យប់ដដែល...
ម៉ោង 10:58នាទី
កែវភ្នែកមូលក្រឡង់អង្គុយសម្លឹងព្រះចន្ទដែលពេញវង់បង្ហាញរូបររាងពេញលិញរបស់វា ជារឿយៗគេតែងតែលួចដកដង្ហើមធំម្ដងគេរេភ្នែកមកប៉ះចំដៃដែលមានរបួសមុតចាក់ជ្រៅដែលបានលាងសម្អាតរុំបង់រួចរាល់។
« ហេតុអ្វីមិនទាន់ចូលគេង?»ថាក់ដូដើរមកពីក្រោយដាក់បង្គុយជិតអាល្អិតទាំងនៅស្ងាប
« ខ្ញុំគេងមិនលក់ទេបង»គេតបនិងនាយ ខួរក្បាលនឹកដល់បុរសដែលធ្វើឲ្យខ្លួនមានរបួស
« យប់ហើយ ក្រែងប្រាប់បងថាស្អែកមានការប្រកួតហេ៎ស?»
« មែនហើយ ខ្ញុំភ្លេចទៅតែមិនអីទេ»
« ដៃនៅឈឺទៀតឬអត់?»នាយប្រហើនលូកចាប់ដៃគេមកមើលទាំងបារម្ភ
« ឈឺខ្លះៗ! ចុះបងចេញមកធ្វើអី?»
« មកពីបងមិនឃើញជេគនៅគ្រែទើបចេញមករកមើលខ្លាចថាលោកម្ចាស់ហៅទៅវិញ»ដែលចេញមកព្រោះគិតថាស៊ុងហ៊ុនយកជេគទៅវិញព្រោះស៊ុងហ៊ុនបានឪ្យថាក់ដូនាំជេគមកគេងនៅផ្ទះក្រោយវិមានជាមួយថាក់ដូ
« មិចក៏ស្ងាត់?»
« ខ្ញុំ...ងងុយគេងហើយ!»ជេគក៏ក្រោកដើរទៅតែគេក៏ធ្វើធ្លាក់ខ្សែរមួយដែលជាខ្សែរ-កដំណាងឪ្យសមាជិកគ្រួសាររ៉ូវ៉ាលីន នាយរើសមកមើលខ្សែនោះមានបណ្ដោងដែលអាចដាក់រូបខាងក្នុងបាននាយបើកមើលក៏ឃើញវាជារូបជេគនឹងគ្រួសាររបស់រ៉ូវ៉ាលីនទោះជាកាលនោះជេគនៅតូចក៏ដោយតែនាយមើលស្គាល់ច្បាស់ថាជាគេនឹងជេយ៍លោកសាន់ត្រាអ្នកស្រីលីយ៉ា
« ជាគេ?»
ព្រឹកថ្មី..
ម៉ោង 8:40នាទី
ជេគដែលទើបនិងងើបមកក៏ចាប់ផ្ដើមស្លន់ភ្លាមៗព្រោះតែគេត្រូវទៅសកលវិទ្យាល័យក្នុងការប្រកួតផងឥឡូវនេះជិតដល់ម៉ោងទៀតគេប្រញាប់ស្លៀកពាក់ទាំងវេទនាព្រោះដៃឈឺរត់ចេញមកខាងក្រៅក៏ឃើញស៊ុងហ៊ុនឈរក្បែរឡានរួមមានថាក់ដូម្នាក់ដែល។
« ជេគ..ឡើងឡានទៅជាមួយគ្នាមក»ថាក់ដូស្រែកហៅពេលឃើញជេគចុចបើកទ្វារបងទាំងប្រញាប់ គេអាក់បន្ដិចងាកសម្លឹងមើលក៏ឃើញថាថាក់ដូកំពុងញញេមកខ្លួនតែម្នាក់ទៀតឈរមុខស្មើ
« មិនអីទេបង....មិនរំខាន»ដឹងថាអ្នកខ្លះមិនពេញចិត្តគេក៏មិនចង់ជិះទើបរត់ចេញទៅបាត់
« ចេញឡានទៅ»នាយឡើងឡានអង្គុយសង្ងំ ថាក់ដូក៏បើកឡានចេញទៅ ក៏ឃើញជេគកំពុងតែដើរផងរត់ផងលឿនស្លេវ
« លោកម្ចាស់ ឪ្យគេឡើងឡានដែលទេ?»
« មិនបាច់!»មួយម៉ាត់ដាច់ផឹង មិនអាណិតជេគ ថាក់ដូក៏បង្ខំចិត្តបើកទៅទាំងលួចបារម្ភខ្លាចថាជេគទៅមិនទាន់
YOU ARE READING
បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️
Action[ហេតុអ្វីអូនមិនព្រមសម្លាប់បងតែម្ដងទៅជេគ អូនសន្យាថាមិនចាកចេញតែអូនបែរជាទៅដោយមិនលា អូនចង់សម្លាប់បងដោយវិធីនេះមែនទេ?]
