មន្ទីរពេទ្យ
រាងកាយដែលសន្លប់អស់ជាច្រើនម៉ោងនៅតែមិនទាន់ដឹងខ្លួន ជេគអង្គុយសម្លឹងមុខនាយក្រាស់ជាប់មិនព្រិចព្រោះបារម្ភខ្លាំងបាយលែងនឹកអស់ទៅហើយ គេសម្លឹងមើលរបួសស៊ុងហ៊ុនដែលមានរុំបង់នោះទាំងរលីងរលោងទឹកភ្នែក។
« ឯងសម្រាកខ្លះទៅ»ជេយ៍ដើរចូលមកក្នុងដៃមានថង់សម្លៀកបំពាក់មកជាមួយសម្រាប់ជេគផ្លាស់ប្ដូរ
« ឯណាយ៉ុនគី?»
« យ៉ុនគីគេងលក់បាត់ហើយ បងបានឪ្យជុងវ៉ុននៅមើល នេះខោអាវឯង»អ្នកជាបងបានត្រឹមនិយាយប្រាប់និងដកដង្ហើមធំឃើញជេគពាក់អាវមានឈាម
« ងូតទឹកចេញទៅ ខ្លួនប្រលាក់ឈាមច្រើនណាស់»ជេយ៍ទើសភ្នែកក៏ដេញគេ
« ដឹងហើយ»ជេគយកថង់ខោអាវទៅក្នុងបន្ទប់ទឹកបាត់ ជេយ៍ក៏ខលទៅប្រាប់ស៊ុងហ៊ីផងដែលព្រោះនាយនៅដោះស្រាយជំនួសស៊ុងហ៊ុន
« បងមិនទាន់ទៅវិញតែហេ៎ស?»ចេញមកវិញឃើញជេយ៍អង្គុយលើសាឡុង
« ទៅហើយ!»
« បើកឡានស្រួលបួលណា»ជេយ៍ងក់ក្បាលបើកទ្វាចេញទៅ ឯជេគក៏ដាក់ខ្លួនគេងក្បែរស៊ុងហ៊ុនដូចគ្នាដោយជេគគេងលើសាឡុង
យប់កាន់តែស្ងាត់ក្នុងមន្ទីរពេទ្យក៏គ្មានមនុស្សឆ្លងកាត់ទៀតដែល អ្នកដែលគេងលើគ្រែពេទ្យក៏ដឹងខ្លួនឡើងមកសេសឺទប់ក្បាលដែលឈឺនោះនិងម្ខាងទៀតខ្ទប់ពោះដែលមានរបួសដោយសារត្រូវកាំបិតចាក់ នាយសម្លឹងឃើញជេគគេងលើសាឡុងក៏ញញឹមបន្ដិចផងដែលនៅអង្គុយសម្លឹងមុខជេគមិនព្រិច ដូចជាបើនាយព្រិចភ្នែកនិងបាត់ម្នាក់នេះចេញពីនាយ។
ព្រឹកថ្ងៃថ្មី...
ជេគដឹងខ្លួនពេលពន្លឺព្រះអាទិត្យចាំងមកប៉ះមុខរបស់គេតែក៏មានអារម្មណ៍ថាធ្ងន់ដូចមានអ្វីមកសង្កត់លើគេ ជេគបើកភ្នែកមកក៏ឃើញស៊ុងហ៊ុនកំពុងគេកើយទ្រូងគេជ្រប់មុខនិងកញ្ចឹងកគេទៀត យប់មិញនាយទៅបន្ទប់ទឹកមកវិញឃើញជេគគេងអោបដៃក៏ឡើងមកគេងជាមួយចេះសំណាងសាឡុងធំគេងបានពីរនាក់មិនចឹងទេធ្លាក់ទាំងពីរនិង។
« បង....មកគេងអីទីនេះធ្វើអី?»ជេគដាស់តិចៗចង់ឪ្យអ្នកខាងលើភ្ញាក់
« ជុប៎ morning kiss»នាយងើបមុខឡើងថើបបបូរមាត់គេបន្ដិចទាំងញញឹមដាក់ស្នេហ៍គេកាត់ព្រឹកជេគក៏អៀនមុខក្រហម
« ក្រោកបានហើយ អូនទៅទិញបបរឪ្យបងណា»ជេគងើបឡើងជួយគ្រានាយទៅគ្រែវិញ
« អីយ៉ាស់!»នាយធ្វើជាដួលលើគ្រែទាញចង្កេះភរិយាមកអោបដួលលើគ្នាទៀត ស៊ុងហ៊ុនក៏ទាញកញ្ចឹងកជេគមកបឺតមាត់ភ្លាមៗរកតែគ្នាគេចមិនទាន់ឡើយ
« អត់ទោស...ដល់ម៉ោងចាក់ថ្នាំហើយ»ជេគភ្ញាក់ក្រញ៉ាងងើបពីស៊ុងហ៊ុនឈរទៅម្ខាង ឯអ្នកគ្រូពេទ្យក៏មិនដឹងមកពីពេលណាទៀតជេគអៀនសឹងស្លាប់ទៅហើយ
« ជេគ...ជួយបងផង»ស៊ុងហ៊ុនងាករកជេគព្រោះតែឃើញអ្នកគ្រូពេទ្យលើម្ជុលឡើងមកបូមថ្នាំមកចាក់ឪ្យនាយ
« បងកើតអី?»ជេគឃើញបែបនេះក៏សួរ
« ម្ជុលនោះ! វាគួរឪ្យខ្លាច»នាយអោបដៃជេគតបទាំងរលីងរលោងពេបមាត់ដាក់គេទៀតឡើងជេគអស់សំណើចព្រោះមិនដែលបានឃើញសភាពគួរឪ្យស្រឡាញ់របស់នាយឡើយ ឃើញតែរឹងៗមាំៗអ្នកណាទៅដឹងថាគេខ្លាចម្ជុលនោះ
« វាមិនអីទេ បងមើលមុខអូនមក វាមិនឈឺទេ»ជេគព្យាយាមលួងលោមអោនមុខទៅជិតនាយ ញញឹមស្រាលៗដាក់
« តែបងខ្លាចណាស់! កុំកុហកបងណា»នាយក្រវីក្បាលញាប់ស្អេក
« ស្ដាប់អូនណា»ជេគនិយាយរួចក៏ធ្វើសញ្ញាឪ្យអ្នកគ្រូពេទ្យចាក់ថ្នាំឯគេក៏អោនទៅថើបនាយបន្លប់កុំឪ្យខ្លាចនិងរើទៀត
YOU ARE READING
បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️
Action[ហេតុអ្វីអូនមិនព្រមសម្លាប់បងតែម្ដងទៅជេគ អូនសន្យាថាមិនចាកចេញតែអូនបែរជាទៅដោយមិនលា អូនចង់សម្លាប់បងដោយវិធីនេះមែនទេ?]
