ភាគ:29 ចេញទៅ!

1K 114 1
                                        

1 សប្ដាហ៍កន្លងទៅ

ព្រឹកថ្មី....

រាងកាយតូចបើកភ្នែកសម្លឹងមើលពិដានបង្ខំចិត្តងើបទាំងនៅងងុយយប់មិញស៊ុងហ៊ីផ្ញើសារមកថានិងណាត់ជួបនិយាយរឿងស៊ុងហ៊ុនទើបនៅគិតដល់យប់ជ្រៅ។

«អ្នកប្រុស...»ម៉ែដោះដើរចូលមកជាមួយសម្លៀកបំពាក់សម្រាប់ជេគ
« ម៉ែដោះ....»គេក្រោកអង្គុយញញឹមស្ងួតដាក់គាត់
« លោកជេយ៍បានឪ្យម៉ែដោះយកសម្លៀកបំពាក់នេះឪ្យអ្នកប្រុសគាត់និងនាំអ្នកប្រុសទៅខាងក្រៅ»
« បាទ...»គាត់ក៏ជួយនាំគេទៅបន្ទប់ទឹក

20នាទីជេគចេញមកវិញជាអាវសឺមីផ្ទៃមេឃខោសាច់ក្រណាត់រលុងៗ គេមកអង្គុយលើកៅអីមុខកញ្ចក់សម្អាងដោយមានម៉ែដោះជេនរៀបចំសក់និងលាបក្រេមតិចតួចឪ្យគេ។

« អ្នកប្រុសថ្ងៃនេះមុខស្រស់ថ្លាណាស់»គាត់និយាយទាំងញញឹមព្រោះរាល់ព្រឹកចូលមកឃើញតែគេមុខស្រអាប់គ្មានពន្លឺ
« ម៉ែដោះ»
« ចា៎ស»
« ពេលខ្ញុំមកវិញ ខ្ញុំចង់ញ៉ាំបង្អែមណា»
« ចា៎ស ចាំម៉ែដោះធ្វើសម្រាប់អ្នកប្រុស»គាត់ងក់ក្បាលបន្ដរៀបចំឪ្យគេរួចនាំគេចុះមកខាងក្រោមដោយមានជេយ៍អង្គុយចាំជាស្រេច
« បងជេយ៍....»
« តោះទៅប្រញាប់»នាយមុខស្មើដើរមកជិតដើម្បីជួយទប់គេ
« យើងទៅណា?»កែវភ្នែកសម្លឹងមុខបងប្រុសទាំងនឹកឆ្ងល់មុខជេយ៍ស្ងប់មិនដូចពីមុនពេលមកគេតែងតែញញឹមថ្ងៃនេះបែរជាស្មើរ
« ទៅញ៉ាំអី»នាយតបរួចក៏ទទួលកាបូបរបស់ជេគពីម៉ែដោះ
« ខ្ញុំលាម៉ែដោះសិនហើយ»ជេគញញឹមដាក់គាត់បន្ដិចរួចក៏ទៅជាមួយជេយ៍

នៅក្នុងឡានតាមផ្លូវជេគចេះតែស្ងាត់មិននិយាយភ្នែកស ម្ល៉ឹងមើលទេសភាពតាមដងផ្លូវ ជេយ៍លួចមើលនិងដកដង្ហើមធំជារឿយៗ។

« បងយើងទៅញ៉ាំអីនៅឯណា?»ជេគសួរឡើងពេលជិះអស់មួយម៉ោងហើយតែមិនឃើញឈប់នៅហាងណាសោះ
« ទៅប៊ូសាន ហាងនោះល្បីណាស់បងចង់ទៅ»នាយតបហីៗ
« នេះផឹកទឹកក្រូចសិនទៅ»នាយហុចទឹកក្រូចមួយកំប៉ុងឪ្យជេគញ៉ាំ
« អរគុណបង»គេទទួលមកផឹកអស់ មួយសន្ទុះក៏មានអារម្មណ៍ងងុយគេង
« ខ្ញុំគេងសិនហើយចឹង»នឹកគិតថានៅយូរទៀតទើបសង្ងំគេង ជេយ៍ឃើញបែបនេះក៏ដកទូរស័ព្ទខលទៅនរណាមិនដឹង
_______

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now