ភាគ:12 យប់យើងទៅរក

1.2K 129 1
                                        

ព្រឹកឡើងថ្ងៃរះមិនទាន់ផុតសំឡេងឡូឡានៅខាងក្រោមយ៉ាងខ្លាំង សំឡេងម្ចាស់វិមានពោពេញដោយអំណាចស្រែកគហកទៅកាន់ទៅម៉ីជីង ផ្អើលអស់អ្នកបម្រើក្នុងវិមានរត់មកឈរជាជួរ។

« អូនមិនបានធ្វើបាបវាទេ»នាងយំអោបជើងស៊ុងហ៊ុន អង្វរនាយ
« វាមួលបង្កាច់អូន!! អូនពិតជាមិនដឹងអីមែន»ស៊ុងហ៊ុនឈរស្ងៀមចាំស្ដាប់នាងរៀបរាប់
« បងជឿអូនណា អូនពិតជាមិនបានធ្វើបាបទេមែន»
« ថាក់ដូ យកស្រីបម្រើទាំងពីរនេះទៅវាយ50ផ្ដៅ »នាយងាកបញ្ជាជំនិត ស្រីបម្រើទាំងនោះក៏ភ័យស្លេកមុខ
« បង...»
« មានរឿងអីមែនទេ?»ជេគចុះមកពេលឮសំឡេងឡូឡាកាត់ព្រឹក
« ឯង!!»នាងក្ដាប់ដៃសម្លក់ជេគចង់ស្ទុះទៅទះគេជាខ្លាំង
« យើងកំពុងដាក់ទោសអ្នកធ្វើបាបឯង»នាយធ្វើមុខមាំ ដៃកាន់រំពាត់ដែកនៅនឹងដៃ
« ខ្ញុំថាកុំអី ប៉ុណ្ណឹងវាមិនអីទេ»
« បងហ៊ុន..អូនមិនបានធ្វើ»
« ម៉ែដោះប្រាប់យើងអស់ហើយ នាងគិតថាកុហកយើងបានទៀត?»នាយមិនល្ងង់ទោះម៉ែដោះមិនប្រាប់ក៏នាយនៅដឹង វិមានធំស្កឹមស្កៃមិនដែលអត់មានកាមេរ៉ាសុវត្ថិភាពទេ
« បង.....»
« សុំទោសគេទៅ»នាយមិនចង់វាយមនុស្សស្រី ទោះជានាយខឹងខ្លាំងយ៉ាងណាក៏ដោយ
« ឪ្យលឿនឡើង»នាយគំហក ម៉ីជីងញ័រខ្លួន
« ខ្ញុំ...សុំទោស»នាងនិយាយទាំងមិនចង់
« ក្រៅពីយើង បើនាងហ៊ានប៉ះគេ កុំថាយើងចិត្តអាក្រក់ជាមួយនាង»នាយបោះប្រយោគរួចក៏ឡើងទៅបន្ទប់សម្រាក ម៉ីជីងឈរសម្រក់ទឹកភ្នែកក្ដាប់ដៃណែន

យប់ថ្ងៃដដែល...

ផ្ទះជួល..

អាល្អិតអង្គុយលើកៅអី គូររូបដែលគ្រូដាក់ឪ្យគូស ជេគធ្វើវាយ៉ាងស្ងៀមស្ងាត់យកចិត្តទុកដាក់ណាស់ យប់នេះគេមិនបានទៅរកស៊ុងហ៊ុនហើយនាយក៏មិនបានខលហៅគេដែលទើបយប់នេះបានសម្រាកនៅផ្ទះជួល។

ទឺង

[ ជេគ ចេញមកខាងក្រៅបន្ដិចបានទេ បងចាំខាងមុខផ្ទះ]

ជេគអានសារហើយក៏ប្រញាប់ចេញទៅយ៉ាងលឿន..

« បងជេយ៍!!»ជេគហៅបុរសខ្ពស់សង្ហារឈរខាងមុខផ្ទះជួល
« អាក្បាលខូច!!»នាយញីសក់គេលេង នឹកគ្រឺតខ្នាញ់គេជាខ្លាំងអាយុ20ឆ្នាំតែដូចក្មេង5ឆ្នាំ
« បងមកពីអូស្ត្រាលីពីកាល?»ជេគសួរ ញញឹមយ៉ាងរីករាយ
« នៅខាងសកលវិទ្យាល័យបានអញ្ជើញបងមកចូលរួមកម្មវិធីថ្ងៃខាងមុខនេះ»នាយតប សម្លឹងមុខជេគ
« មែនហើយ!! »ជេយ៍សើចស្ញេញ
« ថ្ងៃណាបងទៅវិញ?»ជេគសម្លឹងមុខនាយ
« ប្រហែលអាទិត្យក្រោយ តែមិនប្រាកដ»
« នឹកណាស់សុំអោបឪ្យយូរបានទេ?»នាយញញឹម ជេគចូលអោបរាងកាយនាយជាយូរ ណែន
« ចូលគេងបានហើយ យប់ជ្រៅហើយ»
« បាទ បងទៅវិញជិះឡានស្រួលបួលណា»ពួកគេក៏បំបែកគ្នា

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now