ភាគ:14 នរណាជឿឯងទៅ?

1.2K 132 7
                                        

លើនៅឃ្លាំងចាស់ទ្រុឌទ្រោមមួយសភាពគួរឪ្យខ្លាច មនុស្សបិតមុខខ្មៅមួយក្រុមកំពុងតែឈរយាមបុរសម្នាក់ដែលមុខមាត់ដាបដោយឈាមក្រហមឆ្អិនឆ្អៅ។

« ចៅហ្វាយ...»
« ការងារប៉ុណ្ណឹងឯងធ្វើមិនបាន?»បុរសមាឌធំកម្ពស់ខ្ពស់ ធាក់បុរសនោះមួយជើងដួលលើដី
« យើងឪ្យឯងទៅបំផ្លាញ់ទំនិញវា ឯងបែរជាធ្វើឪ្យវាចាប់បាន?»នាយកម្លោះស្រែកឡើងខ្លាំងៗ ខឹងកូនចៅដែលធ្វើការធ្វេសប្រហែសខ្លាំងបែបនេះ
« ចៅហ្វាយ ...ខ្ញុំ...ខ្ញុំសុំទោស»បុរសនោះប្រឹងងើបខ្លួនអោបជើងចៅហ្វាយ
« លើកក្រោយខ្ញុំនឹងធ្វើឪ្យបានល្អជាងនេះ»
« លើកក្រោយហេ៎ស? »នាយយកកាំភ្លើងនឹងចង្កេះជំនិតបាញ់ស្លាប់បុរសនោះភ្លាមៗនឹងកន្លែង
« យកវាទៅឪ្យក្រពើស៊ីទៅ!!»កូនចៅអោនគំនាប នាយដើរចាកចេញទៅទាំងមុខប្រលាក់ឈាមក្រហម

វិមាន រ៉ូវ៉ាលី

ថ្ងៃចុងសប្តាហ៍ស៊ុងហ៊ុននៅអង្គុយមើលការងារក្នុងបន្ទប់ទទួលភ្ញៀវដោយមានជេគអង្គុយក្បែរចាំបម្រើនាយជាស្រេចតែកុំមើលមុខ។

« លោកម្ចាស់ នៅកាស៊ីណូមានរឿងទាន»ថាក់ដូដើរចូលមកអោនគំនាបប្រាប់ទៅស៊ុងហ៊ុន
« ត្រៀមឡាន»នាយក្រោកឈរយកអាវក្រៅមកពាក់ដើរចេញទៅដោយមិននិយាយជាមួយជេគបន្ដិច

នាយចាកចេញទៅផុតឡានមួយទៀតក៏បើកចូលមកវាជាឡានរបស់ស៊ុងហ៊ីមកលេងស៊ុងហ៊ុនបន្ដិចនឹងនិយាយរឿងខ្លះជាមួយគេ។

« ជេគ...»
« លោកស៊ុងហ៊ី!!»ជេគញញឹមស្រស់ នាយកម្លោះដើរមកអង្គុយជិតគេ
« ស៊ុងហ៊ុនទៅណាហើយ!!»
« លោកផាកចេញទៅក្រៅមុននេះ លោកមានការអីមែនទេ?»
« មានការងារបន្ដិច ជេគមិនទៅសមតែហ៎ថ្ងៃនេះ?»
« បងជូហ៊ីឪ្យសម្រាក ប្រហែលជាចុងសប្តាហ៍ក្រោយបានចូលសម»
« ចឹងថ្ងៃនេះជេគទំនេរទេ? ខ្ញុំថាចង់បបួលទៅដើរលេងជាមួយគ្នា»ឮបែបនេះជេគអរចង់ហោះ
« ទំនេរតើ យើងទៅឥឡូវតែម្ដងទៅ»គេក្រោកឡើងអូសដៃស៊ុងហ៊ីចេញទៅជាមួយគ្នាដោយមានម៉ីជីងឈរសម្លក់មើលទាំងខឹងក្នុងចិត្ត ចាំមើលនាងយកទៅប្រាប់ស៊ុងហ៊ុនទៀត
_______

កាស៊ីណូ រ៉ូវ៉ាលី

ពេលនេះកំពុងមានភាពវឹកវរជាខ្លាំងព្រោះតែអ្នកលែងល្បែងបានវាយគ្នាព្រោះតែនិយាយមិនចុះសម្រុងគ្នាអ្នកខ្លះចាញ់ក៏ខឹងថាអ្នកចែកបៀលេងល្បិចទើបបង្កជាហិង្សារបែបនេះ មិនមែនជាលើកទី1ទេដែលមានរឿងនេះកើតឡើង។

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now