where stories live. Discover now