ភាគ:8 បានស្រាប់ហើយ

1.2K 119 3
                                        

កង់ឡានបានឈប់មុខវិមាន រាងក្រាស់ចុះពីឡានទនវសប់កដោយដៃថាក់ដូ នាយងាកសម្លឹងមើលអាល្អិតដែលឈរអោបកាតាបធ្វើភ្នែកម៉ក់ៗ។

« យប់នេះអូនគេងជាមួយបងបានទេ?»សម្ដីនាងធ្វើឪ្យជេគងើបមុខសម្លឹងនាងឆ្លាស់នឹងស៊ុងហ៊ុនដែរឈរខាំថ្គាមសម្លក់មុខគេ
« បាន!!»នាងញញឹមស្រស់ អោបដៃរាងក្រាស់ដើរចូលវិមានបាត់ ជេគធ្វើខ្លួនមិនត្រូវ មិនដឹងគេងកន្លែងណាព្រោះតែរាល់ដងគេងក្នុងបន្ទប់នាយ
« ឆាប់ចូលក្នុងទៅ ប្រយ័ត្នផ្ដាសាយ»ថាក់ដូងាកមកប្រាប់ជេគ
« ខ្ញុំ...គេងកន្លែងណាទៅបង?»
« បន្ទប់លោកម្ចាស់!!»នាយញញឹម ជេគក៏ដើរចូល

បន្ទប់គេង

ជេគបើកទ្វាចូលទៅកាយមាំមានត្រឹមកន្សែងរុំល្វែងក្រោមបង្អួតសាច់ដុំកង់ៗ ឪ្យភ្នែកតូចមើលសឹងតែស្ទះចន្ដរឈាមទៅហើយ គេងាកមុខចេញ។

« លោកផាក!!»គេភ្ញាក់ក្រញាងពេលដៃក្រាស់ចូលមកចាប់ចង្កាគេឪ្យប្រឈមមុខនឹងនាយ ដៃម្ខាងដៃមានស្នាមសាក់លើកអោបចង្កេះតូច អោបរឹតច្របាច់ខ្លាំងៗ
« យ៉ាងមិច?»នាយប្រើខ្សែភ្នែកសម្លក់ លូកដៃចូលអាវយឺតសរច្របាច់ឈ្លីដើមទ្រូងតូចខ្លាំង ជេគខាំមាត់ទប់ភាពស្រើបស្រាល
« ខ្ញ..ខ្ញុំចង់សម្រាក!!»ជេគបិតភ្នែក និយាយសឹងមិនរួច
« មិនចង់កំដរយើងសិនទេហេ៎ស?»នាយអោនខ្សឹបក្បែរត្រចៀកគេ ខាំញិចបង្ហូសមកដល់កញ្ជឹងកសរខ្ចីបឺតបង្កជាស្នាម
« នាងកំពុងចាំលោកហើយ»គេរុញទ្រូងមាំចេញ តបនឹងនាយទាំងបេះដូងលោតញាប់ៗ
« មែនហើយ!! »នាយញោចចុងមាត់ រួចបើកទ្វាចេញទៅបាត់ ជេគឈរឆ្កឹង ខាំមាត់ នាយពិតជាទៅរកនាងមែន?

ម៉ោង១២...

សំឡេងបើកទ្វាបន្លឺឡើងកែវភ្នែកខ្មៅនិលសម្លឹងមើលអ្នកគេងលើពូកមានភួយដណ្ដប់ត្រឹមទ្រូង ជើងរំកិលទៅមុខរហូតមកជិតគ្រែនាយឈរសម្លឹងរាងតូចដែលមានទឹកភ្នែកដាមពេញថ្ពាល់។

« ម៉ាក់..ប៉ា....កុំទៅចោលកូនអ្ហឹកៗ»សំឡេងង៉ូលៗបន្លឺតិចៗ ទឹកភ្នែកហូរមិនឈប់ គេកំពុងតែសុបិន្ដឃើញហេតុការណ៍គ្រោះថ្នាក់នោះម្ដងទៀតហើយ
« ប៉ា...អ្ហឹកៗ ម៉ាក់»គេយំកាន់តែខ្លាំង សំឡេងយំងំពេញបន្ទប់ ស៊ុងហ៊ុនឈរសម្លឹងមើលដោយមិនមានអារម្មណ៍អ្វីទាំងអស់
« អត់ទេ....ជួយប៉ាម៉ាក់ខ្ញុំផង»គេយំស្រែក រើបម្រះពេញគ្រែដូចជាមានអ្នកឃាត់គេកុំឪ្យចូលទៅរកម៉ាល់ប៉ារបស់គេចឹង
« សឺតត»នាយដាក់ខ្លួនផ្អែកក្បាលគ្រែទាញកាយតូចមកអោបក្នុងដៃថើបសក់ទន់រលោង លើថ្ពាល់ផ្ដិតទឹកភ្នែកឪ្យស្ងួត

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now