ភាគ:2 ព្រមទាំងអស់

1.7K 144 4
                                        

អាល្អិតដើរចូលបន្ទប់ជួលទាំងឈឺចុកចាក់ពេញខ្លួន នឹកខឹងស្អប់មនុស្សដែលធ្វើឪ្យគេទៅជាបែបនេះ មកដល់ក៏ដាក់ខ្លួនគេលើគ្រែទាំងអស់កម្លាំង។

រ៉ឺងៗ

« អាឡូ ជុងវ៉ុន»

[ ឯងមិនមករៀនទេហេ៎ស?]

« ដាក់ច្បាប់ឪ្យផង យើងឈឺទៅមិនកើត»

[ កើតអីឬអត់? យើងទិញថ្នាំឪ្យ]

« មិនអីទេ យើងលេបថ្នាំរួចហើយ»

[ អូខេ ចូលរៀនសិន]

ចុចបិតរួចគេក៏ដាក់ខ្លួនបិតភ្នែកដេក គេអស់កម្លាំងខ្លាំងណាស់យប់មិញបើមិនជេរនាយគេក៏មិនត្រូវថ្នាំខ្លាំងដល់ថ្នាក់នេះដែល។

ជេគសម្ងំក្នុងបន្ទប់ពេញមួយថ្ងៃ គេគិតតែពីគេង មិនចេញក្រៅ មិនទៅសាលា ស្អែកចាំទៅថ្ងៃនេះហត់ធ្វើសង្រ្គាមពេញមួយយប់។

យប់..

ទឺង!!

សំឡេងសារលោតមកលើអេក្រង់ទូរស័ព្ទរបស់ជេគដែលគេកំពុងអង្គុយជូតសក់ គេយកមកមើលក៏ឃើញជាអាខោនចម្លែក ចុចចូលមើលក៏មានវិដេអូមួយ។

ជេគញ័រដៃ ចង់យំ ព្រោះវាជាវិដេអូរបស់គេនឹងនាយដែលធ្វើរឿងកាលពីយប់មិញ។

« លោកចង់បានស្អី?»

[ បើមិនចង់ឲ្យបែកធ្លាយ ឆាប់រកយើងឥឡូវនេះ]

« ខ្ញុំមិនទៅ!!»

[ មិនមក វិដេអូនេះនឹងបង្ហោះភ្លាមៗ ខ្ញុំទុកពេលឪ្យឯង20នាទីត្រូវមករកយើងនៅវិមាន]ទឺង

ជេគសម្រក់ទឹកភ្នែកមក គេយំព្រោះតែអាណិតខ្លួនឯងដែលដើរធ្លាក់ដល់ចំណុចនេះ មិននឹកស្មានថានឹងជួបរឿងដ៏ស្មោគគ្រោកនេះឡើយ។

វិមាន រ៉ូវ៉ាលី

នាយក្រាស់កំពុងអង្គុយផឹកស្រាក្រហមក្នុងបន្ទប់មើលវិដេអូនាយជាមួយក្មេងប្រុសសាច់ស្អាត យ៉ាងជក់ចិត្ត នាយនឹកសំឡេងថ្ងូររបស់គេ នាយនឹកក្លិនខ្លួនគេ នាយចង់ឪ្យគេនៅក្រោមទ្រូងនាយទៀត។

ក្រាក!!

ទ្វាបើកឡើងដោយដៃស្រឡូន ជេគដើរចូលមកជាមួយទឹកមុខមានកំហឹង ឃើញមុខចង់តែដាល់ឪ្យមែនអាមយខសង្ហារនេះទេតើ។

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now