បន្ទប់សម្រាក..
ព្រុស..
កាយតូចត្រូវបានរាងក្រាស់រុញឪ្យដួលលើឥដ្ឋមួយទំហឹងឡើងចង់បាក់ឆ្អឹងទៅហើយ ជេគខាំមាត់ទប់ចង្កេះប្រឹងងើបដោយមិនមាត់មួយម៉ាត់។
« ឪ្យដៃវាស្អីខ្លះបានជា វាចង់បានឯង?»នាយស្រែកគំហកសួររាងតូចច្របាច់ដៃគេសឹងតែបាក់ ជេគប្រឹងទប់ទឹកភ្នែកក្រវីក្បាល
« ឯងគរហើយមែនទេ?»នាយស្រែកឡើងប៉ោងសរសៃ-ក ក្ដៅរាប់រយអង្សា ខឹងឡើងញ័រសាច់
« អ...អត់ទេ អ្ហឹកៗ»គេយំចេញមក ឈឺដៃខ្លាំង អោបមុខមិនហ៊ានសម្លឹងរាងក្រាស់ដែលខឹងគេស្ទើរដាច់សរសៃឈាម
« មាយា»នាយប្រលែងដៃ ដើរចេញពីបន្ទប់សម្រាកក្នុងកាស៊ីណូបាត់
« អាលោកផាកឆ្កួត!!!»ស្រែកជេ តែនាយមិនឮ គេខឹងនាយ ឆ្កួតមកចោទគេមិនដឹងអី
បន្ទប់ក្រោមដី...
បុរសដែលលេងល្បែងជាមួយនាយក្រាស់មុននេះត្រូវបានចាប់ចងនឹងកៅអីជាប់ មុខមានរបួសដាបដោយឈាមក្តហមឆ្អិនឆ្អៅ។
« យកទឹកមកជះវា!!»ថាក់ដូបញ្ជាកូនចៅក្បែរនោះ
« ខិខិ...ពួកឯង!!»បុរសនោះបើកភ្នែកមកក៏ឃើញថាក់ដូឈរកាន់ដំបូងនៅនឹងមុខ
« ពួកឯងចង់ធ្វើស្អីយើង? លែងយើងភ្លាម!!»គេកញ្រ្ជោល ថាក់ដូក៏ដាក់មួយដំបងធ្វើឪ្យដួលទៅលើដី
« ឯង...យើងនឹងប្ដឹងប៉ូលិស!!»
« រកដីកប់ខ្មោចឯងឪ្យបានសិនទៅ ចាំប្ដឹងប៉ូលិស»សំឡេងអំណាចរបស់ម្ចាស់កាស៊ីណូដើរចូលមក យ៉ាងសង្ហារ
« លែងយើងភ្លាម!! ចាំមើលយើងនឹងប្ដឹងទៅលោកប្រធានាធិបតី»ឮបែននេះស៊ុងហ៊ុនក៏សើចចេញមក
« លោកប្រធានាធិបតីនៅខាងឯង?»
« អាចង្រៃ!!»
« មុននេះឯងចង់បានមនុស្សរបស់យើងណាស់! យើងនឹងឪ្យឯងដឹងថាចង់បានមនុស្សរបស់ ស៊ុងហ៊ុន រ៉ូវ៉ាលីតើវាវេទនាយ៉ាងមិចខ្លះ?»នាយក្រាស់ដើរជុំវិញគេ និយាយតិចៗល្មមអាចឮពីរនាក់ នាយញញឹមចុងមាត់កែវភ្នែកពិសពុល
« លែងយើងទៅ!! យើងលែងចង់បានហើយ»
« លេងហ្គេមជាមួយយើងសិនមក!!»ក្រឹប នាយដាក់គ្រាប់កាំភ្លើង ញញឹមយ៉ាងសង្ហារ
« កុំណា យើងសុំអង្វរ»
« យើងគ្មានចិត្តមេត្តាជាមួយឯង!!»នាយមិនដែលមេត្ដាអ្នកណា មិនដែលអាណិតអ្នកណា រឹតតែមិនដែលផ្ដល់ឪកាសឲ្យអ្នកណា
« ភ្នែកឯងសម្លឹងមុខមនុស្សរបស់យើង គួរតែខ្វេះវាចេញ»ស៊ុងហ៊ុន យកកាំបិតតូចមួយមកចាក់ចំភ្នែកគេទាំងសងខាង គេស្រែកយ៉ាងខ្លាំងដោយភាពឈឺផ្សារ
សម្រែកគេធ្វើឪ្យស៊ុងហ៊ុនញញឹមពេញចិត្ត
« ដៃឪ្យឯងហ៊ានប៉ះគេ យើងនឹងកាត់វាចោល»ថាក់ដូហុចពូថៅដ៏មុតឪ្យចៅហ្វាយ
« អា៎យយយយ»គេស្រែកឈឺយ៉ាងខ្លាំង ពេលនេះគេពិបាកជាស្លាប់ទៅទៀត ព្រៀបដូចជាចុះនរកទាំងរស់
« អណ្តាតឯងនិយាយជាមួយគេ វាសមតែលែងមាន»នាយយកកាំបិតមក ឲ្យកូនចៅចាប់នាយជាប់ នឹងកាត់អណ្ដាតគេចោលតែម្ដង
« យើងមេត្តាឯងហើយ!!»នាយចាក់កគេធ្វើឪ្យឈាមបាញ់ពេញមុខសង្ហារ ស៊ុងហ៊ុនញញឹមស្រស់គប់កាំបិតចោល
« សម្អាតឲ្យស្អាត យើងជូនវាដល់ឋានសួគ៌ហើយ»នាយយកកន្សែងមកជូតមុខ នឹងបោះជំហ៊ានចេញពីបន្ទប់ក្រោមដីជាមួយថាក់ដូ
YOU ARE READING
បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️
Action[ហេតុអ្វីអូនមិនព្រមសម្លាប់បងតែម្ដងទៅជេគ អូនសន្យាថាមិនចាកចេញតែអូនបែរជាទៅដោយមិនលា អូនចង់សម្លាប់បងដោយវិធីនេះមែនទេ?]
