ភាគ:23 យើងមិនត្រូវការ

1K 118 9
                                        

ពីរថ្ងៃបន្ទាប់...

ចាប់តាំងពីយប់ដែលជេគសារភាពស្នេហ៍មកស៊ុងហ៊ុនក៏លែងនិយាយរកជេគដូចមុនជួបមុខក៏នាយមិនមើលហាក់គ្មានវត្តមានជេគនៅក្នុងវិមានដែលចឹង។

នៅសកលវិទ្យាល័យជេគអង្គុយគូសរូបព្រោះថ្ងៃស្អែកត្រូវយករូបដាក់ប្រកួតហើយ គេអង្គុយយ៉ាងស្ងៀមស្ងាត់គូសគំនូរយ៉ាងផ្ចិតផ្ចង់ទឹកមុខស្រពោនខ្លាំងជាហេតុធ្វើឪ្យជុងវ៉ុនឆ្ងល់រាល់ដល់និយាយច្រើនសឹងអីហើយ។

« ឯងកើតអីមែនទេ?»គេទាញកៅអីមកអង្គុយជិតសួរឡើងតិចៗ
« យើងកើតអី?»ជេគងាកសួរវិញ
« មុខស្រពោនម្លេះ កើតអីមែន?»
« យើងគ្រាន់តែមិនស្រួលខ្លួន»
« ឈឺអីប្រាប់មកយើងជូនទៅពេទ្យ»
« ទេ!»
« ចេញពីរៀនទៅហាងម៉ាក់យើងទៅ គាត់ចង់ជួបឯងនឹងស៊ុននូបងជូហ៊ី គាត់នឹក»ម៉ាក់ជយងវ៉ុនស្រឡាញ់ពួកគេដូចកូនអញ្ចឹងមានរបស់ញ៉ាំតែងតែយកផ្ញើឪ្យពួកគេរហូត
« អឺ»
ត្រនិចនាឡិកាចង្អុលពីមួយម៉ោងចូលមួយម៉ោងបន្ដរហូតដល់ម៉ោងដែលចេញទៅផ្ទះ ជេគនឹងអ្នកឯទៀតក៏នាំគ្នាទៅហាងម៉ាក់ជុងវ៉ុន ដោយគាត់បានរៀបចំនំសម្រាប់ពួកគេផងដែលមានជេយ៍ជាអ្នកជួយខ្លះ។

« ពួកកូនញ៉ាំទៅ ម៉ាក់ខំធ្វើឪ្យណា»គាត់អង្គុយនិយាយជាមួយពួកគេ
« ម៉ាក់អ៊ុំគួរឲ្យស្រឡាញ់ខ្លាំងណាស់»
« ម៉ាក់នឹកពួកកូនណាស់! ស្អែកជេគនឹងជុងវ៉ុនឡើងដាក់រូបប្រកួតទើបម៉ាក់ចង់ជួប»
« ជេគនឹងជយងវ៉ុនពូកែសឹងអី បើមិនឈ្នះខ្ញុំសយខចិត្តរត់ស្រាត»ស៊ុននូនិយាយទាំងសើខកាច់កតែឯង

នៅខាងក្រោយហាងដែលមានជេយ៍អង្គុយលើកៅអីទល់មុខជេគប្រើខ្សែភ្នែកស្ងប់សម្លឹងមុខប្អូនជាប់សឹមនិយាយទៅកាន់គេ...

« ឯងសម្រេចចិត្តបែបណា?»
« ខ្ញុំគ្រាន់តែចង់នៅទីនេះមួយរយៈសិនប៉ុណ្ណោះ»ដៃស្រឡូនកាន់ទឹកក្រូចលើកផឹកបន្ដិច
« ម៉ាក់ប៉ាចង់ជួបឯងណាស់»
« ទុកពេលឲ្យខ្ញុំ3ខែបានទេ? ខ្ញុំមិនដាច់អាល័យទីនេះ»បេះដូងមិនអាចចាកចេញពីបុរសឃោឃៅនោះបានឡើយ
« បងមិនអាចទុកពេលបានទៀតទេ! ពេលនេះស៊ុងហ៊ុនកំពុងតែចង់ប្រកាសសង្គ្រាមជាមួយគ្រួសារយើងហើយ»
« ចុះបងថា2ខែ?»
« គឺពេលនោះមិនទាន់ដឹង បងទើបតែដឹងឡើងមកកូរ៉េភ្លាមដើម្បីយកឯងទៅ»
« បើគេដឹងថាឯងជាកូនរបស់ត្រកូលរ៉ូវ៉ាលីន ឯងច្បាស់ជាមានគ្រោះថ្នាក់មិនខាន»នាយបារម្ភប្អូនខ្លាចសត្រូវដឹងថាប្អូនជានរណា ជេគមានគ្រោះថ្នាក់មិនខានឡើយ
« បងកុំបារម្ភអី!»
« គ្រាន់តែឯងរស់នៅជាមួយគេបងបារម្ភណាស់ទៅហើយ ជេគប៉ាម៉ាក់ពិតជាបារម្ភឯងខ្លាំងណាស់ណា»
« តើស៊ុងហ៊ុនគេចង់ធ្វើអ្វីមកលើគ្រួសារយើង?»
« គឺគេសង្ស័យថាប៉ាសម្លាប់លោកផាក ទាំងដែលពូបង្កើតគេជាអ្នកប្រព្រឹត្តឡើង ថែមទាំងឲ្យមនុស្សចាប់ឯងព្រាត់ពីប៉ាទៀត លោកផាកក៏ជួយឯងយកឪ្យប្ដីប្រពន្ធពីរនាក់ចិញ្ចឹម»
« ត្រូវហើយ! កាលខ្ញុំអាយុ5ឆ្នាំគាត់បានមកលេងខ្ញុំតែរហូតដល់ពេលនេះទើបដឹងថាគាត់ស្លាប់បាត់ហើយ ថែមទាំងជាឪពុករបស់ស៊ុងហ៊ុនទៀត»
« បើស៊ុងហ៊ុនដឹងគេច្បាស់ជាមិនទុកឯងឡើយ»
« ខ្ញុំបានឮបងស៊ុងហ៊ីនឹងស៊ុងហ៊ុននិយាយគ្នាពីរឿងនេះ»ជេគក៏រៀបរាប់ប្រាប់ជេយ៍ទាំងអស់ពីរឿងដែលឮពីរបាក់បងប្អូនភ្លោះសន្ទនាគ្នា
« ថែខ្លួនណា! បើមានរឿងអីកើតឡើងមករកបងនៅទីនេះ»មុននឹងបំបែកគ្នាជេយ៍អង្អែលក្បាលប្អូននិងផ្ដាំពាក្យខ្លះ
« ខ្ញុំដឹងហើយបង»ជេយ៍ទាញប្អូនមកអោបបន្ដិច ដោយមានខ្សែភ្នែកមួយគូរសម្លឹងមើលមកពួកគេ
« ស្និទ្ធស្នាលគ្នាម្ល៉េះ?»
_______

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now