ភាគ:4 ទៅបាត់ហើយ

1.4K 125 0
                                        

ការរៀនក៏ត្រូវបានបញ្ចប់ មិត្តទាំងបីក៏បំបែកគ្នាទៅផ្ទះរៀងខ្លួន អាល្អិតជេគក៏ដើរទៅផ្ទះជួលតែម្នាក់ឯង។

« ចង់ទៅណា?»បុរស3នាក់ដើរមកស្ទាក់ផ្លូវជេគសួរទាំងមុខមាំ
« ទ..ទៅផ្ទះ»ជេគញ័រមាត់ ព្រិចភ្នែកញាប់ៗ ភ័យត្រជាក់ចុងដៃចុងជើង
« លុយកាលសង? កុំមកចង់រត់គេច»បុរសម្នាក់ចាប់កាតាបជេគជាប់ពេលគេរករត់គេច
« ចាំ2-3ថ្ងៃទៀតបានទេ!! ឥឡូវអត់មានលុយទេ»គេលើកដៃសំពះអង្វរដោយទឹកមុខកំសត់
« យើងទុកពេលឪ្យ1ខែហើយ»
« ហូយយ!! ខ្ញុំគ្មានលុយពិតមែនណា!!»ជេគពេបមាត់រកយំ បុរសទាំងបីនាំគ្នាសម្លុខមើលជេគនឹកអាណិតក្មេងតូច
« អាបីនាក់ឯងនៅទីនេះសោះ»ក្មេងស្ទាវមួយក្រុម ស្រែកឡើងដោយដៃមានដំបង
« ល្បង ពួកវាមកហើយ!!»
« ចូលទៅវ៉ៃពួកវាទៅ»បុរសទាំងបីក៏នាំគ្នារត់ជេគត្រូវគេអូសទៅជាមួយដែល ក្មេងស្ទាវទាំងអស់នាំគ្នាដេញ

បុរសទាំងបីនាំជេគរត់មកដល់ផ្លូវទាល់ ពួកគេឈប់យកដំបងក្បែរនោះមកដើម្បីការពារខ្លួន។

« ចូលទៅ»ក្មេងស្ទាវមួយក្រុមនោះក៏បានរត់ចូលមកដោយដៃមានដំបង ប្រសទាំងបីនោះក៏វាយបកវិញដែល
ជេគឈរក្ដាប់កាតាបយកដបស្រាក្បែរនោះមកជួយវាយផងដែល

ជេគវាយមិនចាស់ដៃ គេជាអ្នកហាត់តៃហ្វាន់ដូរណាគេវាយមិនឪ្យតដៃបាន ពួកគេទាំង4ព្រួតវាយក្មេងស្ទាវមួយក្រុមនោះឡើងរត់អស់។

« ឯងមិនអីទេហេ៎ស?»ពួកគេមកសួរជេគ ឃើញគេលត់ជង្គង់លើដី
« មិនអីទេ»
« ពូកែវាយគ្រាន់បើ ចាត់ទុកឯងជួយយើង លើកថ្ងៃឪ្យទៅចុះ»ពួកគេក៏នាំគ្នាចាកចេញទៅ
« មិនគិតជួយគ្នាទេហេ៎ស?»ជេគដើរទៅយកកាតាប ទាំងឈឺចាប់ពេញខ្លួនដៃក៏មានរបួសដោយសារអម្បែងដបដែលបែកខ្ទាតព្រោះវាយក្បាលក្មេងស្ទាវនោះ

ជេគដើរទប់ពោះតិចៗ មាត់មានឈាម គេដើរមកដល់មុខផ្លូវចូលផ្ទះជួលក៏ជួបនឹងបុរសមាឌធំពាក់អាវក្រៅខ្មៅឈរជក់បារីបែរខ្នងដាក់គេ ក្នុងចិត្តក៏ដឹងច្បាស់ថាជានរណា..

« លោកផាក!!»ជេគញ័រមាត់ សម្លឹងបុរសចំពោះមុខ
« ទើបមកពីណា?»នាយដើរមកជិតសួរឡើង សម្លក់សម្លឹងមុខរាងតូច
« គឺ...ខ្ញុំ»
« វាយគ្នា!!»នាយកន្រ្ដាក់ដៃចំរបួសជេគស្រែកស្ទើរភ្លាត់សំឡេង
« ដៃកើតស្អី?»នាយសម្លុត ចាប់លើកដៃអាវឃើញថាមានរបួសនឹងហូរឈាមមកយ៉ាងច្រើន
« ខ្ញុំ...មុតអម្បែងដប!!»
« មាត់ជាំ ដៃមានរបួស គិតថាយើងជឿ?»នាយទាញគេមកបុកនឹងទ្រូងមាំ

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now