💜យានអវកាសស្នេហ៍✨

Ξεκινήστε από την αρχή
                                    

« ហេតុអ្វីក៏ថេយ៉ុងម្នាក់នោះស្អប់យើងដល់ម្លឹង? »Jungkookសួរទៅកាន់ជីមីនទាំងមុខឆ្ងល់ រួចក៏បន្តដំណើរដើរអមជាមួយនឹងជីមីន។

« រឿងរបស់ឯងមិចក៏ឯងមកសួរយើងទៅវិញ? មានតែឯងនឹងហើយដែលដឹងច្បាស់ថាហេតុអ្វី »Jiminនិយាយទាំងជ្រួញចញ្ចើម។

« ពេលទៅដល់ផ្ទះវិញយើងនឹងប្រាប់ឯងថាយើងជាអ្នកណា ដឹងត្រឹមថាពេលនេះយើងមិនមែនជាជុងហ្គុកទៅគឺគ្រប់គ្នាហើយ »Jungkookគ្រាន់តែនិយាយចប់ភ្លាមជីមីនក៏រហ័សដកខ្លួនអោយឆ្ងាយពីជុងហ្គុកភ្លែត និយាយបែបហ្នឹងមិនភ័យទើបចម្លែក។

« ឯង? ឯងជាអ្នកណា? ឯងជាខ្មោចមែនទេ? ឯងជាខ្មោចសន្ឋិតរូបរបស់មិត្តយើងមែនទេ? »Jimin និយាយទាំងដៃច្រង៉េងច្រង៉ាងមិនព្រមអោយជុងហ្គុកប៉ះដាច់ខាត។

« បានហើយឈប់ឆ្កួតទៅ.! ឆាប់ប្រាប់មកថាហេតុអ្វីថេយ៉ុងស្អប់យើង »Jungkookដើរមកកៀកកជីមីនជាប់មិនអោយរើខ្លួនរួចមុននឹងដើរទៅខាងមុខបន្ត។

« ក៏មិនដឹងដូចគ្នា.! ដឹងត្រឹមថាពីមុនឯងនិងគេជាសង្សារនឹងគ្នា បន្ទាប់មកមិនដឹងយ៉ាងមិចទេវាយគ្នារាល់ថ្ងៃរហូតដល់ឥឡូវនឹងឯង.! »Jiminប្រាប់ទៅកាន់ជុងហ្គុកខណៈពេលដែលជើងដើរញាប់ឆ្មេរតាមជំហ៊ានរបស់មិត្ត។

« យ៉ាប់មែនក្មេងៗសម័យមុន »Jungkookរអ៊ូតិចៗ រួចក៏អោយជីមីននាំផ្លូវទៅបន្ទប់ជួលរបស់គេ។

Skip✨

ងាកមកមើលTaehyungនិងYoongiវិញពួកគេបានមកអង្គុយលេងនៅខាងមុខសាលាជាមួយគ្នាយ៉ាងស្ងៀមស្ងាត់ មើលទៅទឹកមុខរបស់ថេយ៉ុងហាក់ដូចជាពិបាកចិត្តខ្លាំងណាស់។

« ឯងកុំពិបាកចិត្តពេកអី.! តាមដំណើរទៅ »Yoongiលើកដៃគោះស្មាថេយ៉ុងតិចៗជាការលួងលោមកុំអោយនាយតូចគិតច្រើនពេក។

« ខ្ញុំបានវាយយ៉ុនហូ.!..ហិកៗ..គេប្រាកដជាឈឺខ្លាំងណាស់ »Taehyungពោលឡើងទាំងរលីងរលោងចង់យំ អ្នកណាថាគេមិនមែនសាងហ៊ុន? ពេលនេះគេគឺជាសាងហ៊ុនក៏ប៉ុន្តែគេមិនអាចបញ្ចេញចរិតជាសាងហ៊ុននៅខាងមុខយ៉ុនហូបានឡើយព្រោះបើសិនជាគេហ៊ានដល់ពេលនោះ មានម្នាក់នឹងត្រូវវិនាស* ហេតុអ្វីត្រូវវិនាស? បន្តិចទៀតអ្នកទាំងអស់គ្នានឹងដឹងដោយខ្លួនឯង។

💜យានអវកាសស្នេហ៍✨( ចប់✔️)Όπου ζουν οι ιστορίες. Ανακάλυψε τώρα