ភាគ: 39 ទៅវិញជាមួយបង

Start from the beginning
                                        

បន្ទាប់ពីជម្រះកាយរួចក៏ដើរមកមើលកូនដែលកំពុងលេងជាមួយម៉ាក់យាយនៅខាងក្រោម។

« យ៉ុនគី...កំពុងធ្វើអីនិង?»គេមកអង្គុយក្បែរកូនដែលកំពុងលេងកូនឡាន
« កូនកំពុងលេងកូនឡានដែលលោកប៉ាទិញឪ្យ»គេញញឹមប្រាប់ប៉ាៗ
« ជេគ...មិញនេះប៉ាកូនខលប្រាប់ថានិងឡើងមកនៅស្អែក»
« ក្រែងគាត់ចង់នៅចាំមួយកូនប្រសារគាត់មិនចឹង?»
« ប៉ាឯង ប្រញាប់ឡើងមកមើលក្រុមហ៊ុននិងណា»
« កូនអាចនៅមើលបានតា៎ស! ឪ្យលោកប៉ាស្នាក់នៅទីនោះមួយរយៈទៀតក៏បាន»គេនិយាយឡើងទាំងចង់រាប់រងជំនួសប៉ាទាំងតាមពិតដើម្បីមិនចង់ទៅកូរ៉េវិញជួបមុខអ្នកខ្លះ
« ប៉ាឯងមិនបណ្ដោយឡើយ»
« យាយចឹងមិចបានសុខៗមកអូស្រ្ដាលីវិញ ក្រែងកូនថាចង់នៅជាមួយស៊ុងហ៊ុន»គាត់សំណួរម៉ាក់ជេគរលីងរលោងភ្លាមនឹកឃើញរូបភាពឈឺចាប់
« គាត់មានប្រពន្ធហើយ!»ឮសម្ដីជេគម៉ាក់ជ្រួញចិញ្ចើមភ្លាម គាត់ឃើញស៊ុងហ៊ុនល្អសោះគ្រាន់តែនាយមិននិយាយស្ដីច្រើនមុខងាប់ប៉ុណ្ណឹងថែមទាំងមើលទៅស្រឡាញ់កូនគាត់សឹងអី
« ម៉ាក់មិនដឹងទេហេ៎ស? កាលពីថ្ងៃមុនខ្ញុំឃើញគាត់ដើរជាមួយនារីម្នាក់នាងមានផ្ទៃពោះទៀតផង»គេអួលដើមកសឹងតែស្រក់ទឹកភ្នែកមកទៅហើយ គេចង់ដឹងថានាងជានរណាអាចយកបេះដូងស៊ុងហ៊ុនបានថែមទាំងមានកូនជាមួយនាយទៀត រៀបការពីពេលណា? ហេតុអ្វីមកចាប់ផ្តើមជាមួយគេម្ដងទៀតបើនាយមានប្រពន្ធហើយ?
« កូនមិនព្រមសួរគេសិនទៅ កូនរត់មកឆៅៗបែបនេះតើគេមានអារម្មណ៍យ៉ាងណា? ពេលនេះគេអាចនិងចង់បកស្រាយក៏ថាបាន»គាត់សម្លឹងមុខកូនប្រុសពៅទាំងហួសចិត្តដែលឃើញកូនខឹងកូនប្រសាររត់ចោលបែបនេះ
« បកស្រាយ? គេមិចនិងអាចនោះ គេមានអ្វីត្រូវបកស្រាយ? នាងជាប្រពន្ធរបស់គេណាម៉ាក់ គេចាំបាច់មកបកស្រាយឪ្យខ្ញុំស្ដាប់ធ្វើអី»ជេគ
« ចុះបើនាងជាមិត្ត? កូនមិនគិតថាខ្លួនឯងខុសទេហេ៎ស? ពេលដែលខឹងរួចក៏ចាកចេញបែបនេះទាំងដែលកូនមិនប្រឈមមុខសួរឪ្យច្បាស់ជាមួយគេ»
« កូនមិនខ្វល់ទេ! គេមិនបានខ្វល់និងកូនផង»និយាយរួចក៏ឡើងទៅបន្ទប់ទាំងដែលស៊ុងហ៊ុនទើបខលមកសុំអង្វរខ្លួនតែក៏គិតថានាយកុហកបោកប្រាសខ្លួន

1 អាទិត្យកន្លងទៅ

ជេគទន្ទឹមរងចាំទូរស័ព្ទស៊ុងហ៊ុនមិនឃើញខលមកថែមទាំងមិនឃើញមកយកគេទៅវិញទៀតគេដឹងហើយថាការគិតគឺពិតជាមិនខុសមែនតាមពិតនាយចង់ឪ្យគេចាកចេញរួចទៅរកនាង គិតដល់ត្រឹមនេះជេគក៏អង្គុយយំនៅសួនក្រោយវិមាន។

« ខឹងក៏រត់?»សំឡេងមាំបន្លឺឡើងពីក្រោយខ្នងធ្វើឪ្យជេគរហ៍សងាកមើលតាមពិតជាស៊ុងហ៊ុននាយជ្រែកហោប៉ៅសម្លឹងមើលជេគដូចចង់ស៊ីសាច់
« មកធ្វើស្អី?»គេខឹងស្រែកដាក់នាយ ខឹងដែលមិនទាក់ទងមក ខឹងដែលកុហកថានិងមកយកទៅវិញ
« មកយកប្រពន្ធទៅវិញ»នាយដើរមកអោបគេពីក្រោយតែជេគមិនឪ្យប៉ះ
« អ្នកណាប្រពន្ធលោក?»គេខឹងញ័រសាច់ស្រែកឡឺតៗសួរ
« អ្នកដែលឈរស្រែកនិងហើយ»
« ចេញទៅ មិនបាច់មកយកទេយ៉ាងណាក៏មិនទៅ»ទេកភ្នែកក៏ស្រក់ចុះមកទៀត ឃើញនាយគេចេះតែនឹកឃើញរូបភាពនោះ
« បងដឹងថាអូនខឹងបងរឿងអីទើបបងមកបកស្រាយ បងចង់មកតាំងពីខលជាមួយអូនតែនៅកាស៊ីណូមានរឿងទើបបងត្រូវពន្យាពេល»នាយអោបគេ តែក៏សង្ងំឪ្យអោបតែនៅយំ
« នាងជារ៉ូណៀ ថ្ងៃដែលអូនឃើញបងបានឪ្យនាងទៅជួយទិញការដូស្រាប់លួងចិត្តអូននាងចង់ជួបអូនណាស់ទើបបងចង់នាំនាងឪ្យមករកអូន តែពេលមកដល់វិមានអូនក៏ចាកចេញ»ជេគភ្ញាក់ព្រឺតពេលដឹងថាអ្នកដែលគេយល់ច្រឡំជារ៉ូណៀមិត្តចាស់របស់គេ
«......»
« ទៅវិញជាមួយបង»

Enjoy your read><
ស្រីជេគខឹងរត់☺️

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now