ភាគ:10 ចង់ទាក់យើង?

1.3K 136 3
                                        

ល្ងាច

នៅក្នុងទៀមស្រាមួយកន្លែងដែលមានមនុស្សចូលជាច្រើនព្រោះជាកន្លែងឆ្ងាញ់ថែមទាំងសេវាកម្មទាន់ចិត្តទៀត ក្រុមជេគអង្គុយនៅតុម្ខាង ពួកគេផឹកSojuញ៉ាំសាច់អាំងយ៉ាងរីករាយ ជូហ៊ីជាអ្នកបបួលស្រវឹងឡើងមុខក្រហមងាំងស៊ុងហ៊ីសម្លឹងមុខនាងទាំងញញឹម ជុងវ៉ុនវិញគេអង្គុយរៀបរាប់ទុក្ខពីសង្សារដែលសុំបែកពីថ្ងៃមិញយំផងសើចផង ស៊ុននូអង្គុយសម្លក់តែប្រុសក្មេងវ័យ18ឆ្នាំ សក់ក្បាលឡើងមានពណ៍ គេមិនចង់ជួបតែត្រូវជួប ប្រុសម្នាក់នេះហើយដែលចាប់គេនៅក្នុងបន្ទប់ទឹកថ្ងៃមុន នឹកឃើញគេខឹងណាស់ចង់តែយកចង្កឹះរុកភ្នែកឪ្យខ្វាក់។

« Cheers យប់នឹងមិនស្រវឹងមិនទៅផ្ទះ»ជូហ៊ីក្រោកឈរជល់កែវនិយាយទាំងទន់ខ្លួនស្ទើរដួលទៅហើយ ភ្នែកបើកមិនសូវរួចនាងមិនមែនជាមនុស្សពូកែផឹកសូថាឯណា
« បងជូ ស្រវឹងហើយ អង្គុយសិនមក»
« នេះបងស្រវឹង តែបងដឹងថា បងគួរឪ្យស្រឡាញ់»នាងនិយាយសើចញញឹមតែឯង ថ្ពាល់ក្រហមព្រឿងៗ
« ជេគហា៎ យប់នេះផឹកទៅបងចេញ...លុយណា»នាងដើរទ្រេតទ្រូតមកជិតជេគ និយាយទាំងចាក់sojuឪ្យគេពេញមួយកែវធំ
« ផឹកអស់បងpayញ៉ាំអីស្អែក»នាងញញឹម ចង្អុលស្រា
« ផឹកទៅៗៗៗ»គ្រប់គ្នាស្រែក ជេគមិនចាំយូរលើកមកផឹកក្អឹកៗដល់តែអស់ទើបដាក់ចុះ
« សម្រាប់លោកស៊ុង...ហ៊ី»នាងមកចាប់ស៊ុងហ៊ីបញ្រ្ចោកស្រាទៀត ជេគក៏ងើបចេញមកស្រូបខ្យល់ នៅខាងក្រៅបន្ដិចព្រោះតែផឹកហើយគេក្ដៅស្អុះ

ជេគឈរសម្លឹងមើលឆ្វេងស្ដាំ ឡានម៉ូតូបើកកាត់ អារម្មណ៍មិនដឹងហោះហើរទៅណាអស់ឡើយ ដៃមាំលូកមកកន្រ្ដាក់ដៃតូចមួយទំហឹងឪ្យបុកនឹងទ្រូងហាប់ណែន។

« លោកផាក!!»ទោះជារៀងស្រវឹងគេនៅដឹងថាបុរសម្នាក់នេះជានរណា ទោះនាយនឹងស៊ុងហ៊ីមានមុខមាត់ដូចគ្នាតែក្លិនខ្លួនខុសគ្នា ការស្លៀកពាក់មិនដូចគ្នា ម៉ូតសក់ក៏មិនដូចដែល កម្ពស់ក៏រឹតតែមិនដូច
« ទៅវិញ!!»នាយចង់អូសគេចេញទៅ តែជេគមិនព្រម
« មិនទៅ»ដាច់ខាតមិនទៅ ម្សិលមិញដេញគេសោះ
« ទៅសងលុយថ្លៃកញ្ចក់ផ្ទះយើង»នាយសម្លុតគេមួយទំហឹង នឹងចង់អូសគេទៅជាមួយតែក៏មានសំឡេងមកកាត់
« ឯងយកជេគទៅណា?»ស៊ុងហ៊ីដើរចូលមក ទាញជេគតែស៊ុងហ៊ុនមិនលែងនាយច្របាច់ដៃតូចយ៉ាងណែនសម្លក់មុខស៊ុងហ៊ី
« មិនមែនរឿងបង!!»នាយតប ទាំងកើតអារម្មណ៍ខឹង ពេលដែលស៊ុងហ៊ីក៏នៅទីនេះដែល
« យើងដឹង តែមិត្តរបស់គេកំពុងតែចាំគេ ឯងយកគេទៅមិត្តគេច្បាស់ជារក»ស៊ុងហ៊ីនិយាយធម្មតាមិនច្រឡោត
« លែងដៃខ្ញុំទៅ...»គេឈឺសឹងស្រក់ទឹកភ្នែក
«....»ស៊ុងហ៊ុនមិនមាត់សម្លក់មុខបងប្រុសអូសជេគចេញទៅរកនាយឃាត់មិនទាន់ ស៊ុងហ៊ីក្រវីក្បាលហួសចិត្តនឹងប្អូនប្រុសជាខ្លាំង

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now