ភាគ:15 ក្នុងឋានៈអ្វីទៅ?

1.1K 109 1
                                        

យប់

ម៉ោង10:42នាទី

យប់នេះហាក់ត្រជាក់ខុសពីធម្មតាខ្យល់បក់ចូលមកតាមបង្អួចជារឿយៗធ្វើឪ្យអ្នកកំពុងលង់លក់ក៏ស្រាប់តែងើបដឹងខ្លួនឡើងដោយសារតែរងាខ្លាំងពេក ដៃស្រឡូនឈងបិតបង្អួចទើបដើរទៅរកគ្រែវិញកែវភ្នែកសម្លឹងរកបុរសមាឌមាំដែលមិនទាន់ចូលមកសម្រាកយប់ណាស់ទៅហើយ ដោយមានចិត្តបារម្ភក៏ចូលទៅរកនាយក៏ក្នុងបន្ទប់ធ្វើការតែម្ដង។

សម្រឹបជើងតិចៗដើរចូលមកជិតកៅអីដែលមានរាងក្រាស់ក្រាបក្បាលគេងលើតុដោយគ្មានអាវមានតែខោខ្មៅសាច់ក្រណាត់គេខាំមាត់តិចៗយកកន្សែងក្រាស់មកដណ្ដប់ឪ្យនាយសឹមបម្រុងចាកចេញ តែក៏មានដៃទាញគេមកអោប...

« លោកផាក....»គេបន្លឺសំឡេងតិចៗលើកដៃទប់ទ្រូងនាយកុំឪ្យមកជិតគេពេក ស៊ុងហ៊ុនដាក់ក្បាលលើទ្រូងគេហិតក្លិនក្រអូបរបស់គេពេញសួត
« ចាប់ពីថ្ងៃនេះឯងត្រូវមករស់នៅទីនេះជាមួយយើង»នាយបើកភ្នែកសម្លឹងមុខគេចំៗ បាតដៃមកលើមកអង្អែលខ្នងគេ ជេគខាំមាត់បន្ដិចព្រោះនាយប៉ះចំកន្លែងរបួសដែលនាយវាយគេពីល្ងាច
« ហេតុអ្វីទៅ?»
« ឆ្ងាយពីភ្នែកយើង យើងមិនទុកចិត្ត»ខ្លាចគេមានប្រុស
« ខ្ញុំរស់នៅក្នុងឋានៈអ្វីទៅ?»គេសួរឡើងងើបមុខសម្លឹងនាយវិញ រាល់ថ្ងៃគេមិនដឹងថាខ្លួនមាននាមជាអ្វីក្រៅពីបម្រើតណ្ហារបស់នាយដើម្បីឪ្យនាយលុបវិដេអូគេចោល
«.....»នាយស្ងាត់ហាក់មិនមានចម្លើយឪ្យព្រោះតែមិនដឹងដូចគ្នានាយគ្រាន់តែចាត់ទុកគេកំដរនាយប៉ុណ្ណោះទុកកម្ចាយអារម្មណ៍ពេលនាយត្រូវការគេ
« ប្រសិនលោកគ្មានចម្លើយទេ ខ្ញុំក៏គ្មានអ្វីត្រូវមករស់នៅទីនេះតាមលោកប្រាប់ដែល»គេងាកមុខចេញពីនាយគេមានអារម្មណ៍អន់ចិត្តបន្ដិចពេលមិនទទួលបានចម្លើយពីនាយ អារម្មណ៍របស់គេពិតជាវិលវល់ខ្លាំងណាស់
« ឯងគ្មានសិទ្ធិប្រកែក!!»នាយចាប់ចង្កាឪ្យប្រឈមមុខនឹងនាយវិញតបដោយភាសាបញ្ជា
« ពួកយើងមិនមែនជាសង្សារ មិនមែនជាកូនចៅនឹងចៅហ្វាយ រឹតតែជាមនុស្សមិនដែលស្គាល់គ្នា ពួកយើងជួបគ្នាដោយសារខ្ញុំច្រឡំឡានប៉ុណ្ណោះ ខ្ញុំព្រមតាមលោកព្រោះតែលោកមានវិដេអូនោះ ដូច្នេះខ្ញុំមានសិទ្ធិប្រកែក»គេតបទាំងមានអារម្មណ៍ចុកបេះដូង តែក៏វាជាការពិតពួកគេមិនដែលទាំងស្គាល់គ្នាពីមុនមកសុខៗក៏គេក៏ក្លាយជាមនុស្សកម្ចាយអារម្មណ៍របស់នាយ
« ជីវិតឯងនៅក្នុងដៃរបស់យើងតាំងពីយប់នោះមកម្លេះឯងមិនអាចបដិសេដបានឡើយ»នាយខាំថ្គាម មុននឹងបន្ដ
« ឋានៈឯងជាមនុស្សរបស់យើង ជាមនុស្សដែលយើងគ្រប់គ្រងទោះជាឯងស្លាប់ក្លាយជាខ្មោច»នាយក្រសោបមុខតូចសម្លឹងចំកែវភ្នែកមេដៃលើកអង្អែលបបូរមាត់ផ្កាឈូកក្រហមព្រឿងៗលេង
« លោកផាក....»
« ស្ងាត់»នាយទាញគេឪ្យមកកើយទ្រូងហាប់ណែនអង្អែលត្រគៀកគេលេងតិចៗ ជេគបានត្រឹមសង្ងំ មិនអាចបដិសេធបន្ដទៀតបេះដូងហាក់លោតញាប់ពេលនាយធ្វើល្អដាក់ភ្លេចអស់រឿងកាលពីល្ងាច(ប្រុសបោក😑)

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now